柬埔寨重申反地雷立场 呼吁国际合作排雷
分类外交
事件时间2026-09-14
地点老挝万象
来源朱鹭传媒
发布时间2026/09/14 19:24
详情描述
2026年9月14日,在老挝万象举行的第三次集束炸弹公约审议会议上,柬埔寨代表团团长李突博士重申了柬埔寨反对使用集束炸弹的立场。
李突在会上指出,柬埔寨在过去33年间致力于清理战争遗留的地雷及爆炸物,已成功清理超过3500平方公里土地,并销毁了数百万枚爆炸装置。然而,2025年柬泰边境冲突期间,泰国军队向柬埔寨境内发射集束炸弹,导致近4000平方公里的区域受到影响,其中近3000平方公里直接面临集束炸弹的威胁。
此次袭击造成当地平民及农民伤亡,并迫使超过2万名居民流离失所,至今仍无法返回家园及耕地。李突表示,柬埔寨尚未完全清除历史遗留的战争爆炸物,如今又被迫承担新的排雷及人道主义救助负担,这增加了保障民众安全所需的资源压力。
尽管柬埔寨并非集束炸弹公约的缔约国,但李突强调,柬埔寨始终支持该公约的宗旨,从未生产或使用过此类武器。柬埔寨方面表示,愿与国际社会分享排雷及受害者救助经验,以共同减少战争遗留爆炸物带来的危害。
📋 简要摘要 ▸
柬埔寨代表在老挝万象举行的国际会议上,谴责使用集束炸弹,并分享了柬埔寨在排雷及受害者救助方面的经验。
📋 完整原文 ▸
កម្ពុជា ប្រាប់អន្តរជាតិពីផលប៉ះពាល់ធ្ងន់ធ្ងរនៃគ្រាប់បែកចង្កោមដែលបាញ់ដោយយោធាថៃក្នុងឆ្នាំ២០២៥** **បង្កើតតំបន់គ្រោះថ្នាក់ថ្មីជិត** **៤**.**០០០** **គីឡូម៉ែត្រការ៉េ
ថ្លែងទៅកាន់ពិភពលោកក្នុងកិច្ចប្រជុំត្រួតពិនិត្យលើកទី៣ នៃអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត លី ធុជ ប្រធានគណៈប្រតិភូកម្ពុជា បានប្រកាសជំហរយ៉ាងរឹងមាំក្នុងការប្រឆាំង និងថ្កោលទោសយ៉ាងដាច់ខាតចំពោះការប្រើប្រាស់គ្រាប់បែកចង្កោម។ ឯកឧត្តមបានគូសបញ្ជាក់ថា កម្ពុជាបានចំណាយពេលជាង ៣៣ឆ្នាំ ក្នុងការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមអតីតកាល ដោយបានរំដោះផ្ទៃដីជាង ៣.៥០០ គីឡូម៉ែត្រការ៉េ និងកម្ទេចយុទ្ធភណ្ឌគ្រឿងផ្ទុះរាប់លានគ្រាប់ ប៉ុន្តែកម្ពុជាមិនដែលរំពឹងថានឹងត្រូវចាប់ផ្តើមការងារមនុស្សធម៌ដ៏គ្រោះថ្នាក់នេះសារជាថ្មីនោះឡើយ។
ទោះជាយ៉ាងណា ក្នុងឆ្នាំ២០២៥ កន្លងទៅ ក្នុងបរិបទជម្លោះតាមបណ្តោយព្រំដែនកម្ពុជា-ថៃ គ្រាប់បែកចង្កោមត្រូវបានកងកម្លាំងយោធាថៃបាញ់ប្រហារមកលើទឹកដី និងសហគមន៍កម្ពុជា ដែលបានបង្កើតឱ្យមានតំបន់រងផលប៉ះពាល់ថ្មីរហូតដល់ជិត ៤.០០០ គីឡូម៉ែត្រការ៉េ ក្នុងនោះផ្ទៃដីជិត ៣.០០០ គីឡូម៉ែត្រការ៉េ រងការគំរាមកំហែងដោយសារគ្រាប់បែកចង្កោមដោយផ្ទាល់។ ការវាយប្រហារនេះបានបណ្តាលឱ្យប្រជាពលរដ្ឋស៊ីវិល ជាពិសេសកសិករ រងគ្រោះថ្នាក់ដល់ជីវិត និងរបួស ព្រមទាំងបង្ខំឱ្យប្រជាពលរដ្ឋជាង ២០០០០នាក់ ត្រូវផ្លាស់ទីលំនៅ និងមិនទាន់អាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែង និងដីធ្លីកសិកម្មរបស់ខ្លួនវិញបាននៅឡើយ។
ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បានសង្កត់ធ្ងន់ថា កម្ពុជាមិនទាន់បានបញ្ចប់ការបោសសម្អាតមរតកសង្គ្រាមពីអតីតកាលអស់ផង បែរជាត្រូវរ៉ាប់រងបន្ទុកមនុស្សធម៌ថ្មីបន្ថែមទៀត ដែលការណ៍នេះកាន់តែបង្កើនតម្រូវការធនធាន និងកិច្ចខិតខំប្រឹងប្រែងដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ។ ជាមួយគ្នានេះ ឯកឧត្តមបានបញ្ជាក់ឡើងវិញថា ទោះបីជាកម្ពុជាមិនជារដ្ឋភាគីនៃអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម ប៉ុន្តែកម្ពុជាគាំទ្រពេញទំហឹងចំពោះគោលបំណងនៃអនុសញ្ញានេះ ដោយមិនដែលផលិត ឬប្រើប្រាស់អាវុធនេះឡើយ ព្រមទាំងប្រកាសត្រៀមខ្លួនរួចជាស្រេចក្នុងការចែករំលែកបទពិសោធន៍បោសសម្អាត និងការជួយសង្គ្រោះជនរងគ្រោះជាមួយបណ្តាប្រទេសនៅលើពិភពលោក ដើម្បីរួមចំណែកកាត់បន្ថយការឈឺចាប់ពីយុទ្ធភណ្ឌគ្រឿងផ្ទុះទាំងនេះ៕