秦拉部长率团赴瑞士出席第79届世界卫生大会 聚焦全球卫生改革
分类政府动态
事件时间2026-05-18
地点瑞士日内瓦
来源柬埔寨卫生部
发布时间2026/05/16 20:41
详情描述
应世界卫生组织邀请,并获柬埔寨首相洪玛奈批准,柬埔寨卫生部部长秦拉率领高级代表团前往瑞士日内瓦,出席于2026年5月18日至23日举行的第79届世界卫生大会。本次大会主题为“全球卫生改革:共同责任”。
大会旨在探讨全球卫生优先事项及面临的挑战,重点讨论13项核心议题,包括:疟疾消除、烟草产品管理政策与战略、具备韧性的卫生系统(“同一健康”)、传染病防控、通过初级卫生保健实现全民健康覆盖(含心理健康)、以人为本的医疗服务、医疗人才发展、医疗及辅助医疗产品质量安全保障、医疗数字化信息系统、疫苗接种服务、公共卫生应急响应计划、实验室能力建设,以及患者与手术安全。
访问期间,柬埔寨代表团将与日本卫生部副部长、世界卫生组织西太平洋区域主任及多位发展合作伙伴举行双边会谈,并参加多场配套活动。
📋 简要摘要 ▸
柬埔寨卫生部部长秦拉率团前往瑞士日内瓦,出席5月18日至23日举行的第79届世界卫生大会。会议主题为“全球卫生改革:共同责任”,重点讨论疟疾消除、医疗数字化、公共卫生应急响应及医疗人才发展等13项核心议题。期间,柬方将与日本卫生部及世卫组织代表进行双边会谈。
📋 完整原文 ▸
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល ដឹកនាំគណៈប្រតិភូសុខាភិបាល ចូលរួម មហាសន្និបាតសុខភាពពិភពលោក លើកទី៧៩ (WHA79) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស__
__
__
រសៀលថ្ងៃសៅរ៍ ទី១៦ ខែឧសភា ឆ្នាំ២០២៦ តបតាមការអញ្ជើញរបស់អង្គការសុខភាពពិភពលោក និងដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ក្រសួងសុខាភិបាល ចូលរួមមហាសន្និបាតសុខភាពពិភពលោក លើកទី៧៩ (WHA79) ក្រោមប្រធានបទ «ការកែទម្រង់សុខភាពសកល៖ ការទទួលខុសត្រូវរួមគ្នា (Reshaping Global Health: A Shared Responsibility)» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។
មហាសន្និបាតអង្គការសុខភាពពិភពលោក លើកទី៧៩ រៀបចំឡើងក្នុងគោលបំណង ដើម្បីត្រិះរិះពិចារណារអំពី «អាទិភាពទាំងឡាយសម្រាប់សុខភាពសកល និងកត្តាប្រឈម (The Global Health Priorities and Challenges)» ដែលក្នុងនោះមហាសន្និបាតពិភពលោក នឹងពិភាក្សារួមគ្នាដោយផ្តោតសំខាន់លើប្រធានបទជាអាទិភាព ដូចខាងក្រោម៖
១) ការប្តេជ្ញាចិត្តលុបបំបាត់ជំងឺគ្រុនចាញ់
២) គោលនយោបាយ និងយុទ្ធសាស្ត្រលើការគ្រប់គ្រងផលិតផលថ្នាំជក់
៣) ប្រព័ន្ធសុខាភិបាលមានភាពធន់ជាពិសេស សុខភាពតែមួយ (One Health)
៤) ការគ្រប់គ្រងជំងឺឆ្លង ជាពិសេសកត្តាហានិភ័យ
៥) ការគ្របដណ្តប់សុខភាពសកល តាមរយៈថែទាំសុខភាពបឋម រួមទាំងសុខភាពផ្លូវចិត្ត
៦) ការបម្រើសេវាសុខភាពដែលផ្តោតលើប្រជាជន (People-Centered Service Delivery)
៧) ការអភិវឌ្ឍធនធានមនុស្ស (Workforce development)
៨) ការធានាគុណភាព ប្រសិទ្ធភាព សុវត្ថិភាព ផលិតផលវេជ្ជសាស្រ្ត និងអមវេជ្ជសាស្រ្ត (Product Quality Assurance)
៩) ប្រព័ន្ធព័ត៌មានសុខាភិបាល រួមទាំងសុខាភិបាលឌីជីថល (Digital Health)
១០) សេវាផ្តល់ថ្នាំបង្ការប្រកបដោយគុណភាព
១១) ផែនការត្រៀមលក្ខណៈឆ្លើយតបបន្ទាន់បញ្ហាសុខភាពសាធារណៈ
១២) ការពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ និង
១៣) សុវត្ថិភាពអ្នកជំងឺ និងសុវត្ថិភាពការវះកាត់ (Patient Safety and Surgery Safety)។
បន្ថែមពីនេះ ប្រតិភូក្រសួងសុខាភិបាលកម្ពុជា នឹងមានជំនួបពិភាក្សាលក្ខណៈទ្វេភាគីជាមួយអនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលជប៉ុន និងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តមនាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច និងជំនួបពិភាក្សាជាមួយនឹងដៃគូអភិវឌ្ឍន៍ជាច្រេីន ព្រមទាំងការចូលរួមព្រឹត្តិការណ៍អមជាច្រើនទៀតផងដែរ។
**🌐** [Website](https://moh.gov.kh/kh/home)
📱 [Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL)
📱 [Telegram](https://t.me/MOHCambodia)
📱 [X (twitter](https://x.com/MohCambodia))
📱 [Tiktok](https://www.tiktok.com/@mohcambodia)
📱 [YouTube](https://www.youtube.com/@MOHCambodia)