柬埔寨卫生部举办世界献血者日 去年采血量增17%








分类医疗
事件时间2026-06-12 09:00
地点金边
来源柬埔寨卫生部
发布时间2026/06/13 09:33
详情描述
2026年6月12日上午9时,柬埔寨卫生部在国家献血中心举办世界献血者日庆祝活动,主题为“一滴慈善之血,挽救生命”。卫生部国务秘书西本纳(Sik Bunna)及柬埔寨青年联合会代表出席仪式。
世界献血者日定于每年6月14日,旨在感谢献血者的贡献。活动期间,卫生部要求国家献血中心及各省献血中心加强宣传,鼓励民众尤其是青年群体参与志愿献血,并推动社区志愿献血团队建设,以保障全国医疗机构的血液供应。
根据官方数据,2025年全国采血量达195,175袋,较2024年增长17.27%;血液及血液成分供应量为212,428袋,较2024年增长18.45%。
此次活动吸引了卫生部官员、国家医院代表、柬埔寨红十字会成员、企业员工及学生等参与。现场共有496人参与献血,其中女性140人。卫生部强调,将持续通过技术创新优化采血与供血服务,以满足医疗急救需求。
📋 简要摘要 ▸
柬埔寨卫生部在国家献血中心举办世界献血者日活动。2025年全国采血量达19.5万袋,同比增长17.27%,血液供应能力显著增强,旨在保障全国医疗急救需求。
📋 完整原文 ▸
ទិវាពិភពលោក នៃអ្នកបរិច្ចាគឈាម ក្រោមប្រធានបទ «មួយដំណក់នៃទឹកចិត្តសប្បុរសធម៌ ផ្តល់ឈាមសង្គ្រោះជីវិត»។
——
រាជធានីភ្ណំពេញ៖ ព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម ឯកឧត្តមវេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងឯកឧត្តម សុះ មុះសិន តំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីប្រារព្វទិវាពិភពលោក នៃអ្នកបរិច្ចាគឈាម ក្រោមប្រធានបទ «មួយដំណក់នៃទឹកចិត្តសប្បុរសធម៌ ផ្តល់ឈាមសង្គ្រោះជីវិត»។
សូមបញ្ជាក់ជូនថា សន្និបាតអង្គការសុខភាពពិភពលោក លើកទី៥៨ ក្នុងឆ្នាំ២០០៥ ដែលក្នុងពេលនោះ រដ្ឋមន្រ្ដីក្រសួងសុខាភិបាល នៃបណ្តាប្រទេសនៅលើពិភពលោក បានបោះឆ្នោតគាំទ្រជាឯកច្ឆន្ទ លើដំណោះស្រាយ WHA58.13 បង្កើតជាទិវាពិភពលោក នៃអ្នកបរិច្ចាគឈាម ដោយកំណត់យកថ្ងៃទី១៤ ខែមិថុនា ជារៀងរាល់ឆ្នាំ។
ព្រឹត្តិការណ៍ដ៏ពិសេសនេះ រៀបចំឡើងដើម្បីបង្ហាញអំពីការយកចិត្ដទុកដាក់របស់ក្រសួងសុខាភិបាល ចំពោះសុខភាព សុខុមាលភាពប្រជាពលរដ្ឋគ្រប់រូប ហើយក្រសួងសុខាភិបាលក៏បានជំរុញ ឱ្យមជ្ឈមណ្ឌលជាតិផ្តល់ឈាម និងមជ្ឈមណ្ឌលផ្តល់ឈាមខេត្ត បង្កើនយុទ្ធនាការអប់រំផ្សព្វផ្សាយ លើកកម្ពស់ការបរិច្ចាគឈាមស្ម័គ្រចិត្ត ជាពិសេសនៅក្នុងចំណោមយុវជន និងលើកកម្ពស់វប្បធម៌នៃការបរិច្ចាគឈាមទៀងទាត់ ដោយបង្កើតជាក្រុមអ្នកបរិច្ចាគឈាមស្ម័គ្រចិត្តនៅក្នុងសហគមន៍។ បន្ថែមពីនេះ បន្តរៀបចំប្រារព្ធទិវាពិភពលោក នៃអ្នកបរិច្ចាគឈាមជារៀងរាល់ឆ្នាំ ដើម្បីថ្លែងអំណរគុណ ជូនដល់សប្បុរសជនបរិច្ចាគឈាមគ្រប់រូប តាមគ្រប់រូបភាព និងមានកិច្ចសហការល្អជាមួយអាជ្ញាធរមូលដ្ឋាន អង្គការ សមាគម វិស័យឯកជន សប្បុរសជន។ មិនតែប៉ុណ្ណោះ ត្រូវបន្តធ្វើនវានុវត្តន៍បច្ចេកវិទ្យា ក្នុងសេវាកម្មទទួលអំណោយឈាម និងផ្គត់ផ្គង់ឈាម សមាសភាពឈាម ឱ្យបានគ្រប់គ្រាន់ គាំទ្រដល់ការព្យាបាល សង្គ្រោះអ្នកជម្ងឺ និងថែទាំជំងឺនៅគ្រប់មូលដ្ឋានសុខាភិបាល។
ក្នុងឆ្នាំ២០២៥ យើងទទួលបានអំណោយឈាមចំនួន ១៩៥ ១៧៥ ប្លោក កើនឡើង១៧,២៧% ធៀបទៅនឹងឆ្នាំ២០២៤ ចំពោះការផ្គត់ផ្គង់ឈាម និងសមាសភាពឈាមមានចំនួន ២១២ ៤២៨ ប្លោក កើនឡើង ១៨,៤៥% ធៀបទៅនឹងឆ្នាំ២០២៤។
ក្នុងទិវានេះ មានការចូលរួមពីលោកជំទាវអ្នកឱកញ៉ា ជឹង សុគន្ធាវី នាយិកាប្រតិបត្តិក្រុមហ៊ុន វ័នម៉រ គ្រុប(វីតាល់) លោក ឡយ សារ៉េត អគ្គនាយកធនាគារ អេសប៊ីអាយ (ខេមបូឌា) ថ្នាក់ដឹកនាំក្រសួងសុខាភិបាល ថ្នាក់ដឹកនាំមន្ទីរពេទ្យជាតិ កាកបាទក្រហមកម្ពុជា ស.ស.យ.ក បុគ្គលិកក្រុមហ៊ុន និងនិស្សិត យ៉ាងច្រើនកុះករ។ ក្នុងកម្មវិធីបរិច្ចាគឈាមថ្ងៃនេះ ទទួលបានអ្នកបរិច្ចាគឈាមសរុបចំនួន ៤៩៦ អង្គ/នាក់ ក្នុងនោះមានស្រ្តីចំនួន ១៤០នាក់។
**🌐** [Website](https://moh.gov.kh/kh/home)
📱 [Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL)
📱 [Telegram](https://t.me/MOHCambodia)
📱 [X (twitter)](https://x.com/MohCambodia)
📱 [Tiktok](https://www.tiktok.com/@mohcambodia)
📱 [YouTube](https://www.youtube.com/@MOHCambodia)