洪玛奈总理提出打击网络诈骗五点建议 强化国际合作




发布机构柬埔寨政府
生效日期2026-09-23
适用范围打击网络诈骗
发布时间2026/09/23 11:37
政策详情
柬埔寨政府针对打击网络诈骗工作提出五点国际合作建议,旨在通过强化执法协作与受害者保护,提升跨国打击效能。该政策自2026年9月23日起生效。
第一,各国执法机构需建立实时响应机制,加强情报共享,以便及时追踪跨国犯罪组织并阻断其跨境活动。
第二,金融情报机构与反洗钱部门应深化合作,利用专业平台追踪非法资金流向,识别最终受益人,冻结虚拟资产,并打击非正规银行网络。
第三,国际合作伙伴应统一法律援助框架,简化引渡程序,并加强数字取证证据共享,防止犯罪分子利用司法管辖权漏洞逃避制裁。
第四,政府需与商业银行、电信运营商、科技平台及加密货币交易所建立合作伙伴关系,通过预警机制识别诈骗活动,封锁可疑数字基础设施,并及时冻结涉案账户。
第五,政府与国际组织应完善受害者识别流程,协调外交程序,确保受害者获得有效保护并安全遣返回国。
📋 简要摘要 ▸
洪玛奈总理提出五点建议,包括实时情报共享、高级金融调查、法律框架统一及受害者保护,以打击网络诈骗。
📋 完整原文 ▸
សម្តេចធិបតីនាយករដ្ឋមន្ត្រី លើកឡើង ៥ចំណុច សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិកាន់តែរឹងមាំ ដើម្បីបោសសម្អាត Online Scams
(AKP) សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើ ៥ចំណុច សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិកាន់តែរឹងមាំ រួមមានការចែករំលែកព័ត៌មានស៊ើបការណ៍ក្នុងពេលជាក់ស្តែង ការស៊ើបអង្កេតហិរញ្ញវត្ថុកម្រិតខ្ពស់ ភាពស៊ីសង្វាក់គ្នាកាន់តែខ្លាំងនៃក្របខណ្ឌច្បាប់ និងប្រតិបត្តិការភាពជាដៃគូសាធារណៈ និងឯកជន និងការការពារជនរងគ្រោះ។
ចំណុចទាំង៥នោះ រួមមាន៖
ទី១៖ ប្រទេសដៃគូត្រូវតែបង្កើនទ្វេដងលើបណ្តាញទំនាក់ទំនងឆ្លើយតបភ្លាមៗ រវាងស្ថាប័នអនុវត្តច្បាប់ជាតិ និងអន្តរជាតិ ដើម្បីអាចចែករំលែកព័ត៌មានស៊ើបការណ៍ ក្នុងពេលជាក់ស្តែងដែលតាមដានកោសិកាឧក្រិដ្ឋកម្ម និងបង្អាក់ក្រុមឧក្រិដ្ឋជនដែលគ្មានមជ្ឈការឆ្លងកាត់ព្រំដែន។
ទី២៖ ស្ថាប័នស៊ើបការណ៍ហិរញ្ញវត្ថុ និងស្ថាប័នប្រឆាំងការលាងលុយកខ្វក់គួរតែសហការគ្នា និងប្រើប្រាស់វេទិកាដែលអាចធ្វើឱ្យមានលទ្ធភាពតាមដានលំហូរហិរញ្ញវត្ថុខុសច្បាប់ឲ្យបានឆាប់រហ័ស កំណត់អត្តសញ្ញាណម្ចាស់ផលប្រយោជន៍ចុងក្រោយ បង្កកទ្រព្យសម្បត្តិនិម្មិត និងបង្ក្រាបបណ្តាញធនាគារក្រៅប្រព័ន្ធ។
ទី៣៖ ដៃគូអន្តរជាតិ គួរតែធ្វើឱ្យមានភាពស៊ីសង្វាក់គ្នានូវក្របខណ្ឌជំនួយផ្លូវច្បាប់ទៅវិញទៅមក សម្រួលនីតិវិធីធ្វើបត្យាប័ន និងលើកកម្ពស់ការចែករំលែកភស្តុតាងកោសល្យវិច័យឌីជីថល ដើម្បីទប់ស្កាត់ក្រុមឧក្រិដ្ឋជនពីការកេងប្រវ័ញ្ចចន្លោះប្រហោងដែនសមត្ថកិច្ចផ្លូវច្បាប់។
ទី៤៖ រដ្ឋាភិបាលគួរតែកសាងភាពជាដៃគូប្រតិបត្តិការជាមួយធនាគារពាណិជ្ជកម្ម ប្រតិបត្តិករទូរគមនាគមន៍ វេទិកាបច្ចេកវិទ្យា និងការផ្លាស់ប្តូរគ្រីបតូរូបិយប័ណ្ណ ដើម្បីរកឃើញសកម្មភាពឆបោកជាមុន ទប់ស្កាត់ហេដ្ឋារចនាសម្ព័ន្ធឌីជីថលដែលគួរឱ្យសង្ស័យ និងបង្កកគណនីដែលពាក់ព័ន្ធករណីខុសច្បាប់។
ទី៥៖ រដ្ឋាភិបាល និងអង្គការអន្តរជាតិគួរតែពង្រឹងដំណើរការកំណត់អត្តសញ្ញាណជនរងគ្រោះ និងសម្របសម្រួលនីតិវិធីការទូត ដើម្បីធានាការការពារ និងការបញ្ជូនជនរងគ្រោះត្រឡប់ទៅប្រទេសកំណើតវិញដោយសុវត្ថិភាព៕