柬埔寨新年传统习俗:堆沙塔仪式










类型OTHER
地点柬埔寨
发布时间2026/04/15 18:00
详情描述
介绍了柬埔寨新年期间的“堆沙塔”宗教仪式。该仪式旨在祈求消除旧年的灾祸与不幸,并祈求新年的平安与吉祥。民众通过在寺庙堆积沙塔,象征供奉佛陀遗物,表达对神灵的敬意,并祈求功德圆满。
联系方式
Telegramt.me/***
网站https://www.btv.com.kh/
📋 完整原文 ▸
កម្រងរូបភាព ពិធី«វាលុកចេតិយ» ក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្ត!
វាលុកចេតិយ ជាពិធីសាសនា ដែលប្រជាពលរដ្ឋខ្មែរតែងតែប្រារព្ធឡើង នៅក្នុងអំឡុងពេលបុណ្យឆ្នាំថ្មី។ ពិធីនេះត្រូវបានរៀបចំឡើង ដើម្បីប្រាថ្នាផ្សងរំដោះគ្រោះកាច និងឧបទ្រុបចង្រៃ ក្នុងឆ្នាំចាស់ និងបួងសួងសុំសេចក្តីសុខ សួស្តី សេរីមង្គល ក្នុងឆ្នាំថ្មី។
វាលុកចេតិយ ឬហៅថា «ពូនភ្នំខ្សាច់» គឺគេយកខ្សាច់សុទ្ធ ចាក់នៅកណ្តាលទីធ្លាមួយ ដើម្បីពូនឱ្យចេញជារាងចេតិយ បែរមុខទៅទិសខាងកើត។ តាមទំនៀម ប្រជាពលរដ្ឋខ្មែរមានជំនឿថា ពិធីនេះគឺជាការឧទ្ទិសថ្វាយជាតំណាងព្រះចូឡាមណីយចេតិយ ដែលពពួកទេវតាសាងសម្រាប់បញ្ចុះព្រះកេសាធាតុ និងព្រះទាឋធាតុ (ព្រះចង្កូមកែវ) នៅឋានត្រៃត្រឹង្សសួគ៌ ហើយជឿថា នឹងមានផលានិសង្ឃយ៉ាងច្រើន ដូចមានសម្តែងនៅក្នុងរឿង «អានិសង្សវាលុកចេតិយ» មហាសំការសូត្រ នោះដែរ។
#KhmerNewYear2026 #NokorSangkranta2026 #CambodiaAlwaysForPeace #BTVNews #សួស្ដីឆ្នាំថ្មី #នគរសង្ក្រាន្ត #ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
[Website](https://www.btv.com.kh/) |[ Facebook](https://web.facebook.com/btvnewstv/) | [Telegram](https://t.me/btvnewscambodia) | [TikTok](https://www.tiktok.com/@btvcambodia)