柬埔寨司法部推广庭外调解机制 协议具法律效力







文件类型政策
发布机构柬埔寨司法部
生效日期2026-04-30
适用范围全国范围
发布时间2026/05/01 11:15
政策详情
柬埔寨司法部于2026年4月30日举办全国庭外调解研讨会,旨在进一步推广非诉讼纠纷解决机制。此次会议由柬埔寨副总理兼司法部长、国家庭外纠纷解决机构主席高利主持,相关政府部门、司法机构、地方行政单位及合作伙伴代表出席。
该机制适用于各类民事及商业纠纷,旨在通过非诉讼途径高效化解矛盾。经认可的调解协议具有法律效力,其效力等同于法院终审判决。
会议重点讨论了五大议题,包括国家庭外纠纷解决机构的既有成果、第三方对调解流程的评估、合作伙伴的参与机制、基层纠纷解决的挑战与机遇,以及律师在提升调解效率中的作用。
针对后续工作,司法部提出明确要求:国家庭外纠纷解决机构秘书处需持续加大宣传力度,确保民众充分了解调解机制,并加强对基层相关人员的专业培训,提升其纠纷调解技术与方法。同时,秘书处须强化对调解员的监督管理,确保调解工作规范、高效,以维护公众对该机制的信任。所有调解员必须严格遵守现行法律法规,以高度负责的态度履行职责。
📋 简要摘要 ▸
柬埔寨司法部举办全国庭外调解研讨会,强调通过调解机制解决纠纷的重要性。调解协议经认可后具有法律效力,等同于法院终审判决,旨在提升纠纷解决效率。
📋 完整原文 ▸
ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបិទ “សិក្ខាសាលាថ្នាក់ជាតិរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ”
-------------------------------
នៅរសៀលថ្ងៃព្រហស្បតិ៍ ១៤កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកម្មវិធីបិទ “សិក្ខាសាលាថ្នាក់ជាតិរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ” ដែលកម្មវិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច និងជាអនុប្រធាន អ.ដ.ក. ព្រមជាមួយ ថ្នាក់ដឹកនាំ អ.ដ.ក., តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ, តំណាងសាលាជម្រះក្តី, តំណាងរដ្ឋបាលថ្នាក់ក្រោមជាតិ, ដៃគូអភិវឌ្ឍន៍, ថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក., មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. និងមន្ត្រីពាក់ព័ន្ធនានា។
សិក្ខាសាលាថ្នាក់ជាតិនេះ បានប្រព្រឹត្តទៅអស់រយៈពេលមួយថ្ងៃពេញ ដោយបានធ្វើការចែករំលែកអំពីប្រធានបទសំខាន់ៗដែលពាក់ព័ន្ធនឹងយន្តការនៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជា ចំនួន ៥ រួមមាន៖ (១)- សមិទ្ធផលសំខាន់ៗ ដែល អ.ដ.ក. សម្រេចបាន; (២)- ការឆ្លុះបញ្ចាំងដោយភាគីទី៣ (Thid Party) អំពីដំណើរការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅប្រទេសកម្ពុជា, (៣)- ការចូលរួមរបស់អង្គការដៃគូក្នុងការពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពនៃយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ, (៤)- បញ្ហាប្រឈម និងកាលានុវត្តភាពនៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅថ្នាក់មូលដ្ឋាន និង (៥)- ការចូលរួមរបស់មេធាវីក្នុងការពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពនៃយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។ បន្ថែមលើប្រធានបទសំខាន់ទាំង ៥ ខាងលើ, សិក្ខាសាលាក៏បានរៀបចំឱ្យមានកិច្ចពិភាក្សាលើប្រធានបទ “ការធ្វើឱ្យប្រសើរឡើងនូវយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជា” ដោយកិច្ចពិភាក្សានេះ ត្រូវបានចូលរួមដោយវាគ្មិនកិត្តិយសដែលជាភាគីពាក់ព័ន្ធដ៏សំខាន់នៅក្នុងកិច្ចដំណើរការនៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជា។
