柬埔寨高层慰问三轮车夫并提供慈善捐助与教育奖学金










分类政务新闻
事件时间2026年4月12日
地点金边
来源洪玛奈首相
发布时间2026/04/12 12:08
详情描述
柬埔寨女童军协会主席碧占莫妮夫人出席慈善活动,慰问三轮车夫协会成员并捐赠生活物资,同时宣布为车夫子女提供大学奖学金以支持人力资源发展。
📋 完整原文 ▸
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធីសប្បុរសធម៌របស់សមាគមកាយឫទ្ធិនារីកម្ពុជា ដើម្បីសាកសួរសុខទុក្ខ ឈ្វេងយល់អំពីជីវភាព និងស្ថានភាពរស់នៅរបស់អ្នកប្រកបរបរធាក់ស៊ីក្លូ (ត្រីចក្រយាន) ដែលជាសមាជិករបស់ សមាគមមូលនិធិត្រីចក្រយានកម្ពុជា ។
ក្នុងឱកាសនេះដែរ លោកជំទាវបណ្ឌិត បានពាំនាំប្រសាសន៍សួរសុខទុក្ខប្រកបដោយក្តីនឹករលឹក និងយកចិត្តទុកដាក់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនលោកតា លោកអ៊ំ លោកពូ ក៏ដូចជាសមាជិកទាំងអស់របស់សមាគមមូលនិធិត្រីចក្រយានកម្ពុជា ។ លោកជំទាវបណ្ឌិត ក៏បានភ្ជាប់មកនូវអំណោយជាថវិកា គ្រឿងឧបភោគបរិភោគ រួមជាមួយសម្ភារៈបរិក្ខារនានាដែលជាអំណោយផ្ទាល់របស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនដល់សមាជិករបស់សមាគមមូលនិធីត្រីចក្រយានកម្ពុជា ដើម្បីប្រើប្រាស់ប្រចាំថ្ងៃ ជាពិសេសគឺដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ ។
បន្ថែមពីលើនេះ ជាការគិតគូរចំពោះការអភិវឌ្ឍធនធានមនុស្សកម្ពុជា លោកជំទាវបណ្ឌិត បានមានប្រសាសន៍ផ្តល់ជូនអាហារូបករណ៍សម្រាប់ថា្នក់បរិញ្ញាបត្រ ឬ បរិញ្ញាបត្ររង តាមរយៈ សមាគមសិស្ស-និស្សិតអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់កូន ចៅរបស់លោកតា លោកអ៊ំ លោកពូ ដែលជាសមាជិករបស់សមាគមមូលនិធិត្រីចក្រយានកម្ពុជាផងដែរ ដើម្បីជាការចូលរួមអភិវឌ្ឍមូលធនមនុស្សរបស់កម្ពុជា។
រាជធានីភ្នំពេញ ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦
🌐 [Hun Manet](https://www.facebook.com/profile.php?id=100069511484329)
🌐 [Samdech Thipadei Hun Manet, Prime Minister ](https://www.facebook.com/Dr.Hunmanetofcambodia)[of Cambodia](https://www.facebook.com/Dr.Hunmanetofcambodia/posts/pfbid0LmbQiD5QcHYoUaa5j3CwGJa1w5cEYS1hdo8DNogvvBjAqxzRvVj5tovmbGWzX75ol)
🌐[ Telegram ](https://t.me/Dr_Hunmanetofcambodia)
🌐 [Tiktok](https://www.tiktok.com/@dr.hunmanetofcambodia?is_from_webapp=1&sender_device=pc)
🌐 [YouTube](https://www.youtube.com/@Dr.Hunmanetofcambodia)
🌐 [Instagram](https://www.instagram.com/dr.hunmanetofcambodia)
😃[X](https://twitter.com/dr_hunmanet_pm)
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia