劳工部推动东盟加三技能认证互认 聚焦AI与电动汽车










文件类型政策
发布机构柬埔寨劳工部
生效日期2026-08-27
适用范围东盟加三成员国
发布时间2026/08/27 15:28
政策详情
柬埔寨劳工部部长亨索于2026年8月27日出席第14届东盟加三(中国、日本、韩国)劳工部长会议。会议以“提升东盟人力资本:迈向全球认可的技能认证”为主题,旨在通过区域合作,建立更具系统性的技能标准、评估及认证体系。
此次政策推动的核心在于促进区域内劳动力的高效流动。劳工部强调,技能认证是连接技能开发与劳动力流动的关键桥梁,通过建立互认机制,使劳工技能在区域内具备可转移性和可信度,从而提升劳动力的就业竞争力。
在合作领域方面,东盟加三成员国将重点聚焦前沿技术与新兴产业,包括人工智能(AI)、电动汽车、网络安全、数字技能、绿色技能及机器人技术。会议要求将技能认证与劳动力流动需求紧密挂钩,以应对全球供应链演变、数字化转型及绿色经济发展带来的挑战。
会议最终通过联合声明,各方承诺深化区域合作,提升技能质量与资格认证标准,确保劳动力市场具备高生产力并能适应未来需求。该政策框架的实施,旨在整合东盟的劳动力资源与东盟加三国家的先进技术,构建稳固的技能生态系统,推动区域劳动力向全球认可的目标迈进。
📋 简要摘要 ▸
劳工部部长亨索出席第14届东盟加三劳工部长会议,重点推动AI、电动汽车及网络安全领域的技能认证互认,提升区域劳动力质量。
📋 完整原文 ▸
កម្ពុជា ជំរុញការពង្រឹងភាពជាដៃគូលើការបញ្ជាក់វិញ្ញាបនបត្រជំនាញឆ្លងដែន ជំនាញ AI យានយន្តអគ្គិសនី និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ក្នុងក្របខ័ណ្ឌអាស៊ានបូកបី
(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញបន្តចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការងារអាស៊ានបូកបីលើកទី១៤ (14th ALMM+3) រួមមានប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូង ក្រោមមូលបទ “ការលើកកម្ពស់មូលធនមនុស្សអាស៊ាន៖ វិញ្ញាបនបត្រជំនាញឆ្ពោះទៅរកការទទួលស្គាល់ជាសកល” នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ តាមប្រព័ន្ធវីដេអូ ខណ:ដែលកិច្ចប្រជុំនេះរៀបចំឡើងនៅទីក្រុងបាងកក ប្រទេសថៃ។
តាមការថ្លែងរបស់ឯកឧត្តមរដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា កម្ពុជាចាត់ទុកការបញ្ជាក់វិញ្ញាបនបត្រជំនាញ ជាស្ពានដ៏សំខាន់សម្រាប់តភ្ជាប់រវាងការអភិវឌ្ឍជំនាញ និងការចល័តកម្លាំងពលកម្ម។ ការបណ្តុះបណ្តាលគឺផ្តល់ជំនាញដល់ពលករ ខណៈការបញ្ជាក់វិញ្ញាបនបត្រគឺធ្វើឱ្យជំនាញនោះមានភាពច្បាស់លាស់ និងគួរឱ្យទុកចិត្ត។ ការទទួលស្គាល់ធ្វើឱ្យជំនាញទាំងនោះអាចផ្ទេរ និងប្រើប្រាស់បាននៅទីកន្លែងផ្សេងៗ ហើយភាពអាចផ្ទេរបាននៃជំនាញជួយបង្កើនឱកាសការងារឱ្យកាន់តែប្រសើរនៅទូទាំងតំបន់។
