柬埔寨卫生部举办世界患者安全日活动
发布时间2026/09/23 08:36
详情描述
2026年9月22日,柬埔寨国家母婴保健中心举办了世界患者安全日活动,主题为“非传染性疾病的安全护理”。卫生部国务秘书Im Sotheary女士主持活动,来自克拉耶省、特本克蒙省和柴桢省的医疗机构代表及相关人员共计422人通过现场或线上方式参会。
此次活动旨在提升医务人员对患者安全标准的认知,预防用药、手术及院内感染错误,并鼓励患者及其家属参与医疗决策。
Im Sotheary女士在会上提出四项提升服务质量的关键策略:一是强化孕妇状况评估及转诊系统,避免延误;二是提高母婴死亡监测与响应系统(MPDSR)的透明度与问责制;三是增强医患沟通,建立信任,保障患者权益;四是确保医疗设备、药品及国家诊疗方案的储备充足。
此外,会议强调了“轻量级评估工具”(L.A.T.)的应用,旨在实时掌握基层医疗机构的人力、设备及药品需求。会议要求医护人员严格遵守职业道德,通过团队协作及对母婴死亡案例的及时复盘,识别服务漏洞并制定改进计划,以实现“安全护理保障生命”的目标。
📋 简要摘要 ▸
柬埔寨卫生部举办2026年世界患者安全日活动,主题为“非传染性疾病的安全护理”。
📋 完整原文 ▸
អបអរសាទរ ទិវាពិភពលោកសុវត្ថិភាពអ្នកជំងឺ ឆ្នាំ២០២៦ (World Patient Safety Day 2026) ក្រោមប្រធានបទ៖ “ការថែទាំប្រកបដោយសុវត្ថិភាពសម្រាប់ជំងឺមិនឆ្លង”។
——
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃអង្គារ ទី២២ ខែកញ្ញា ឆ្នាំ២០២៦ មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក បានរៀបចំប្រារព្ធទិវាពិភពលោកសុវត្ថិភាពអ្នកជំងឺ ឆ្នាំ២០២៦ (World Patient Safety Day 2026) ក្រោមប្រធានបទ៖ “ការថែទាំប្រកបដោយសុវត្ថិភាពសម្រាប់ជំងឺមិនឆ្លង” ក្រោមអធិបតីភាពលោកជំទាវសាស្ត្រាចារ្យ អុឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក។
ទិវានេះរៀបចំឡើងក្នុងគោលបំណង៖ ១)ដើម្បីអបអរសាទរទិវាពិភពលោកសុវត្ថិភាពអ្នកជំងឺ ២)លើកកម្ពស់ការយល់ដឹង តាមរយៈការបញ្ជ្រាបចំណេះដឹងអំពីស្តង់ដាសុវត្ថិភាពអ្នកជំងឺ ដល់មន្រ្តីសុខាភិបាលទាំងអស់ ៣)ជំរុញការអនុវត្តវិធានការបង្ការកំហុសឆ្គងក្នុងការប្រើប្រាស់ថ្នាំ ការវះកាត់ និងការឆ្លងរោគនៅក្នុងមន្ទីរពេទ្យ ៤)លើកកម្ពស់ការចូលរួមរបស់អ្នកជំងឺ និងគ្រួសារ ក្នុងការធ្វើសេចក្តីសម្រេចចិត្តលើការថែទាំសុខភាពរបស់ពួកគេ។
នាឱកាសបើកកម្មវិធី លោកជំទាវសាស្ត្រាចារ្យ បានផ្តល់អនុសាសន៍គន្លឹះសម្រាប់មន្ត្រី នៅមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក រួមទាំងមន្ទីរពេទ្យសម្ព័ន្ធមេត្រីមកពីខេត្តក្រចេះ ត្បូងឃ្មុំ និងខេត្តស្វាយរៀង ដោយលើកឡើងថា ការថែទាំប្រកបដោយសុវត្ថិភាព កើតចេញពីគ្រូពេទ្យ គិលានុបដ្ឋាក និងឆ្មប ដែលអនុវត្តបានត្រឹមត្រូវ និងមានគុណភាព។ ការប្រុងប្រយ័ត្នខ្ពស់ គឺជាក្រមសីលធម៌វិជ្ជាជីវៈ ការទំនាក់ទំនងខ្ពស់ជាមួយក្រុមការងារ រួមទាំង អាជ្ញាធរ ភូមិ-ឃុំ ក្នុងការជួយគាំទ្រសុខភាពស្ត្រី និងទារក ស្របតាមអត្ថន័យនៃពាក្យស្លោក “ការថែទាំប្រកបដោយសុវត្ថិភាពសម្រាប់ជីវិត”។ ការពង្រឹងគុណភាពសេវាសុខាភិបាល ការទំនាក់ទំនង ការធ្វើការងារជាក្រុម និងការតាមដានមរណភាពមាតា និងទារក តាមរយៈការពិនិត្យ MPDSR គឺជាឧបករណ៍រកឱ្យឃើញកន្លែងចន្លោះប្រហោង ធ្វើផែនការឆ្លើយតប និងអនុវត្តកែលម្អទាន់ពេលវេលា។ យុទ្ធសាស្ត្រគន្លឹះចំនួន៤ ដើម្បីកែលម្អ គុណភាពសេវារួមមាន៖
១)ពង្រឹកការអនុវត្ត Color Coding ជាឧបករណ៍វាយតម្លៃស្ថានភាពស្ត្រីផ្ទៃពោះ និងប្រព័ន្ធបញ្ជូនជៀសវាងភាពយឺតយ៉ាវ។
២)ប្រែក្លាយប្រព័ន្ធ MPDSR ជាឧបករណ៍វាយតម្លៃដោយមានតម្លាលភាព អនុវត្តការកែប្រែនិងទទួលខុសត្រូវ។
៣)បង្កើនការចូលរួម កសាងទំនុកចិត្ត ដើម្បីឱ្យស្ត្រី និងគ្រួសារមកទទួលការថែទាំផ្ទៃពោះ
ទៀងទាត់ សំឡេងរបស់អ្នកជំងឺពិតជាមានតម្លៃសម្រាប់កែទម្លាប់ និងការគោរពសិទ្ធិ។
៤)ធានាការត្រៀមលក្ខណៈរួចជាស្រេច បរិក្ខារ ឱសថ ពិធីសារជាតិ និងប្រព័ន្ធបញ្ជូន។
លោកជំទាវសាស្ត្រាចារ្យក៏បានផ្តោតលើ Light Assessment Tool (L.A.T.) គឺឧបករណ៍វាយតម្លៃនៅ មូលដ្ឋានសុខាភិបាល ធនធានមនុស្ស ឧបករណ៍ ឱសថ បរិក្ខារ និងដឹងពីតម្រូវការទាន់ពេល។
សូមបញ្ជាក់ជូនថា ទិវានេះមានការអញ្ជើញចូលរួមពី គណៈកម្មការមន្ទីរពេទ្យ លើកកម្ពស់គុណភាព និងសុវត្ថិភាពអ្នកជំងឺ ប្រធាន/អនុប្រធាន ការិយាល័យបច្ចេកទេស ការិយាល័យរដ្ឋបាល និងបុគ្គលិក និងការិយាល័យហិរញ្ញវត្ថុ ប្រធាន អនុប្រធាន និងបុគ្គលិកផ្នែកព្យាបាល ប្រធានផ្នែកថែទាំ និងបុគ្គលិកផ្នែកថែទាំ បុគ្គលិកពាក់ព័ន្ធ អ្នកជំងឺ អ្នកកំដរអ្នកជំងឺ សរុបអ្នកចូលរួមផ្ទាល់ចំនួន ១០៨នាក់ និង
តាមប្រព័ន្ធនិម្មិត ប្រធាន/អនុប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តត្បូងឃ្មុំ ក្រចេះ និងខេត្តស្វាយរៀង សរុបចំនួន ៣១៤រូប។
**🌐**[Website](https://moh.gov.kh/kh/home)
📱[Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL)
📱[Telegram](https://t.me/MOHCambodia)
📱[X (twitter)](https://x.com/MohCambodia)
📱[Tiktok](https://www.tiktok.com/@mohcambodia)
📱[YouTube](https://www.youtube.com/@MOHCambodia)