金边汇旺支付钓鱼诈骗频发 冒充客服诱导点击链接

预警类型网络诈骗
严重程度高
地点金边
发布时间2026/10/02 18:48

详情描述

近期金边地区频繁出现针对汇旺支付用户的网络诈骗。不法分子冒充汇旺支付客服人员,谎称可为用户办理退款业务,诱导用户点击其提供的外部链接。 一旦用户点击链接并输入账号、银行卡号或验证码,个人资料及账户资金将面临被盗风险。 请广大用户务必提高警惕,凡是主动联系称能退款并要求点击外部链接的,一律视为诈骗。切勿点击任何不明链接,更不要在非官方页面输入个人信息。如遇到此类诈骗行为,请立即向汇旺官方客服举报。
📋 简要摘要 ▸
近期有不法分子冒充汇旺支付客服,谎称可办理退款,诱导用户点击钓鱼链接。一旦输入账号、银行卡或验证码,个人资料及资金将面临被盗风险。官方提醒,凡主动联系称可退款并要求点击外部链接的均为诈骗,请务必提高警惕。
📋 完整原文 ▸
រដ្ឋមន្រ្តីសុខាភិបាល៖ «ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើធនធានមនុស្ស និងការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាពរបស់ប្រទេសជាតិ»។__ ___ __ រាជធានីភ្នំពេញ៖ ថ្ងៃសុក្រ ៦រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាអន្តរជាតិស្តីពីការវះកាត់ផ្សាំសរីរាង្គ (ផ្សាំតម្រងនោម) នៅមន្ទីរពេទ្យកាល់ម៉ែត។   សិក្ខាសាលានាថ្ងៃនេះ គឺជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីរបស់វិស័យសុខាភិបាល និងជាចំណុចចាប់ផ្តើមដ៏រឹងមាំ ក្នុងការធ្វើឱ្យគម្រោងផ្សាំសរីរាង្គ ផ្នែកតម្រងនោមលេចជារូបរាងឡើងជាផ្លូវការក្នុងប្រទេសកម្ពុជា ដែលនេះគឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាល ក្នុងការធ្វើនវានុវត្តន៍​​លើបច្ចេកទេសវេជ្ជសាស្ត្រថ្មីៗ សំដៅជួយសង្គ្រោះអាយុជីវិតរបស់ប្រជាពលរដ្ឋ។ គម្រោងការវះកាត់ផ្សាំសរីរាង្គ(ផ្សាំតម្រងនោម) នៅមន្ទីរពេទ្យកាល់ម៉ែត» គឺជាសមិទ្ធផលបន្ថែម និងជាជំហានថ្មីមួយដ៏សំខាន់ ឆ្លុះបញ្ចាំងពីវឌ្ឍនភាព និងការអភិវឌ្ឍន៍នៃបច្ចេកទេសវេជ្ជសាស្ត្រសម្រាប់ព្យាបាលអ្នកជំងឺមានសភាពស្មុគស្មាញក្នុងប្រទេសកម្ពុជា។   ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងថា បេសកកម្មរបស់យើងមានគោលដៅសំខាន់ទី១ គឺផ្តល់នូវអត្ថប្រយោជន៍សម្រាប់អ្នកជំងឺ។ ប្រជាពលរដ្ឋដែលមានបញ្ហាសុខភាពពាក់ព័ន្ធនឹងជំងឺតម្រងនោមដំណាក់កាលចុងក្រោយមួយចំនួន ត្រូវការការលាងឈាមក្នុងរយៈពេលវែង ហើយសម្រាប់អ្នកជំងឺដែលមានលក្ខខណ្ឌសមស្រប ការប្តូរតម្រងនោមអាចជាជម្រើសព្យាបាលដ៏សំខាន់មួយ។ ការវះកាត់ប្តូរតម្រងនោមប្រកបដោយគុណភាព និងសុវត្ថិភាពនៅប្រទេសកម្ពុជា នាំយកនូវសេវាព្យាបាលកម្រិតខ្ពស់មកជិតប្រជាពលរដ្ឋរបស់យើង។ បច្ចេកទេសវះកាត់ផ្សាំសរីរាង្គ (ផ្សាំតម្រងនោម) នេះ តម្រូវឱ្យមានការបណ្តុះបណ្តាលបច្ចេក​ទេ​សវេជ្ជសាស្ត្រច្បាស់លាស់ទៅតាមជំនាញឯកទេសនីមួយៗ ដូចជា ជំនាញវះកាត់ប្រព័ន្ធម៉ូត្រសាស្រ្ត និងតម្រងនោម ជំនាញធ្វើរោគវិនិច្ឆ័យតម្រងនោម ជំនាញផ្នែកមន្ទីរពិសោធន៍លើប្រព័ន្ធភាពស៊ាំសរីរាង្គ (Immunologie System) និងជំនាញផ្នែកសណ្តំ ប្រពោធនកម្ម និងសង្គ្រោះបន្ទាន់ជាដើម។​ សារគន្លឹះរបស់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី «ក្រុមគ្រូពេទ្យត្រូវប្រកាន់ខ្ចប់ គោលការណ៍ ៤ គឺ «ត្រូវមានសមត្ថភាពគ្រប់គ្រាន់ ត្រូវធានាសុវត្ថិភាពខ្ពស់ ត្រូវមានសីលធម៌ និងត្រូវមានសមធម៌ក្នុងការបម្រើសេវា»។   ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះមិត្តបារាំង ជាពិសេសថ្នាក់ដឹកនាំ និងក្រុមការងារមន្ទីរពេទ្យ Hospices civils de Lyon ដែលបានខិតខំផ្តួចផ្តើម និងចូលរួមគាំទ្រគម្រោងផ្សាំសរីរាង្គ(តម្រងនោម) នៅប្រទេសកម្ពុជា។ គម្រោងផ្សាំសរីរាង្គ(តម្រងនោម) ឆ្លងកាត់ដំណាក់កាលកសាងសមត្ថភាពដ៏ធំមួយ និងថ្មី ដែលត្រូវបញ្ចូលក្នុងប្រព័ន្ធសុខាភិបាល និងជាកិច្ចការដែលត្រូវធ្វើជាបន្តបន្ទាប់(មិនមែនធ្វើតែមួយលើករួចឈប់នោះទេ)។ ក្នុងពិធីនេះ មានការអញ្ជើញចូលរួម លោកស្រីប្រធានផ្នែកកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រ និងសាកលវិទ្យាល័យនៃស្ថានទូតបារាំង ប្រចាំប្រទេសកម្ពុជា និងប្រតិភូនៃមន្ទីរពេទ្យ Hospices Civils de Lyon ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំនៃក្រសួងសុខាភិបាល មន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យជាតិ មជ្ឈមណ្ឌលជាតិ និងអង្គភាពពាក់ព័ន្ធ សាស្ត្រាចារ្យ វេជ្ជបណ្ឌិតឯកទេស មន្ត្រីរាជការ និងបុគ្គលិកសុខាភិបាល។ **🌐** [Website](https://moh.gov.kh/kh/home) 📱 [Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL) 📱 [Telegram](https://t.me/MOHCambodia) 📱 [X (twitter)](https://x.com/MohCambodia) 📱 [Tiktok](https://www.tiktok.com/@mohcambodia) 📱 [YouTube](https://www.youtube.com/@MOHCambodia)