ទន្ទឹមនេះ កិច្ចសហប្រតិបត្តិការអាស៊ានបូកបី បានបង្កើតមូលដ្ឋានដ៏រឹងមាំ និងមានសមិទ្ធផលជាច្រើន ដែលចាំបាច់សម្រាប់អភិវឌ្ឍបន្ថែម ខណៈក្របខ័ណ្ឌអាស៊ានបូកបី ផ្តល់ឱកាសពិសេសមួយក្នុងការតភ្ជាប់គឺ ការអភិវឌ្ឍជំនាញជាមួយការបញ្ជាក់វិញ្ញាបនបត្រ ការបញ្ជាក់វិញ្ញាបនបត្រជាមួយការទទួលស្គាល់ ការទទួលស្គាល់ជាមួយការចល័តកម្លាំងពលកម្ម និងការចល័តកម្លាំងពលកម្មជាមួយកិច្ចគាំពារសង្គម ព្រមទាំងសុវត្ថិភាព និងសុខភាពការងារ។ ឯកឧត្តមបានស្នើអង្គប្រជុំថា ជំហានបន្ទាប់ គឺត្រូវភ្ជាប់វឌ្ឍនភាពទាំងនេះឱ្យកាន់តែមានលក្ខណៈជាប្រព័ន្ធ និងស៊ីចង្វាក់គ្នានៅកម្រិតតំបន់។ អាស៊ានបូកបី គួរពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់លើស្តង់ដាជំនាញ ការវាយតម្លៃ និងការបញ្ជាក់វិញ្ញាបនបត្រជំនាញ, ភ្ជាប់ការបញ្ជាក់វិញ្ញាបនបត្រជំនាញជាមួយការចល័តកម្លាំងពលកម្ម និងតម្រូវការជំនាញនាពេលអនាគត ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការលើជំនាញឌីជីថល បញ្ញាសិប្បនិម្មិត ជំនាញបៃតង យានយន្តអគ្គិសនី មនុស្សយន្ត និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិតជាដើម។
ឯកឧត្តមជឿជាក់ថា ភាពប្រកួតប្រជែងក្នុងតំបន់នាពេលអនាគត នឹងមិនអាស្រ័យតែលើចំនួនកម្មករដែលបានបណ្តុះបណ្តាលប៉ុណ្ណោះទេ ប៉ុន្តែក៏អាស្រ័យលើថាតើជំនាញរបស់ពួកគេត្រូវបានបញ្ជាក់វិញ្ញាបនបត្រ មានការជឿទុកចិត្ត ទទួលស្គាល់ និងអាចផ្ទេរបានដែរឬទេ។ ដោយមានកម្លាំងពលកម្មដ៏ស្វាហាប់របស់អាស៊ាន និងជំនាញ ព្រមទាំងបច្ចេកវិទ្យារបស់ប្រទេសទាំងបី អាស៊ាន អាចកសាងប្រព័ន្ធអេកូឡូស៊ីជំនាញអាស៊ានបូកបីឱ្យកាន់តែរឹងមាំ និងបោះជំហានជាបន្តបន្ទាប់ឆ្ពោះទៅរកការទទួលស្គាល់ជាសកល។
ជាលទ្ធផល អង្គប្រជុំបានអនុម័តលើសេចក្តីថ្លែងការណ៍រួម ទទួលស្គាល់ថា ការផ្លាស់ប្តូរបច្ចេកវិទ្យាយ៉ាងឆាប់រហ័ស ការផ្លាស់ប្តូរឆ្ពោះទៅរកសេដ្ឋកិច្ចបៃតង និងឌីជីថល ការប្រែប្រួលប្រជាសាស្ត្រ ការវិវត្តនៃខ្សែច្រវាក់ផ្គត់ផ្គង់សកល និងការធ្វើទេសន្តរប្រវេសន៍ការងារ កំពុងផ្លាស់ប្តូរតម្រូវការ និងការផ្គត់ផ្គង់ជំនាញនៅទូទាំងតំបន់។ រដ្ឋមន្រ្តីអាស៊ានបូកបីបានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ ដើម្បីលើកកម្ពស់ គុណភាពនៃជំនាញ និងគុណវុឌ្ឍិ ព្រមទាំងគាំទ្រកម្លាំងពលកម្មដែលមានបរិយាបន្ន ផលិតភាពខ្ពស់ និងត្រៀមខ្លួនសម្រាប់អនាគត៕
#MLVT #HENGSour