英国官员访柬讨论打击网络诈骗与跨国犯罪

英国官员访柬讨论打击网络诈骗与跨国犯罪
分类政治
地点金边
来源柬埔寨通讯社
发布时间2026/09/22 11:08

详情描述

英国外交部国务大臣汉森勋爵(Lord Hanson)本周抵达柬埔寨金边,进行其任内首次对柬访问。此次访问的核心议题为加强英柬两国在打击网络诈骗、欺诈行为及跨国犯罪方面的合作。 访问期间,汉森勋爵将出席在柬埔寨举办的打击技术诈骗国际会议,并与柬方签署一份新的谅解备忘录,旨在应对全球范围内日益增长的犯罪威胁。此外,汉森勋爵还将与联合国相关机构代表及媒体人士会面,以深入了解此类犯罪在柬埔寨的发展态势。 英国驻柬埔寨大使馆表示,犯罪网络具有跨国界特征,因此打击行动也需跨国协作。通过此次访问,英柬双方计划共同干扰犯罪网络运作,打击犯罪团伙,并加强国际合作以保护易受害群体。
📋 简要摘要 ▸
英国官员Lord Hanson访问柬埔寨,旨在与柬方讨论打击网络诈骗、欺诈及跨国犯罪的合作事宜。
📋 完整原文 ▸
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់ព្រីតថេន នឹងមកកាន់ប្រទេសកម្ពុជា ដើម្បីពិភាក្សាអំពីការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធអនឡាញ ការក្លែងបន្លំ និងឧក្រិដ្ឋកម្មឆ្លងដែន (AKP) «បណ្តាញឧក្រិដ្ឋជនគ្មានព្រំដែនទេ។ ដូច្នេះ កិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុងការប្រយុទ្ធប្រឆាំងនឹងពួកគេ ក៏ត្រូវតែគ្មានព្រំដែនដូចគ្នា។ សប្ដាហ៍នេះ យើងមានសេចក្ដីសោមនស្សរីករាយស្វាគមន៍ Lord Hanson រដ្ឋមន្ត្រីនៃក្រសួងមហាផ្ទៃរបស់ព្រីតថេន មកកាន់ប្រទេសកម្ពុជា ដើម្បីពិភាក្សាអំពីការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធអនឡាញ ការក្លែងបន្លំ និងឧក្រិដ្ឋកម្មឆ្លងដែន។ ក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់លោកមកកាន់កម្ពុជា Lord Hanson នឹងចូលរួមជាមួយដៃគូអន្តរជាតិនានា ក្នុងសន្និសីទអន្តរជាតិស្ដីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យារបស់កម្ពុជា និងចុះហត្ថលេខាលើអនុស្សរណៈយោគយល់ថ្មីរវាងព្រីតថេន និងកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការប្រឈមមុខនឹងការគំរាមកំហែងសកលដែលកំពុងកើនឡើងនេះ។ លោកក៏នឹងជួបពិភាក្សាជាមួយទីភ្នាក់ងារអង្គការសហប្រជាជាតិ និងអ្នកសារព័ត៌មាន ដើម្បីស្វែងយល់បន្ថែមអំពីការវិវត្តនៃបញ្ហានេះនៅកម្ពុជា។ កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាពិតជាមានសារៈសំខាន់។ តាមរយៈការប្រមូលផ្ដុំដៃគូអន្តរជាតិ និងការពង្រឹងកិច្ចសហប្រតិបត្តិការ កម្ពុជាកំពុងរួមចំណែកដោះស្រាយបញ្ហាឧក្រិដ្ឋកម្មដែលកំពុងរីកលូតលាស់លឿនបំផុតមួយនៅលើពិភពលោក។ រួមគ្នាព្រីតថេន និងកម្ពុជា អាចរំខានដំណើរការ និងបង្ក្រាបបណ្ដាញឧក្រិដ្ឋជន ការពារប្រជាពលរដ្ឋដែលងាយរងគ្រោះ និងពង្រឹងកិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធអនឡាញ»៕ 🇰🇭🤝🇬🇧 (ស្ថានទូតព្រីតថេនប្រចាំកម្ពុជា) **——————** Connect with AKP: 🌐[Telegram](https://t.me/TheAKP) 🌐[Facebook](https://www.facebook.com/akp.official/) 🌐[Website](http://akp.gov.kh/) 👉[X](https://twitter.com/kampucheapresse) ([Twitter](https://twitter.com/kampucheapresse)) 🌐[Instagram](https://www.instagram.com/akp_news/) 🌐[TikTok](https://www.tiktok.com/@agencekampucheapresse) 🌐[YouTube](https://www.youtube.com/@agencekampucheapresse/featured) #CambodiaWantsPeace #JusticeForCambodia