劳工部与ILO-Korea合作,在磅湛省举办为期3天的职业安










地点磅湛
来源柬埔寨劳工部
发布时间2026/10/21 13:05
详情描述
柬埔寨劳工与职业培训部联合国际劳工组织与韩国合作项目(ILO-Korea),于2026年10月20日至22日在磅湛省举办为期3天的职业安全与健康培训。此次培训旨在提升TVET(技术与职业教育培训)机构的教学质量,强化学生的安全意识。共有来自11家TVET机构的25名学员参加,由劳工部国务秘书林苏宏主持开幕。
培训内容聚焦于职业安全与健康知识的普及,重点在于将安全文化融入日常教学与实践中。课程涵盖了如何制定安全行动计划、如何对学习环境进行卫生与安全检查,以及如何预防在操作机械、电力设备、化学品及建筑工具时可能产生的职业风险。
培训对象为TVET机构的领导层及教师。通过此次培训,参训人员将掌握在教学中植入安全教育的方法,确保学生在进入就业市场前已具备必要的防护意识。劳工部强调,安全教育是人力资源投资的重要组成部分,能够有效提升生产力并降低事故损失。
项目协调员指出,安全是职业技能的核心组成部分,真正的专业人才不仅需具备技术能力,更需掌握保障自身及他人安全的工作方式。此次培训旨在为柬埔寨培养兼具专业技能与高度安全责任感的劳动力。
📋 简要摘要 ▸
劳工部与ILO-Korea合作,在磅湛省举办为期3天的职业安全与健康培训,旨在提升TVET机构的教学质量与学生安全意识。
📋 完整原文 ▸
ក្រសួងការងារ និង ILO-Korea បន្តពង្រីកយុទ្ធនាការបណ្តុះបណ្តាលសុវត្ថិភាព និងសុខភាពការងារដល់គ្រឹះស្ថាន TVET
(កំពង់ចាម)៖ វិទ្យាស្ថានជាតិការងារ និងនាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយកម្មវិធី ភាពជាដៃគូនៃអង្គការអន្តរជាតិខាងការងារ និងសាធារណរដ្ឋកូរ៉េ (ILO-Korea Partnership Programme) បានបើកវគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃ (២០-២២ ខែតុលា) ស្តីពី «ការលើកកម្ពស់សមត្ថភាពផ្នែកសុវត្ថិភាព និងសុខភាពការងារសម្រាប់គ្រឹះស្ថាន TVET» នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំប្រុស ខេត្តកំពង់ចាម។ កម្មវិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម លឹម ស៊ុយហុង អនុរដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានការចូលរួមពីសិក្ខាកាមចំនួន ២៥នាក់ មកពីគ្រឹះស្ថាន TVET ចំនួន១១។
វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាព និងបំពាក់បំប៉នចំណេះដឹងផ្នែកសុវត្ថិភាព និងសុខភាពការងារដល់ថ្នាក់ដឹកនាំ និងគ្រូបង្រៀន TVET ក្នុងការបញ្ជ្រាបវប្បធម៌សុវត្ថិភាពទៅក្នុងកម្មវិធីសិក្សា និងការអនុវត្តប្រចាំថ្ងៃរបស់សិស្ស ព្រមទាំងគាំទ្រដល់ការរៀបចំផែនការសកម្មភាព និងការត្រួតពិនិត្យបរិយាកាសសិក្សាឱ្យមានសុវត្ថិភាព និងអនាម័យខ្ពស់មុនពេលពួកគាត់ឈានជើងចូលក្នុងទីផ្សារការងារ។
ថ្លែងក្នុងពិធីបើក ឯកឧត្តម លឹម ស៊ុយហុង បានលើកឡើងពីភាពចាំបាច់នៃការអប់រំសុវត្ថិភាព និងសុខភាពការងារ ដោយសារតែសិស្ស TVET ត្រូវអនុវត្តផ្ទាល់ជាមួយគ្រឿងម៉ាស៊ីន ឧបករណ៍អគ្គិសនី សារធាតុគីមី និងឧបករណ៍សំណង់ជាដើម។ ឯកឧត្តមគូសបញ្ជាក់ថា ប្រសិនបើគ្មានការបំពាក់បំប៉នវិធានការការពារទុកជាមុននោះទេ ពួកគាត់អាចប្រឈមនឹងគ្រោះថ្នាក់ទាំងក្នុងពេលសិក្សា និងពេលចេញទៅបំពេញការងារ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ការវិនិយោគលើចំណេះដឹងផ្នែកសុវត្ថិភាព គឺជាការវិនិយោគយូរអង្វែងលើធនធានមនុស្ស ដែលជួយបង្កើនផលិតភាព កាត់បន្ថយការខាតបង់ និងបង្កើតទំនុកចិត្តយ៉ាងខ្លាំងពីសំណាក់និយោជក។
ជាមួយគ្នានេះ លោក អ៊ុន ប៊ុនផឿន អ្នកសម្របសម្រួលគម្រោង ILO-Korea បានលើកឡើងថា គ្រូបង្រៀន និងថ្នាក់ដឹកនាំគ្រឹះស្ថានដែលបានចូលរួម គឺជាតួអង្គស្នូលក្នុងការនាំយកផែនការសកម្មភាពទាំងនោះទៅអនុវត្តបន្ត។ លោកបានក៏បានរំលឹកពីទស្សនៈគន្លឹះថា «សុវត្ថិភាព គឺជាផ្នែកមួយនៃជំនាញវិជ្ជាជីវៈ» ដោយលោកបានគូសបញ្ជាក់ថា អ្នកជំនាញពិតប្រាកដមិនត្រឹមតែធ្វើការបានលឿន ឬត្រូវបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវចេះធ្វើការដោយមានសុវត្ថិភាពទាំងសម្រាប់ខ្លួនឯង និងអ្នកជុំវិញខ្លួនផងដែរ។
ការបណ្តុះបណ្តាលនេះ នឹងក្លាយជាគ្រឹះដ៏រឹងមាំមួយបន្ថែមទៀត ក្នុងការជំរុញគុណភាពបណ្តុះបណ្តាលបច្ចេកទេស ដើម្បីធានាថា ធនធានមនុស្សជំនាន់ថ្មីរបស់កម្ពុជា គឺជាកម្លាំងពលកម្មដែលមានទាំងជំនាញច្បាស់លាស់ និងស្មារតីទទួលខុសត្រូវខ្ពស់លើសុវត្ថិភាពការងារ៕
#MLVT #HENGSour