卫生部召开母婴死亡评审会 部署下一阶段干预
分类公共卫生
事件时间2026-10-28
地点金边
来源柬埔寨卫生部
发布时间2026/10/29 16:36
详情描述
柬埔寨卫生部母婴及围产期死亡评审与应对(MPDSR)国家委员会于2026年10月28日(周三)在金边召开工作会议,由卫生部国务秘书、国家MPDSR委员会主席英·西蒂卡主持。会议复盘了此前MPDSR工作的执行进度,梳理已发现的突出问题与影响因素,并确定2026年国家医院与结对医院之间需要继续推进的优先行动。
根据专家汇报中列出的既往结果与问题,英·西蒂卡在会上提出五项建议:一是把MPDSR列为卫生部降低孕产妇及围产期死亡的优先、关键工作,提高重视程度与执行力度;二是明确MPDSR是系统性工作,需要各级领导层层负责,以提升母婴保健服务的质量与安全;三是加强高风险孕妇产前检查的颜色分级管理(ANC Color-Coding),并推动社区层面的认知与参与;四是继续并加强产科急诊与新生儿护理(EmONC)培训,以及Light Assessment Tools的使用;五是要求各国家医院的MPDSR委员会跟踪本院结对医院服务改善应对计划的进展,并将进度报告提交国家MPDSR委员会。
第五项建议意味着评审结果不再止于个案讨论,而是形成一条从国家医院到结对医院的跟踪与回报链条:结对医院的整改计划执行到什么程度,需向国家层面报备。
会议参会人员包括国家MPDSR委员会成员、全部8家国家医院代表,以及UNFPA、WHO、JICA、KOFIH、Jhpiego等卫生合作伙伴机构代表,共393人,其中27人到场、366人以线上方式参加。
对普通患者而言,这类评审属卫健系统内部整改,短期内不改变就医流程。孕产妇在产检时可向接诊机构确认自己是否被纳入高风险分级管理、后续转诊安排如何,这是本次会议提到的颜色分级管理落地后,个人能直接核对的一环。
📋 简要摘要 ▸
柬埔寨卫生部10月28日在金边召开母婴及围产期死亡评审与应对(MPDSR)工作会议,由国务秘书英·西蒂卡主持。会议复盘前期执行进展,梳理已发现的问题与影响因素,并确定下一阶段优先推进的干预措施。
📋 完整原文 ▸
កិច្ចប្រជុំស្តីពីវឌ្ឍនភាព នៃការពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតប (MPDSR)។
——
រាជធានីភ្នំពេញ៖ ថ្ងៃពុធ ទី២៨ ខែតុលា ឆ្នាំ២០២៦ គណៈកម្មការពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតប (MPDSR) បានរៀបចំកិច្ចប្រជុំស្តីពី ការពិនិត្យវឌ្ឍនភាពការងារ MPDSR និងសកម្មភាពដែលត្រូវអនុវត្តបន្ត ក្រោមអធិបតីភាព លោកជំទាវសាស្ត្រាចារ្យ អុឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការ MPDSR ថ្នាក់ជាតិ។
កិច្ចប្រជុំបានផ្តោតសំខាន់លើការពិនិត្យវឌ្ឍនភាព នៃការអនុវត្តការងារ MPDSR កន្លងមក ការពិនិត្យលើបញ្ហាប្រឈម និងផលប៉ះពាល់ដែលបានរកឃើញ ព្រមទាំងកំណត់សកម្មភាពអាទិភាព ដែលត្រូវបន្តអនុវត្ត រវាងមន្ទីរពេទ្យជាតិ និងមន្ទីរពេទ្យសម្ព័ន្ធមេត្រីក្នុងឆ្នាំ២០២៦។
តាមលទ្ធផល និងបញ្ហាប្រឈមដែលបានរកឃើញកន្លងមក តាមរយៈបទបង្ហាញរបស់អ្នកជំនាញ លោកជំទាវសាស្ត្រាចារ្យរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍សំខាន់ៗរួមមាន៖ ១)ពង្រឹងការយកចិត្តទុកដាក់ និងការអនុវត្តការងារ MPDSR ដែលជាកិច្ចការអាទិភាព និងជាគន្លឹះរបស់ក្រសួងសុខាភិបាល ក្នុងការកាត់បន្ថយមរណភាពមាតា និងទារកជុំវិញកំណើត។ ២)MPDSR ជាការងារដែលទាមទារទំនួលខុសត្រូវជាប្រព័ន្ធ ពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដើម្បីលើកកម្ពស់គុណភាព និងសុវត្ថិភាព នៃការផ្តល់សេវាថែទាំសុខភាពមាតា និងទារក។ ៣)ពង្រឹងការអនុវត្តការកំណត់កូដពណ៌ សម្រាប់ផ្ទៃពោះហានិភ័យ (ANC Color-Coding) និងការយល់ដឹង និងចូលរួមពីសហគមន៍ (Community Awareness)។ ៤)បន្ត និងពង្រឹងការបណ្តុះបណ្តាល ការសង្គ្រោះបន្ទាន់ផ្នែកសម្ភព និងការថែទាំទារកទើបកើត (EmONC) និងការប្រើប្រាស់ Light Assessment Tools។ ៥)សូមឱ្យគណៈកម្មការ MPDSR មន្ទីរពេទ្យជាតិតាមដាននូវវឌ្ឍនភាព នៃផែនការឆ្លើយតបក្នុងការកែលម្អគុណភាពសេវា នៅក្នុងមន្ទីរពេទ្យសម្ព័ន្ធមេត្រីភាពរបស់ខ្លួន និងផ្ញើរបាយការណ៍វឌ្ឍនភាពនេះ មកគណៈកម្មការ MPDSR ថ្នាក់ជាតិ។
កិច្ចប្រជុំនេះ មានការចូលរួមសមាជិកគណៈកម្មការពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតបថ្នាក់ជាតិ ថ្នាក់មន្ទីរពេទ្យជាតិទាំង៨ តំណាងអង្គការដៃគូសុខាភិបាល រួមមាន UNFPA, WHO, JICA, KOFIH និង Jhpiego សរុបអ្នកចូលរួម ៣៩៣រូប (ផ្ទាល់ ២៧រូប និង តាមប្រព័ន្ធនិមិត្ត ៣៦៦រូប)។
**🌐** [Website](https://moh.gov.kh/kh/home)
📱 [Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL)
📱 [Telegram](https://t.me/MOHCambodia)
📱 [X (twitter)](https://x.com/MohCambodia)
📱 [Tiktok](https://www.tiktok.com/@mohcambodia)
📱 [YouTube](https://www.youtube.com/@MOHCambodia)