金边皇家大学举办高棉新年祈福仪式

金边皇家大学举办高棉新年祈福仪式
分类校园新闻
事件时间2026年4月10日上午
地点金边皇家大学
来源金边皇家大学
发布时间2026/04/10 10:33

详情描述

金边皇家大学于2026年4月10日举行了传统的诵经祈福仪式,旨在辞旧迎新并祈求新的一年吉祥如意,校领导及师生共同参与了此次活动。
📋 完整原文 ▸
**សាកលវិទ្យាល័យភូមិន្ទភ្នំពេញ រៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ** សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ​**៖** នាព្រឹកថ្ងៃទី១០​ ខែមេសា​ ឆ្នាំ២០២៦ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត ដើម្បីបណ្តេញឧបទ្រពចង្រៃក្នុងឆ្នាំចាស់ និងទទួលសិរីសួស្តីក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់​ ឯកឧត្តម​សាស្ត្រាចារ្យ​ ជេត​ ជាលី​ សាកលវិទ្យាធិការ​ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់គណៈគ្រប់គ្រង សាស្ត្រាចារ្យ​ បុគ្គលិកអប់រំ និងនិស្សិតយ៉ាងកុះករ។ ពិធីសាសនានេះត្រូវបានប្រារព្ធឡើងយ៉ាងឱឡារិក តាមគន្លងប្រពៃណីដ៏ល្អផូរផង់របស់ជាតិ ដើម្បីបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងទេវតាឆ្នាំថ្មី ព្រះនាម **មនោរាទេវី** ដែលនឹងយាងចុះមកគ្រប់គ្រងជម្ពូទ្វីបក្នុងពេលឆាប់ៗខាងមុខនេះ​ សូមមេត្តាជួយបីបាច់ថែរក្សា និងប្រោះព្រំសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល ជូនដល់ថ្នាក់ដឹកនាំ និងបុគ្គលិកនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញទាំងអស់ សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ បញ្ញាឈ្លាសវៃ និងសម្រេចបានជោគជ័យថ្មីៗបន្ថែមទៀត ក្នុងបេសកកម្មបណ្តុះបណ្តាលធនធានមនុស្សជូនជាតិមាតុភូមិ។ ក្នុងឱកាសដ៏វិសេសវិសាលនោះដែរ ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ ក៏បានរួមគ្នាប្រគេនទេយ្យវត្ថុ និងភត្តាហារដល់ព្រះសង្ឃ ដើម្បីឧទ្ទិសកុសលជូនដល់បុព្វការីជន និងអតីតថ្នាក់ដឹកនាំ សាស្ត្រាចារ្យ ដែលបានចែកឋានទៅ ហើយក៏ជាការបង្ហាញនូវសាមគ្គីភាពយ៉ាងជិតស្និទ្ធរវាងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ក្នុងមហាគ្រួសារសាកលវិទ្យាល័យភូមិន្ទភ្នំពេញផងដែរ។ បណ្ដាញ​សង្គម​ Facebook: https://www.facebook.com/share/1DMNckjnCJ/?mibextid=wwXIfr #RUPP