柬埔寨政府推动电影旅游 洪玛奈总理亲自指导










分类政策
事件时间2026-08-20
地点金边
来源柬埔寨旅游部
发布时间2026/08/20 17:03
详情描述
2026年8月20日,柬埔寨旅游部在金边举办“推动柬埔寨电影旅游”全国研讨会。柬埔寨旅游部部长、跨部门工作组主席胡哈(Hout Hak)在会上表示,在柬埔寨总理洪玛奈的直接指导下,政府正致力于将柬埔寨打造为具有国际竞争力的电影拍摄与旅游目的地。
胡哈指出,柬埔寨拥有丰富的自然与人文资源,除吴哥窟外,还包括沿海地区、东北部的森林与瀑布、戈克寺、三波坡雷古寺等历史建筑及遗址。这些地点可作为天然摄影棚,吸引国内外电影制作人取景,通过影视作品向全球展示柬埔寨形象。
此次研讨会旨在搭建政府机构、电影行业及旅游业界的对话平台,共同探讨发展机遇、解决行业挑战,并制定提升电影旅游竞争力的关键措施。出席会议的人员包括跨部门工作组代表、文化艺术部代表、暹粒省政府代表,以及来自旅游协会、电影协会、艺术家协会的代表和电影制作人等,共计200余人。
胡哈强调,在全球旅游市场竞争加剧的背景下,柬埔寨需转变旅游推广模式,从单纯的“地点推介”转向“体验式营销”,从展示“风景”转向创作具有深厚内涵与身份认同的“叙事”。现代游客更倾向于深入了解目的地背后的故事,并寻求能够产生情感共鸣的旅游体验。政府将通过出台相关战略与激励措施,改善拍摄环境,推动电影旅游产业的进一步发展。
📋 简要摘要 ▸
柬埔寨旅游部部长强调,在洪玛奈总理的直接指导下,柬埔寨正全力推动电影旅游发展。目标是将柬埔寨打造为具有国际竞争力的电影拍摄与旅游目的地,通过影视影响力带动旅游业增长。
📋 完整原文 ▸
[English Below]
រដ្ឋ និងឯកជន ប្តេជ្ញារួមសហការគ្នា និងជំរុញកម្ពុជាឱ្យកា្លយជាគោលដៅទេសចរណ៍ភាពយន្ត (Film Destination) លំដាប់ជាតិ និងអន្តរជាតិ
កម្ពុជាបោះជំហានថ្មីឆ្ពោះទៅកាន់គោលដៅទេសចរណ៍ភាពយន្ត (Film Destination) តាមរយៈកិច្ចសហការរួមរវាងរដ្ឋ និងឯកជន
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារអន្តរក្រសួង ដើម្បីសម្របសម្រួល និងគាំទ្រវិស័យទេសចរណ៍ភាពយន្ត និងការទស្សនាប្រាសាទនាពេលរាត្រីនៅកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជាមានសក្តានុពលខ្ពស់ក្នុងការប្រែក្លាយខ្លួនជាគោលដៅទេសចរណ៍ភាពយន្ត (Film Destination) ទាំងកម្រិតជាតិ និងអន្តរជាតិ។
ថ្លែងក្នុងពិធីបើកសិក្ខាសាលាថ្នាក់ជាតិស្តីពី «ការជំរុញទេសចរណ៍ភាពយន្តនៅកម្ពុជា» ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា៖ «កម្ពុជាមិនមែនមានតែប្រាសាទអង្គរវត្តនោះទេ។ យើងនៅមាន “ស្ទូឌីយូធម្មជាតិ” ដ៏សម្បូរបែប និងស្រស់ស្អាតជាច្រើន ដូចជា តំបន់ឆ្នេរសមុទ្រ ព្រៃភ្នំ និងទឹកជ្រោះនៅភាគឦសាន ប្រាសាទកោះកេរ តំបន់ប្រាសាទសំបូរព្រៃគុក ព្រមទាំងស្ថាបត្យកម្ម និងទីតាំងប្រវត្តិសាស្ត្រជាច្រើនទៀត ដែលកំពុងរង់ចាំផលិតករជាតិ និងអន្តរជាតិ មកផ្តិតយករូបភាព និងនាំយកសម្រស់កម្ពុជា ទៅបង្ហាញជូនពិភពលោក»។
សិក្ខាសាលាថ្នាក់ជាតិនេះ គឺជាវេទិកាដ៏មានសារៈសំខាន់សម្រាប់ធ្វើជាស្ពានតភ្ជាប់ និងបង្កើតកិច្ចសន្ទនារវាងស្ថាប័នរដ្ឋ ប្រតិបត្តិករក្នុងឧស្សាហកម្មភាពយន្ត និងឧស្សាហកម្មទេសចរណ៍ ដើម្បីរួមគ្នាស្វែងរកកាលានុវត្តភាព ដោះស្រាយបញ្ហាប្រឈម និងកំណត់វិធានការគន្លឹះ សំដៅជំរុញការអភិវឌ្ឍទេសចរណ៍ភាពយន្តនៅកម្ពុជាឱ្យកាន់តែមានភាពប្រកួតប្រជែង។ សិក្ខាសាលាថ្នាក់ជាតិនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ និងជាអនុប្រធានក្រុមការងារអន្តរក្រសួង តំណាងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ឯកឧត្តម ង៉ូវ សេងកាក់ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប, ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធាន សមាជិក និងសមាជិកានៃក្រុមការងារអន្តរក្រសួង ព្រមទាំងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន សមាគមទេសចរណ៍ សមាគមភាពយន្តកម្ពុជា សមាគមសិល្បករ ផលិតករភាពយន្ត សិល្បករ សិល្បការិនី និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ សរុបប្រមាណជាង ២០០នាក់។
ឯកឧត្តមរដ្ឋមន្ត្រី បានគូសរំលេចថា ក្នុងបរិបទដែលទីផ្សារទេសចរណ៍សកលកំពុងមានការប្រកួតប្រជែងកាន់តែខ្លាំង កម្ពុជាមិនអាចបន្តផ្សព្វផ្សាយគោលដៅទេសចរណ៍ ដោយពឹងផ្អែកលើផលិតផលតែមួយ ឬត្រឹមតែធនធានវប្បធម៌ និងប្រវត្តិសាស្ត្រតាមបែបប្រពៃណីតែមួយមុខនោះទៀតឡើយ។ ផ្ទុយទៅវិញ យើងត្រូវបម្លែងពីការលក់ «ទីកន្លែង» ទៅជាការលក់ «បទពិសោធន៍» និងពីការបង្ហាញ «ទេសភាព» ទៅជាការបង្កើត «និទានកថា» ដែលមានអត្តសញ្ញាណ មានអត្ថន័យជ្រាលជ្រៅ និងអាចចាក់ដល់បេះដូងរបស់ភ្ញៀវទេសចរ។
ទទ្ទឹមនឹងនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងថា ទេសចរជំនាន់ថ្មី មិនត្រឹមតែចង់មកទស្សនា ឬថតរូបនៅគោលដៅណាមួយប៉ុណ្ណោះទេ ប៉ុន្តែពួកគេចង់រស់នៅក្នុងបទពិសោធន៍មួយ ចង់ស្វែងយល់ពីរឿងរ៉ាវនៅពីក្រោយទីកន្លែង និងចង់បង្កើតការចងចាំដែលអាចផ្សារភ្ជាប់ពួកគេយ៉ាងជ្រាលជ្រៅជាមួយគោលដៅទេសចរណ៍នោះ។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ការអភិវឌ្ឍទេសចរណ៍ភាពយន្តទទួលបានការយកចិត្តទុកដាក់ខ្ពស់ និងការតម្រង់ទិសដ៏ខ្ពង់ខ្ពស់ដោយផ្ទាល់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលដៅប្រែក្លាយកម្ពុជា ឱ្យទៅជាគោលដៅផលិតភាពយន្ត និងគោលដៅទេសចរណ៍ភាពយន្តអន្តរជាតិដ៏មានសក្តានុពល និងភាពប្រកួតប្រជែងនៅក្នុងតំបន់។