柬埔寨国家档案馆百年展金边开幕 洪玛奈主持







分类文化
事件时间2026-11-04
地点金边
来源柬埔寨卫生部
发布时间2026/11/06 10:35
详情描述
11月4日上午,柬埔寨国家档案馆成立100周年展览(1926-2026)在金边开幕,首相洪玛奈主持开幕式,卫生部国务秘书伊宋纳拉代表出席。展览主题为“一个世纪的记忆——迈向提升国家认同”。
柬埔寨国家档案馆的建制可追溯至1917年法属印度支那时期,当时在Paul Boudet主持下建立起国家文件的整理与保存制度。金边的档案库房于1924年建成,1926年10月1日正式启用,这一时间点被作为档案馆百年历程的起点。1953年柬埔寨独立后,该机构更名为“国家图书馆与国家档案馆”。此后历经政局与行政架构变动,1983年设立国家档案存放司,承担国家文件的保管职责;2019年划归内阁办公厅国务与档案总局;2025年,国家档案存放司改回“国家档案馆司”名称。11月4日上午的仪式,即对应这段建制沿革的百年节点。
据官方介绍,馆藏包括历史档案、古籍、报刊、地图及重要记录,既供研究人员使用,也承担为后代保存历史记忆的功能。官方表述称,这些档案在经历战争与困难后仍留存至今。
对研究者、学生及关注柬埔寨近现代史的人士而言,此次展览提供了集中了解档案系统沿革的机会。目前官方通稿未公布展览的具体场馆地址与公众开放时间,计划前往者需先向发布方核实这两项信息,再安排行程。
📋 简要摘要 ▸
柬埔寨国家档案馆成立100周年展(1926-2026)11月4日上午在金边开幕,由首相洪玛奈主持,卫生部国务秘书伊宋纳拉代表出席。国家档案馆的历史可追溯至1917年法属印度支那时期的档案管理制度,由Paul Boudet主持建立,金边档案库为其重要组成部分。
📋 完整原文 ▸
ពិធីបើកពិព័រណ៍ខួប ១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិកម្ពុជា (១៩២៦-២០២៦)។
——
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃពុធ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមសាស្រ្តាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមក្នុងពិធីបើកពិព័រណ៍ខួប ១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិកម្ពុជា (១៩២៦-២០២៦) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
បណ្ណសារដ្ឋានជាតិនៃកម្ពុជា មានប្រវត្តិតាំងពីសម័យអាណានិគមបារាំង ដោយចាប់ផ្តើមពីការរៀបចំប្រព័ន្ធគ្រប់គ្រង និងថែរក្សាឯកសាររដ្ឋនៅឥណ្ឌូចិន ក្នុងឆ្នាំ១៩១៧ ក្រោមការដឹកនាំរបស់លោក Paul Boudet។ ដោយឡែក ឃ្លាំងតម្កល់បណ្ណសារនៅទីក្រុងភ្នំពេញ ត្រូវបានកសាងឡើងនៅឆ្នាំ១៩២៤ និងបើកដំណើរការជាផ្លូវការនៅថ្ងៃទី១ ខែតុលា ឆ្នាំ១៩២៦។
ក្រោយកម្ពុជាទទួលបានឯករាជ្យនៅឆ្នាំ១៩៥៣ ស្ថាប័ននេះត្រូវបានដាក់ឈ្មោះថា “បណ្ណាល័យជាតិ និងបណ្ណសារដ្ឋានជាតិ”។ ឆ្លងកាត់ការប្រែប្រួលនៃរបបនយោបាយ និងរចនាសម្ព័ន្ធរដ្ឋបាល បណ្ណសារដ្ឋានជាតិ បានបន្តវិវឌ្ឍជាបន្តបន្ទាប់ ដោយនៅឆ្នាំ១៩៨៣ បានបង្កើតនាយកដ្ឋានតម្កល់ឯកសាររដ្ឋ ដើម្បីទទួលបន្ទុកដឹកនាំការគ្រប់គ្រង និងថែរក្សាឯកសាររដ្ឋ។ នៅឆ្នាំ២០១៩ បណ្ណសារដ្ឋានជាតិនៃកម្ពុជា ត្រូវបានដាក់ចំណុះអគ្គនាយកដ្ឋានរាជកិច្ច និងតម្កល់ឯកសារជាតិ នៃទីស្តីការគណៈរដ្ឋមន្ត្រី។ លុះដល់ឆ្នាំ២០២៥ នាយកដ្ឋានតម្កល់ឯកសារជាតិ ត្រូវបានប្តូរឈ្មោះជានាយកដ្ឋានបណ្ណសារជាតិវិញ។
ពិព័រណ៍ខួប ១០០ឆ្នាំ បណ្ណសារដ្ឋានជាតិនៃកម្ពុជានេះ ប្រព្រឹត្តទៅក្រោមប្រធានបទ “មួយសតវត្សរនៃការចងចាំ ឆ្ពោះទៅការលើកកម្ពស់អត្តសញ្ញាណជាតិ” ជាឱកាសរំលឹកដំណើររបស់ស្ថាប័នថែរក្សាមរតកឯកសារ និងបង្ហាញពីការប្តេជ្ញាចិត្តរួមក្នុងការអភិរក្ស និងធ្វើឱ្យបណ្ណសារក្លាយជាចំណេះដឹងដែលអាចសិក្សា និងប្រើប្រាស់បាន។ បណ្ណសារដ្ឋានជាតិបានបំពេញតួនាទីជាឃ្លាំងរក្សា បណ្ណសារប្រវត្តិសាស្ត្រ សៀវភៅបុរាណ កាសែត ផែនទី និងកំណត់ត្រាសំខាន់ៗ ជាស្ពានឆ្លងកាត់របត់ប្រវត្តិសាស្ត្រ និងជាថ្នាលចំណេះដឹងសម្រាប់អ្នកស្រាវជ្រាវ និងមនុស្សជំនាន់ក្រោយ។ ទោះឆ្លងកាត់សង្គ្រាម និងការលំបាក ក៏មរតកទាំងនេះត្រូវបានថែរក្សាមកដល់សព្វថ្ងៃ ដោយសារការលះបង់ និងស្មារតីស្រឡាញ់ជាតិ។
**🌐**[Website](https://moh.gov.kh/kh/home)
📱[Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL)
📱[Telegram](https://t.me/MOHCambodia)
📱[X (twitter)](https://x.com/MohCambodia)
📱[Tiktok](https://www.tiktok.com/@mohcambodia)
📱[YouTube](https://www.youtube.com/@MOHCambodia)