尼泊尔雪崩灾害死亡人数升至1353人 救援工作持续
分类国际
事件时间2026-09-06
地点尼泊尔
来源柬中时报
发布时间2026/09/07 09:31
详情描述
据柬中时报报道,尼泊尔警方于9月6日发布最新通报,8月26日发生的雪崩及山体滑坡灾害已造成1353人死亡,9159人受伤。
截至当地时间9月6日晚8时,救援人员已寻获1353具遇难者遗体。尼泊尔警方发言人阿比·纳拉扬·卡夫勒(Abi Narayan Kafle)表示,在受伤的9159人中,已有3190人被安置在临时避难中心。
目前,当地救援工作仍在持续进行。相关部门正通过DNA检测技术,对已寻获的遇难者遗体进行身份核实与确认。
📋 简要摘要 ▸
尼泊尔8月26日发生的雪崩灾害已造成1353人死亡,近万人受伤。目前救援人员正通过DNA检测确认遇难者身份,并安置受灾民众。
📋 完整原文 ▸
**គិតត្រឹមថ្ងៃអាទិត្យ ចំនួនជនរងគ្រោះដែលបានបាត់បង់ជីវិត កើនដល់លើស១៣៥០ នាក់ និងរបួសជិត១ម៉ឺននាក់ នៅក្នុងហេតុការណ៍បាក់ដី បង្កឡើងដោយការបាក់ផ្ទាំងទឹកកក និងថ្មនៅក្នុងប្រទេសនេប៉ាល់ កាលពីថ្ងៃទី២៦ ខែសីហា។ នេះបើយោងតាមការថ្លែងការណ៍របស់នគរបាលនេប៉ាល់កាលពីថ្ងៃអាទិត្យ។**
** **
ផ្អែកលើទិន្នន័យចុងក្រោយបង្អស់ដែលចេញផ្សាយដោយសមត្ថកិច្ចនេប៉ាល់ បានឱ្យដឹងថា គិតត្រឹមម៉ោង ៨:០០ យប់ ម៉ោងនៅក្នុងស្រុក កាលពីថ្ងៃអាទិត្យ សាកសពចំនួន ១៣៥៣ ត្រូវបានស្វែងរកឃើញ។
លោក Abi Narayan Kafle អ្នកនាំពាក្យនគរបាលនេប៉ាល់ បានបញ្ជាក់ថា មនុស្សរបួសសរុបចំនួន ៩១៥៩ នាក់ ត្រូវបានជួយសង្គ្រោះជាបន្តបន្ទាប់ពីគ្រោះមហន្តរាយនេះបានកើតឡើង ដែលនៅក្នុងនោះមាន ៣១៩០ នាក់ ត្រូវបានបញ្ជូនទៅស្នាក់នៅដោយសុវត្ថិភាពនៅក្នុងមជ្ឈមណ្ឌលស្នាក់នៅបណ្តោះអាសន្ន។
បច្ចុប្បន្ន អាជ្ញាធរក៏កំពុងដុតដៃដុតជើងបង្កើនសកម្មភាពអន្តរាគមន៍បន្ថែមទៀតក្នុងការផ្ទៀងផ្ទាត់ និងកំណត់អត្តសញ្ញាណសាកសព តាមរយៈការធ្វើតេស្ត DNA៕