AHF呼吁柬埔寨重启HIV防控承诺 12月1日世界艾滋病日

分类公共卫生
事件时间2026-11-26
地点金边
来源柬埔寨国家电视台
发布时间2026/11/26 15:52
详情描述
艾滋病保健基金会(AHF)在11月26日于国家艾滋病防治机构举行的世界艾滋病日新闻发布会上,呼吁政府、国内外组织重新强化对HIV防控的投入与承诺。机构主席英·莫利表示,柬埔寨不能只扩大治疗覆盖面,还须确保感染者获得无歧视的健康服务和就业等社会支持,以应对尚未结束的疫情。
📋 完整原文 ▸
[来源: 柬埔寨国家电视台] [分类提示: NEWS]
标题: អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ដែលហៅកាត់ថាAHF បានធ្វើការអំពាវនាវដល់រាជរដ្ឋាភិបាល អង្គការជាតិនិងអន្តរជាតិពង្រឹងការប្តេជ្ញាចិត្តឡើងវិញដើម្បីឆ្លើយតបនឹងមេរោគអេដស៍ខណៈជំងឺនេះនៅមិនទាន់បញ្ចប់នៅឡើយ។
ការអំពាវនាវនេះបានធ្វើឡើងក្នុងសន្និសិទ្ធសារព័ត៌មានសម្រាប់ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ នៅព្រឹកថ្ងៃទី២៦វិច្ឆិកា ឆ្នាំ២០២៦ នៅសាលប្រជុំ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍
ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដែលបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងសន្និសីទសារព័ត៌មានស្តីពីទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ២០២៦ ក្រោមប្រធានបទ បញ្ចប់ជំងឺអេដស៍ ចាប់ផ្តើមពីការទទួលបាន។ ចូលរួមក្នុងកម្មវិធីនេះរួមមាន បណ្តាញទូរទស្សន៍និងសារព័ត៌មានចំនួន១៧ អង្គការសង្គមស៊ីវិលដែលធ្វើការងារអេដស៍ អ្នកផ្ទុកមេរោគអេដស៍ ក្រុមប្រជាជនគន្លឹះនិងបណ្តាញសហគមន៍ ព្រមទាំងថ្នាក់ដឹកនាំនិងមន្រ្តីអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ផងដែរ។
លោកវេជ្ជបណ្ឌិត ចន ផាន់ណា ប្រធានគ្រប់គ្រងកម្មវិធី ប្រចាំកម្ពុជាអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍បានមានប្រសាសន៍ថាការរៀបចំសន្និសីទសារព័ត៍មាននេះធ្វើឡើងក្នុងគោលបំណង បង្ហាញ សញ្ញាអាសន្នដាស់តឿនថា បញ្ហាជំងឺអេដស៍ មិនទាន់បញ្ចប់នៅឡើយទេ។ដូចនេះសូមអំពាវនាវដល់រាជរដ្ឋាភិបាល អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍និងថ្នាក់ដឹកនាំនានា ទាំងនៅក្នុងប្រទេសកម្ពុជា និងនៅលើឆាកអន្តរជាតិ ឱ្យពង្រឹងការប្តេជ្ញាចិត្តឡើងវិញក្នុងការឆ្លើយតបនឹងមេរោគអេដស៍។
លោកវេជ្ជបណ្ឌិត បានសង្កត់ធ្ងន់ថា ការឆ្លើយតបចំពោះមេរោគអេដស៍នៅកម្ពុជា មិនគួរគ្រាន់តែផ្តោតលើការពង្រីកវិសាលភាពនៃការព្យាបាលប៉ុណ្ណោះទេ ប៉ុន្តែត្រូវធានាផងដែរថា អ្នកដែលរស់នៅជាមួយមេរោគនេះអាចរក្សាសុខភាពបានល្អ ទទួលបានសេវាផ្សេងៗដោយគ្មានការរើសអើង ព្រមទាំងអាចបន្