劳工部与列支敦士登机构合作推广绿色能源培训

分类教育
事件时间2026-08-12
地点金边
来源柬埔寨国家电视台
发布时间2026/08/12 18:13
详情描述
2026年8月12日下午,柬埔寨劳工与职业培训部部长兴索在金边劳工部办公大楼,会见了列支敦士登发展署(LED)驻柬埔寨协调员皮尤斯·弗里克(Pius Frick)。双方就加强职业技术教育与培训(TVET)领域合作进行讨论,并正式签署了谅解备忘录(MoU)。
此次签署的谅解备忘录旨在建立双边合作框架,重点在于提升柬埔寨职业技术教育体系中的太阳能及绿色能源技能培训。通过此项合作,劳工部计划增强劳动力技能水平,以支持政府在就业增长、公平性及可持续发展方面的目标。
兴索部长在会谈中回顾了双方此前在TVET领域的合作成果,特别是“职业技术教育与培训数字学习材料”项目的两个阶段实施情况。此次新签署的协议将进一步推动绿色能源与可再生能源相关技能的培训,并计划将相关培训项目推广至各省的职业培训中心。
📋 简要摘要 ▸
劳工部部长兴索与列支敦士登LED机构签署谅解备忘录,旨在加强柬埔寨职业技术教育(TVET)中的太阳能及绿色能源技能培训。
📋 完整原文 ▸
[来源: 柬埔寨国家电视台] [分类提示: NEWS]
标题: ក្រសួងការងារ និងទីភ្នាក់ងារ LED នៃប្រទេស Liechtenstein ពង្រីកកិច្ចសហប្រតិបត្តិការលើកកម្ពស់ការបណ្តុះបណ្តាលជំនាញបច្ចេកទេសសូឡា និងជំនាញបៃតងនៅកម្ពុជា
(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក ពីយូស ហ្វ្រិក (Pius Frick) អ្នកសម្របសម្រួលប្រចាំប្រទេសរបស់ភា្នក់ងារអភិវឌ្ឍន៍លិចតិនស្តាញ (LED) ព្រមទាំងបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នារសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។ ការបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគីនាពេលនេះ គឺក្នុងទិសដៅពង្រឹងប្រព័ន្ធ TVET សម្រាប់ពង្រឹងសមត្ថភាពកម្លាំងពលកម្ម ដើម្បីសម្រេចចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ស្តីពីកំណើន មុខរបរនិងការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព។
នាឱកាសនោះ ឯកឧត្ដមរដ្ឋមន្រ្តីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក ពីយូស ហ្វ្រិក ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងក្រសួង និងភ្នាក់ងារ LED ក្នុងវិស័យ TVET ជាពិសេសតាមរយៈគម្រោង “សម្ភារសិក្សាឌីជីថលសម្រាប់ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ” ទាំងពីរដំណាក់កាល។ ជាក់ស្តែងតាមរយៈការចុះហត្ថលេខាលើ MoU នេះ គឺជាជំហានថ្មីមួយទៀត ដែលពិតជាមានសារៈសំខាន់ ចំពេលវេលា និងស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា គោលនយោបាយTVET និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពជាដើម។
ឯកឧត្ដមមានប្រសាសន៍ថា គម្រោងនេះជាឱកាសដ៏សំខាន់មួយក្នុងការលើកកម្ពស់គុណភាព និងមុខមាត់ TVET កម្ពុជាតាមរយៈការពង្រីកការបណ្តុះបណ្តាលជំនាញថាមពលកកើតឡើងវិញ និងជំនាញបៃតងទៅកាន់មជ្ឈមណ្ឌលបណ្តុះបណ្តាលថ្នាក់ខេ