官金视察班迭棉吉省灾民安置点 鼓励灾民开展农业生产

分类国家新闻
事件时间2026-08-30
地点班迭棉吉省
来源柬埔寨国家电视台
发布时间2026/08/30 17:17
详情描述
2026年8月30日,柬埔寨国家灾害管理委员会第一副主席官金前往班迭棉吉省斯外杰县斯洛克拉乡的隆占村,视察当地灾民安置点并慰问受灾群众。
官金在视察期间走访了安置点的多户家庭,详细了解灾民的居住状况及生活需求。他鼓励灾民在安置期间积极开展畜牧养殖和各类农作物种植,通过自给自足改善生活条件,并将多余农产品进行销售以增加收入。
官金表示,政府将持续为灾民提供支持,包括发放月度补助金、提供免费的清洁用水和电力供应,并重点扶持农业生产。此次视察旨在直接听取灾民面临的困难与诉求,以便协调班迭棉吉省政府及地方当局及时解决相关问题。
此外,官金指出,近期有来自不同省份的民众前往隆占村探访灾民,这种跨地区的互助行为体现了柬埔寨民众团结一致、共渡难关的精神。
📋 简要摘要 ▸
官金于8月30日前往班迭棉吉省斯外杰县视察灾民安置情况,鼓励民众通过畜牧和种植改善生活,并强调团结互助精神。
📋 完整原文 ▸
[来源: 柬埔寨国家电视台] [分类提示: NEWS]
标题: ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះសួរសុខទុក្ខពលរដ្ឋភៀសសឹក និងពិនិត្យស្ថានភាពតាមខ្នងផ្ទះ នៅភូមិរង់ចាំ
នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក និងពិនិត្យស្ថានភាពរស់នៅតាមខ្នងផ្ទះ នៅភូមិរង់ចាំ ស្ថិតក្នុងឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
អំឡុងពេលអញ្ជើញពិនិត្យ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម បានកោតសរសើរពលរដ្ឋភៀសសឹក ចំពោះការបន្តខិតខំរៀបចំផ្ទះ ការចិញ្ចឹមសត្វ និងការដាំដុះដំណាំគ្រប់ប្រភេទ ដើម្បីឱ្យមានសោភ័ណភាព ព្រមទាំងសម្រាប់ទទួលទានក្នុងជីវភាពប្រចាំថ្ងៃ និងលក់ដូរថែមទៀតផងដែរ។
ឯកឧត្តម ទេសរដ្ឋមន្រ្តី មានប្រសាសន៍ថា ទាំងអស់នេះ ស្តែងឱ្យឃើញពីទំហំនៃក្តីសង្ឃឹម និងស្មារតីរឹងមាំរបស់ប្រជាពលរដ្ឋភៀសសឹកគ្រប់រូប ដែលកំពុងកសាងជីវភាពទៅតាមលទ្ធភាពរបស់ខ្លួន ក្រោមការជួយជ្រោមជ្រែងពីរាជរដ្ឋាភិបាលបន្ថែម ដូចជា ថវិកាឧបត្ថម្ភប្រចាំខែ ការប្រើប្រាស់ទឹកស្អាត និងអគ្គិសនីដោយឥតបង់ប្រាក់ ក៏ដូចជាការលើកស្ទួយផ្នែកកសិកម្មជាដើម។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានបន្តត្រួតពិនិត្យតាមខ្នងផ្ទះ ក្នុងគោលបំណង ដើម្បីទទួលសំណូមពរ និងសំណើពីប្រជាពលរដ្ឋភៀសសឹក ដែលមានបញ្ហាប្រឈមណាមួយ ជួយសម្របសម្រួលជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យ និងអាជ្ញាធរមូលដ្ឋានដោះស្រាយជូនប្រជាពលរដ្ឋ។
ក្នុងឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម បានសង្កេតឃើញ ប្រជាពលរដ្ឋទូទៅធ្វើដំណើរមកពីបណ្តាខេត្តផ្សេងៗទៅកាន់ភូមិរង់ចាំ នេះសបញ្ជាក់ពីការលើកទឹកចិត្តដ៏សំខាន់មួយផ្នែក ក្នុងនាមខ្មែរតែមួយ ដែលជាពេលវេលារួមគ្នា និងជួយគ្នាទៅវិញទៅមកតាមតែអាចធ្វើទៅបាន៕
作者: ដាលីស
分类: ព័ត៌មានជាតិ