柬外交部向OIF代表团吹风 筹备第20届法语峰会







分类外交
事件时间2026-11-11
地点金边
来源柬埔寨卫生部
发布时间2026/11/12 10:16
详情描述
2026年11月11日(周三)上午,柬埔寨外交与国际合作部举行吹风会,向法语国家国际组织(OIF)成员国先遣代表团介绍第20届法语国家峰会筹备情况。卫生部国务秘书约·桑巴以第七分委会(卫生)主席身份出席并作介绍。
此次吹风会面向的是将参加峰会的80个国家先遣代表团,内容是接待、协调与准备工作。会上由5个分委会分别作专题介绍:第二分委会负责礼宾与接待,第三分委会负责新闻与宣传,第四分委会负责安全、秩序与救援,第五分委会负责峰会配套活动,第七分委会负责医疗卫生。会议设有问答环节,代表团可现场提问并当场获得答复。
卫生分委会的介绍以标准操作程序(SOP)为主,涵盖防护措施、应急响应、代表团健康监测三项,并说明对80国先遣代表团如何落实相关卫生措施。峰会接待对象包括成员国总统、总理、国家元首、政府首脑及多位高级代表团团长,礼宾安排是本次筹备的重点之一。柬埔寨为第20届法语国家峰会东道主。
吹风会结束后,代表团前往峰会主会场及各类配套活动场地实地考察,核查后续办会准备情况。峰会具体会期目前尚未公布。
对在金边从事接待、酒店、餐饮、运输及会展服务的读者,先遣代表团实地踩点通常意味着场地、动线和配套活动安排还会继续调整,涉及自身业务的部分宜直接对接相关分委会或对口单位确认,不宜按早期方案提前锁定资源。
📋 简要摘要 ▸
2026年11月11日上午,柬埔寨外交部举行吹风会,向法语国家国际组织(OIF)成员国先遣代表团介绍第20届法语国家峰会筹备情况。卫生部国务秘书、第七分委会主席约·桑巴出席,重点说明卫生保障安排与代表团对接流程,会议旨在理顺协调机制,为峰会在金边举办做准备。
📋 完整原文 ▸
កិច្ចប្រជុំផ្សព្វផ្សាយ និងធ្វើបទបង្ហាញជូនគណៈប្រតិភូនាំមុខនៃបណ្តាប្រទេសសមាជិកអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) សម្រាប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦។
——
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ និងជាប្រធានអនុគណៈកម្មការទី៧៖ សុខាភិបាល បានអញ្ជើញចូលរួមក្នុងធ្វើបទបង្ហាញ និងផ្តល់ព័ត៌មានជូនគណៈប្រតិភូនាំមុខនៃបណ្តាប្រទេសសមាជិកអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF)។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្តល់ព័ត៌មាន និងណែនាំអំពីការរៀបចំ ការសម្របសម្រួល ព្រមទាំងការត្រៀមលក្ខណៈសម្រាប់ការទទួលស្វាគមន៍គណៈប្រតិភូ ដែលអញ្ជើញចូលរួម ៨០ប្រទេស។ ក្នុងឱកាសនេះ មានការធ្វើបទបង្ហាញដោយអនុគណៈកម្មការចំនួន ៥ រួមមាន៖ អនុគណៈកម្មការទី២៖ ពិធីការ និងបដិសណ្ឋារកិច្ច អនុគណៈកម្មការទី៣៖ សារព័ត៌មាន និងផ្សព្វផ្សាយ អនុគណៈកម្មការទី៤៖ សន្តិសុខ សណ្តាប់ធ្នាប់ និងសង្គ្រោះ អនុគណៈកម្មការទី៥៖ ព្រឹត្តិការណ៍អមកិច្ចប្រជុំកំពូល និងអនុគណៈកម្មការទី៧៖ សុខាភិបាល។ ជាមួយគ្នានេះ ក៏មានវគ្គសំណួរ និងចម្លើយ ដើម្បីផ្តល់ឱកាសជូនគណៈប្រតិភូសាកសួរ និងឆ្លើយតបចម្ងល់ផ្សេងៗ។
បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ គណៈប្រតិភូបានបន្តដំណើរទស្សនកិច្ចទៅកាន់ទីតាំងប្រារព្ធពិធី និងទីតាំងរៀបចំព្រឹត្តិការណ៍អមនានា ដើម្បីពិនិត្យមើលការរៀបចំ សម្រាប់កិច្ចប្រជុំកំពូលនាពេលខាងមុខ។
ក្នុងឱកាសនេះ លោកជំទាវប្រធានអនុគណៈកម្មការទី៧៖ សុខាភិបាល បានធ្វើបទបង្ហាញស្តីពីនីតិវិធីប្រតិបត្តិស្តង់ដារ (SOP) ដោយផ្តោតលើវិធានការការពារ ការឆ្លើយតប និងការតាមដានសុខភាពរបស់គណៈប្រតិភូ ព្រមទាំងការអនុវត្តវិធានការសុខាភិបាលជូនគណៈប្រតិភូនាំមុខចំនួន ៨០ប្រទេស ដែលនឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ ដែលកម្ពុជាមានកិត្តិយសធ្វើជាម្ចាស់ផ្ទះ។
កិច្ចប្រជុំនេះ ផ្តោតសំខាន់ទៅលើបដិសណ្ឋាកិច្ច ជូនឥស្សរជនជាន់ខ្ពស់ និងថ្នាក់ដឹកនាំកំពូលនៃបណ្តាប្រទេសសមាជិក រួមមាន ប្រធានាធិបតី នាយករដ្ឋមន្ត្រី ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងប្រធានគណៈប្រតិភូជាន់ខ្ពស់ជាច្រើនរូប ដែលអញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី២០ នៃហ្វ្រង់កូហ្វូនី។
**🌐** [Website](https://moh.gov.kh/kh/home)
📱 [Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL)
📱 [Telegram](https://t.me/MOHCambodia)
📱 [X (twitter)](https://x.com/MohCambodia)
📱 [Tiktok](https://www.tiktok.com/@mohcambodia)
📱 [YouTube](https://www.youtube.com/@MOHCambodia)