柬埔寨国会驳斥泰国议长 否认删除AIPA报告内容

分类政治外交
事件时间2026-11-22
地点金边
来源柬埔寨新闻部
发布时间2026/11/22 10:12

详情描述

柬埔寨国会发言人姜万利就泰国《The Nation》报援引泰国国会主席言论的报道作出回应,明确否认柬埔寨从菲律宾举行的东盟议会联盟大会相关报告中删除任何措辞或数据。他强调,第15次东盟—议会联盟界面会议联合声明是已获通过并生效的正式文件,泰方当时亦已同意。
📋 完整原文 ▸
រដ្ឋសភាកម្ពុជា ច្រានចោលសម្ដីប្រធានសភាថៃ ជុំវិញការចោទថាកម្ពុជាដកពាក្យចេញពីរបាយការណ៍ដែលបានឯកភាពនៅកិច្ចប្រជុំ AIPAប្រទេសហ្វីលីពីន ........... អ្នកនាំពាក្យរដ្ឋសភាកម្ពុជា ឯកឧត្តម ឈាង វណ្ណរិទ្ធ បានប្រតិកម្មតបនឹងការចុះផ្សាយរបស់កាសែតថៃ The Nation ដែលបានដកស្រង់សម្ដីរបស់ប្រធានរដ្ឋសភាថៃ ដោយបញ្ជាក់ថា កម្ពុជាមិនបានដកពាក្យពេចន៍ ឬទិន្នន័យណាមួយឡើយ។ ឯកឧត្តម ឈាង វណ្ណរិទ្ធ ដែលបានចូលរួមនិងតាមដានដោយផ្ទាល់ កិច្ចប្រជុំ ASEAN-AIPA Interface លើកទី១៥ បានបញ្ជាក់ច្បាស់ៗនៅមុខអ្នកសារព័ត៌មាននៅល្ងាចនេះថា សេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំ ASEAN-AIPA Interface លើកទី១៥ គឺជា «ឯកសាររឹង» ដែលបានអនុម័តរួចរាល់ ហើយភាគីថៃក៏បានយល់ព្រមជាគោលការណ៍រួចហើយដែរ។ ឯកឧត្តមសង្កត់ធ្ងន់ថា ការលើកឡើងរបស់ប្រធានសភាថៃពេលនេះ គឺគ្រាន់តែជាការបំភ្លៃការពិត ដើម្បីបម្រើនយោបាយផ្ទៃក្នុង និងគេចវេះពីការស្ដីបន្ទោសពីពលរដ្ឋខ្លួនប៉ុណ្ណោះ។ ផលិតដោយ៖ ទូរទស្សន៍ជាតិកម្ពុជា បណ្ដាញផ្សព្វផ្សាយផ្លូវការក្រសួងព័ត៌មានៈ [📲កម្មវិធី Ministry of Information](https://onelink.to/xg9mpd) [👉](https://play.google.com/store/apps/details?id=kh.gov.moi.app)[Facebook](https://facebook.com/TheMinistryOfInformation)    👉 [Telegram](https://t.me/ministryofinformation) 👉 [YouTube](https://www.youtube.com/@informationcambodia)      👉 [TikTok](https://www.tiktok.com/@ministry_of_information) 👉 [Twitter](https://twitter.com/MinistryofInfo1)         👉 [Instagram](https://www.instagram.com/information.gov.kh/)