柬埔寨欧洲商会第四次政企对话举行 聚焦优化营商环境






分类经济
事件时间2026-06-23 08:00
地点金边
来源柬埔寨通讯社
发布时间2026/06/23 14:31
详情描述
2026年6月23日上午8时,柬埔寨与欧洲商会第四次政企对话在金边举行。此次会议由柬埔寨副总理兼柬埔寨发展理事会(CDC)第一副主席孙占托,与欧洲商会(EuroCham)主席塔西洛·布林泽共同主持。出席会议的人员还包括矿产能源部部长兼柬埔寨发展理事会第三副主席高拉达纳、欧盟驻柬埔寨代表团副团长安德烈亚斯·伯格,以及相关政府部门代表和企业界人士。
本次对话旨在通过政企直接沟通,解决投资挑战并优化营商环境。会议围绕优先议题进行了讨论,重点在于提升柬埔寨商业环境的竞争力,为外国投资者,特别是欧洲投资者提供便利。
此次活动延续了前三次对话的机制,旨在加强柬埔寨与欧盟在经济、贸易及投资领域的合作,并建立欧洲商业社区对柬埔寨市场的信心。通过柬埔寨发展理事会与欧洲商会的紧密合作,双方致力于将柬埔寨的投资方向与全球可持续发展趋势接轨,并以此吸引更多高质量的欧洲投资项目落地。
参会的欧洲投资者代表对柬埔寨政府的重视表示认可,并对政府能够倾听企业诉求、针对此前会议中提出的问题提供解决方案表示肯定。
📋 简要摘要 ▸
柬埔寨副总理孙占托与欧洲商会主席共同主持第四次政企对话。会议旨在通过解决投资挑战、改善营商环境,进一步加强柬埔寨与欧盟在经济、贸易及投资领域的合作,并吸引更多高质量欧洲投资项目落地。
📋 完整原文 ▸
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ កិច្ចសន្ទនាលើកទី៤ រវាងរដ្ឋនិងវិស័យឯកជន កម្ពុជា-អឺរ៉ុប សំដៅជំរុញឱ្យកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ កាន់តែមានភាពប្រសើរឡើង
(AKP) នាព្រឹកថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានអញ្ជើញដឹកនាំ កិច្ចសន្ទនាលើកទី៤ រវាងរដ្ឋនិងវិស័យឯកជន កម្ពុជា-អឺរ៉ុប រួមជាមួយ លោក Tassilo Brinzer ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា (EuroCham) ដោយមានការចូលរួមពី ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល អនុប្រធានទី៣ ក.អ.ក, លោក Andreas Berg ភារធារី និងជាអនុប្រធានគណៈប្រតិភូសហភាពអឺរ៉ុបនៅកម្ពុជា, តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ, វិស័យឯកជន និងមន្ត្រីជំនាញជាច្រើនរូប។
កិច្ចសន្ទនាលើកទី៤ រវាងរដ្ឋនិងវិស័យឯកជន កម្ពុជា-អឺរ៉ុប នាព្រឹកនេះ បានប្រព្រឹត្តទៅដោយរលូនតាមរបៀបវារៈដែលបានគ្រោងទុក ដោយបានលើកយកប្រធានបទជាអាទិភាព មកពិភាក្សាផ្លាស់ប្តូរយោបល់យ៉ាងលម្អិតផុសផុល ជាមួយស្មារតីសហការប្រកបដោយឆន្ទៈខ្ពស់ក្នុងការស្វែងរកដំណោះស្រាយរួមចំពោះបញ្ហាប្រឈមនានា សំដៅធានាឱ្យបាននូវការបន្តកែលម្អបរិយាកាសធុរកិច្ចឱ្យកាន់តែមានភាពប្រកួតប្រជែងខ្ពស់ និងផ្តល់ភាពអនុគ្រោះជាអតិបរមាដល់វិនិយោគិនបរទេស ជាពិសេសវិនិយោគិនពីសហភាពអឺរ៉ុប។
វេទិកានៃកិច្ចសន្ទនានេះ គឺធ្វើឡើងដើម្បីបន្តពង្រឹងវឌ្ឍនភាពដែលសម្រេចបាននៅក្នុង វេទិកានៃកិច្ចសន្ទនាទាំង៣លើកកន្លងមក សំដៅជំរុញឱ្យកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ កាន់តែមានភាពប្រសើរឡើង ព្រមទាំងកសាងទំនុកចិត្តពីសំណាក់សហគមន៍ធុរកិច្ចអឺរ៉ុប ដែលកំពុងមានប្រតិបត្តិការធុរកិច្ចនៅកម្ពុជា ក៏ដូចជាទាក់ទាញវិនិយោគថ្មីៗបន្ថែមទៀតផងដែរ។
លើសពីដើរតួជាវេទិកាសម្រាប់ស្វែងរកដំណោះស្រាយជូនវិនិយោគិន កិច្ចសន្ទនាបែបត្រង់ទៅត្រង់មក គឺជាជំហានយុទ្ធសាស្ត្រដ៏សំខាន់មួយ ក្នុងការតម្រង់ទិសដៅវិនិយោគរបស់កម្ពុជា ឱ្យស្របទៅនឹងនិន្នាការសកល ជាពិសេសការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន។ តាមរយៈកិច្ចសហការជិតស្និទ្ធរវាង ក.អ.ក. និង EuroCham ភាគីទាំងពីរមានជំនឿយ៉ាងមុតមាំថា ទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្ម កម្ពុជា-សហភាពអឺរ៉ុប ដែលមានស្រាប់នឹងបន្តរីកលូតលាស់កាន់តែរឹងមាំ ហើយរំពឹងថា នឹងក្លាយជាកាតាលីករដ៏មានឥទ្ធិពលក្នុងការទាក់ទាញគម្រោងវិនិយោគគុណភាពថ្មីៗបន្ថែមទៀត នាពេលអនាគត។
តាមរយៈវេទិកានៃកិច្ចសន្ទនានាព្រឹកនេះ តំណាងវិនិយោគិនអ៊ឺរ៉ុបបានបង្ហាញនូវចំណាប់អារម្មណ៍ជាវិជ្ជមាន ដែលទទួលបានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា ដោយមាន ក.អ.ក. និងក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ជាសេនាធិការ។ ជាមួយគ្នានេះ តំណាងវិនិយោគិនអ៊ឺរ៉ុប ក៏បានបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ចំពោះការទទួលស្តាប់ពីបញ្ហាប្រឈម និងការពិភាក្សាផ្លាស់ប្តូរយោបល់ ពិសេសជាមួយនឹងបទពិសោធន៍ដែលធ្លាប់ទទួលបានការឆ្លើយតប ក៏ដូចជាដំណោះស្រាយនានា បន្ទាប់ពីបានលើកឡើងនៅកិច្ចប្រជុំទាំង៣លើកកន្លងមក៕
**——————**
Connect with AKP:
🌐[Telegram
](https://t.me/TheAKP)🌐[Facebook
](https://www.facebook.com/akp.official/)🌐[Website
](http://akp.gov.kh/)👉[X](https://twitter.com/kampucheapresse) ([Twitter](https://twitter.com/kampucheapresse))
🌐[Instagram](https://www.instagram.com/akp_news/)
🌐[TikTok](https://www.tiktok.com/@agencekampucheapresse)
🌐[YouTube](https://www.youtube.com/@agencekampucheapresse/featured)
#CambodiaWantsPeace
#JusticeForCambodia