ទន្ទឹមគ្នានេះ ដើម្បីឱ្យការងារដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការរបស់ អ.ដ.ក. ប្រព្រឹត្តទៅបានកាន់តែល្អប្រសើរ, ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និងជាប្រធាន អ.ដ.ក. ក៏បានផ្តល់នូវអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់មួយចំនួន ដូចតទៅ៖
(ទី១.) អគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. ត្រូវបន្តប្រឹងប្រែងបំពេញការងារឱ្យបានកាន់តែល្អប្រសើរ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងត្រូវបន្តការផ្សព្វផ្សាយអំពីបេសកកម្ម និងយន្តការដោះស្រាយវិវាទរបស់ អ.ដ.ក. ជូនដល់ប្រជាពលរដ្ឋឱ្យបានជ្រួតជ្រាប និងបណ្តុះបណ្តាលពង្រឹងសមត្ថភាពជូនដល់មន្ត្រីពាក់ព័ន្ធនៅមូលដ្ឋានឱ្យមានការយល់ដឹងអំពីបច្ចេកទេស និងវិធីសាស្ត្រដោះស្រាយវិវាទក្នុងក្របខ័ណ្ឌ អ.ដ.ក.។ មិនតែប៉ុណ្ណោះ អគ្គលេខាធិការដ្ឋាន ក៏ត្រូវពង្រឹងនូវយន្តការ តាមដានអំពីការអនុវត្តការងាររបស់មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទក្នុងក្របខ័ណ្ឌនៃ អ.ដ.ក. ដើម្បីជៀសវាងឱ្យបាននូវបញ្ហាអសកម្មណាមួយដែលអាចកើតមានឡើង ដែលធ្វើឱ្យប៉ះពាល់ដល់ជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋមកលើ អ.ដ.ក.។
(ទី២.) មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. ទាំងអស់ ត្រូវបន្តបំពេញមុខងាររបស់ខ្លួនឱ្យបានម៉ឺងម៉ាត់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ចំពោះកិច្ចការដែល អ.ដ.ក. បានប្រគល់ឱ្យ ដោយត្រូវគោរពឱ្យបានខ្ជាប់ខ្ជួននូវច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន និងត្រូវប្រតិបត្តិឱ្យស្របតាមក្រមសីលធម៌វិជ្ជាជីវៈ និងក្រមប្រតិបត្តិរបស់មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក.។
(ទី៣.) អគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. ត្រូវបន្តយកចិត្តទុកដាក់លើកកម្ពស់កិច្ចដំណើរការល្អនៃការិយាល័យតំណាងដែលមានស្រាប់ និងគិតគូរអំពីការបង្កើតនូវការិយាល័យតំណាងបន្ថែមទៀត ដោយមានកិច្ចសហការពីស្ថាប័ន និងដៃគូអភិវឌ្ឍន៍នានាដើម្បីបង្ខិតសេវាដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការតុលាការឱ្យទៅដល់មូលដ្ឋានកោកជិតនឹងប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
(ទី៤.) សម្រាប់ រដ្ឋបាលរាជធានី-ខេត្ត និងយន្តការផ្សេងៗ ដែលបានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយ អ.ដ.ក. រួចហើយ, សូមខិតខំលើកកម្ពស់ប្រសិទ្ធភាពនៃការសម្រុះសម្រួលវិវាទនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ឱ្យស្របតាមគោលការណ៍ និងបែបបទនៃការដោះស្រាយវិវាទ ដើម្បីឱ្យលទ្ធផលនៃការសម្រុះសម្រួលអាចត្រូវបានទទួលស្គាល់ដោយ អ.ដ.ក. និងអាចបញ្ចប់នូវវិវាទបានជាស្ថាពរ តាមរយៈការចេញជាកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ ដែលមានអានុភាពអនុវត្តដូចសាលក្រមស្ថាពររបស់តុលាការ។