AMT奖学金助力学子成长与未来
发布时间2026/04/13 11:13
📋 完整原文 ▸
«អាហារូបករណ៍ អ.ម.ត ជាប្រទីបបំភ្លឺផ្លូវ...»
ប្អូនប្រុស លិន សុភាព និស្សិតអាហារូបករណ៍ អ.ម.ត ផ្នែកនីតិសាស្ត្រ ដែលមិនត្រឹមតែខិតខំតស៊ូរៀនសូត្រ ប៉ុន្តែថែមទាំងកំពុងបម្រើការងារជូនរដ្ឋបាលខេត្តកោះកុងទៀតផង។ ប្អូនប្រុស បានបង្ហាញថា «អាហារូបករណ៍ អ.ម.ត» មិនត្រឹមតែជាឱកាសទទួលបានការសិក្សាថ្នាក់ឧត្តមសិក្សានោះទេ ប៉ុន្តែគឺជា «កូនសោរ» ដើម្បីចូលទៅកាន់ពិភពនៃបទពិសោធន៍ ទំនាក់ទំនង និងអនាគតដ៏រុងរឿង។
ទន្ទឹមនេះ ប្អូនប្រុស សម្តែងសេចក្តីដឹងគុណយ៉ាងជ្រាលជ្រៅបំផុត គោរពជូនចំពោះសម្តេចតេជោ, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចធិបតី និងលោកជំទាវបណ្ឌិត ដែលបានផ្តល់ «ជីវិតទី២» តាមរយៈផ្តល់ឱកាសឱ្យទទួលបានការសិក្សា ជួយសម្រាលបន្ទុកគ្រួសារ និងទំព័រជីវិតថ្មីប្រកបដោយភាពជឿជាក់។
#អមត #AMT