司法部推进内部办公数字化 启用官方邮件系统










文件类型政策
发布机构柬埔寨司法部
生效日期2026-09-08
适用范围司法部内部
发布时间2026/09/08 17:53
政策详情
2026年9月8日,柬埔寨司法部副国务秘书兼数字化转型工作组组长彭索拉主持召开会议,部署司法部内部办公数字化转型工作。此次会议旨在推动官方邮件系统及内部文档存储平台的应用,以提升行政办公效率与信息安全水平。
该项数字化转型计划的适用范围为司法部内部,涵盖各级领导、公务员及相关工作人员。会议重点讨论了推广官方邮件系统及内部文档存储平台的实施方案,并就相关培训与宣传计划进行了细致部署。
为确保数字化办公转型顺利推进,工作组已对宣传材料、培训内容、人员职责分工及具体执行时间表进行了全面审查与规划。通过此次部署,司法部旨在确保内部人员能够熟练掌握官方邮件系统与文档存储平台的操作,从而实现行政办公流程的规范化与数字化管理,保障内部信息流转的高效与安全。
📋 简要摘要 ▸
司法部副国务秘书彭索拉主持会议,部署内部办公数字化转型,重点推广官方邮件系统及内部文档存储平台,以提升行政效率与信息安全。
📋 完整原文 ▸
ឯកឧត្តមបណ្ឌិត ផេង សុខលាភ អនុរដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការត្រៀមរៀបចំអនុវត្តផែនការផ្សព្វផ្សាយ និងបណ្ដុះបណ្ដាល ស្តីពីការប្រើប្រាស់ប្រព័ន្ធអ៊ីមែលផ្លូវការ និងថ្នាលផ្ទុកឯកសារផ្ទៃក្នុងរបស់ក្រសួងយុត្តិធម៌
===================
ទីស្តីការក្រសួងយុត្តិធម៌ | នារសៀលថ្ងៃអង្គារ ១១រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ២:០០នាទីរសៀល ឯកឧត្តមបណ្ឌិត ផេង សុខលាភ អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបច្ចេកទេសដើម្បីអនុវត្តការងារជំរុញឌីជីថលូបនីយកម្មក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំ ដើម្បីពិភាក្សា និងត្រៀមខ្លួនសម្រាប់ការអនុវត្តផែនការផ្សព្វផ្សាយ និងបណ្ដុះបណ្ដាល ស្តីពីការប្រើប្រាស់ប្រព័ន្ធអ៊ីមែលផ្លូវការ និងថ្នាលផ្ទុកឯកសារផ្ទៃក្នុងរបស់ក្រសួងយុត្តិធម៌ ដោយមានការចូលរួមពី សមាជិក សមាជិកា ក្រុមការងារបច្ចេកទេសផងដែរ។
កិច្ចប្រជុំខាងលើ មានគោលបំណង ពិនិត្យនិងពិភាក្សាលើការត្រៀមលក្ខណៈឱ្យបានគ្រប់ជ្រុងជ្រោយ សម្រាប់ការផ្សព្វផ្សាយ និងបណ្ដុះបណ្ដាលដល់ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីដែលពាក់ព័ន្ធ អំពីការប្រើប្រាស់ព័ន្ធអ៊ីមែលផ្លូវការ និងថ្នាលផ្ទុកឯកសារផ្ទៃក្នុងរបស់ក្រសួងយុត្តិធម៌ ឱ្យមានប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់។
ជាមួយគ្នានេះ សមាជិក សមាជិកានៃអង្គប្រជុំក៏បានពិនិត្យលើខ្លឹមសារ សម្ភារៈសម្រាប់ប្រើប្រាស់ក្នុងការផ្សព្វផ្សាយ និងបណ្ដុះបណ្ដាល ការបែងចែកតួនាទី និងភារកិច្ចរបស់ក្រុមការងារ រួមទាំងការរៀបចំកាលវិភាគ សម្រាប់ការរៀបចំកម្មវិធីផ្សព្វផ្សាយ និងបណ្ដុះបណ្ដាលនេះផងដែរ ដើម្បីធានាបានថាការអនុវត្តផែនការខាងលើប្រព្រឹត្តទៅដោយរលូន និងទទួលបានប្រសិទ្ធភាពខ្ពស់។