洪玛奈邀请翁森安实地考察边境 旨在平息舆论争议

洪玛奈邀请翁森安实地考察边境 旨在平息舆论争议
分类政治
事件时间2026-10-10
地点柬泰边境
来源新鲜报
发布时间2026/10/10 13:17

详情描述

据Fresh News报道,2026年10月10日,柬埔寨首相洪玛奈向翁森安及其团队发出邀请,要求其前往柬泰边境进行实地考察,并与政府边境专家团队进行面对面交流。 此前,翁森安曾多次公开宣称,柬泰边境第52号至59号界碑区域的临时界碑设置导致柬埔寨领土流失,并指责政府为换取利益而割让土地。洪玛奈对此回应称,相关指控缺乏事实依据,不仅针对政府,也对长期负责领土主权工作的边境专家团队造成了负面影响。 为确保处理过程的透明度与问责制,洪玛奈提出五项具体安排:第一,邀请翁森安及其团队携带相关文件与证据,与柬埔寨边境事务秘书处专家组进行直接对话;第二,对话过程将允许媒体、政党代表、民间组织、学者及公众参与旁听,以作为见证;第三,政府将保障翁森安及其团队在柬期间的人身安全;第四,若翁森安缺乏交通经费,政府将承担其往返机票费用;第五,政府将免费提供在柬期间的交通及住宿安排。 洪玛奈表示,此举旨在通过公开透明的方式验证边境争议事实,并希望翁森安能够接受邀请,在公众面前展示其作为边境专家的专业能力与责任感。
📋 简要摘要 ▸
洪玛奈总理向翁森安发出邀请,要求其及团队前往柬泰边境实地考察,以验证其关于边境界碑的言论是否具备事实依据,旨在通过透明化处理平息社会舆论。
📋 完整原文 ▸
សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់ឱកាសមាសដល់លោក អ៊ុំ សំអាន បង្ហាញសមត្ថភាពជាអ្នកជំនាញព្រំដែនប្រកបដោយការទទួលខុសត្រូវ (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានផ្ញើសារមួយទៅកាន់លោក អ៊ុំ សំអាន ដោយផ្តល់ឱកាសមាសមួយដល់រូបលោក និងក្រុមការងារ ដើម្បីបង្ហាញសមត្ថភាពពិតប្រាកដជាអ្នកជំនាញព្រំដែនដែលមានការទទួលខុសត្រូវ។ ការអញ្ជើញនេះធ្វើឡើងបន្ទាប់ពីលោក អ៊ុំ សំអាន ដែលធ្លាប់ជាទណ្ឌិតជាប់ពន្ធនាគារ បានបន្តផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ ដោយគ្មានមូលដ្ឋានច្បាស់លាស់ ជាពិសេសករណីព្រំដែនចន្លោះបង្គោលសីមាលេខ ៥២ និង៥៩។ លោក អ៊ុំ សំអាន បានចោទប្រកាន់ថា ការបោះបង្គោលបណ្តោះអាសន្នដោយក្រុមការងារបច្ចេកទេសនៃគណៈកម្មាធិការព្រំដែនចម្រុះ (JBC) កម្ពុជា-ថៃ ភាគច្រើនបានចូលក្នុងដីខ្មែរ ដែលធ្វើឱ្យកម្ពុជាបាត់បង់ទឹកដី និងថា រាជរដ្ឋាភិបាលបានកាត់ដីឱ្យថៃ ដើម្បីប្តូរយកសន្តិភាព និងអំណាច។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកការចោទប្រកាន់នេះថា ជារឿងធ្ងន់ធ្ងរ និងមិនអាចទទួលយកបាន ដែលមិនត្រឹមតែចោទប្រកាន់រាជរដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចោទប្រកាន់មន្ត្រីជំនាញព្រំដែនកម្ពុជា ដែលបានខិតខំបំពេញភារកិច្ចការពារអធិបតេយ្យភាព និងទឹកដីស្របច្បាប់អស់ជាច្រើនទសវត្សរ៍។ ដើម្បីបង្ហាញនូវតម្លាភាព គណនេយ្យភាព និងការទទួលខុសត្រូវចំពោះមុខប្រជាពលរដ្ឋ សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តល់ឱកាសចំនួន៥ ដល់លោក អ៊ុំ សំអាន និងក្រុមរបស់លោក។ ឱកាសទាំង៥នោះរួមមាន៖ ទី១៖ អញ្ជើញលោក អ៊ុំ សំអាន និងក្រុមជំនាញព្រំដែន នាំយកឯកសារ និងភស្តុតាងទាំងអស់មកជជែកគ្នាត្រង់ទៅត្រង់មកជាមួយក្រុមការងារជំនាញព្រំដែនរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន។ ទី២៖ ក្នុងពេលជជែកវែកញែកនោះ នឹងបើកឱកាសឱ្យអ្នកសារព័ត៌មាន តំណាងគណបក្ស អង្គការសង្គមស៊ីវិល និស្សិត បញ្ញវន្ត និងមហាជនខ្មែរ ចូលរួមស្តាប់ក្នុងកម្រិតណាមួយ ដើម្បីធ្វើជាសាក្សី និងបានដឹងព័ត៌មានពិត។ ទី៣៖ សម្តេចធានាសុវត្ថិភាពជូនលោក អ៊ុំ សំអាន និងក្រុមរបស់លោក អំឡុងពេលមានវត្តមាននៅកម្ពុជា រហូតដល់ចាកចេញផុតពីកម្ពុជាវិញ។ ទី៤៖ បើខ្វះលុយទិញសំបុត្រយន្តហោះ សម្តេចនឹងចេញថ្លៃសំបុត្រយន្តហោះឱ្យ។ ទី៥៖ បើខ្វះមធ្យោបាយធ្វើដំណើរ និងកន្លែងស្នាក់នៅ សម្តេចនឹងរៀបចំឱ្យដោយឥតគិតថ្លៃ។ សម្តេចមហាបវរធិបតី បានបញ្ជាក់ថា នេះមិនមែនជាការចង់ផ្ចាញ់ផ្ចាលនោះទេ ប៉ុន្តែគឺដើម្បីបង្ហាញតម្លាភាព ភាពត្រឹមត្រូវ និងការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាលចំពោះមុខប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងបញ្ហាព្រំដែនជាមួយប្រទេសថៃ។ សម្តេចនាយករស្ឋមន្ត្រី សង្ឃឹមយ៉ាងមុតមាំថា លោក អ៊ុំ សំអាន និងក្រុមរបស់លោក នឹងមិនខ្លាចទទួលយកការអញ្ជើញនេះ ដើម្បីមកជជែកគ្នាជាមួយក្រុមការងារបច្ចេកទេសជំនាញព្រំដែនរបស់រាជរដ្ឋាភិបាល នៅចំពោះមុខសាធារណជន។ សម្រាប់សម្តេចមហាបវរធិបតី នេះគឺជាឱកាសមាសសម្រាប់លោក អ៊ុំ សំអាន ក្នុងការបង្ហាញសមត្ថភាពជាអ្នកជំនាញព្រំដែនដែលមានមូលដ្ឋានត្រឹមត្រូវ និងការទទួលខុសត្រូវច្បាស់លាស់ មិនមែនជា អ៊ុំ សំអាន ដែលធ្លាប់ផ្សព្វផ្សាយរឿងព្រំដែនដោយគ្មានមូលដ្ឋានច្បាស់លាស់កាលពីពេលមុននោះទេ៕