磅湛省哥苏丁县举办百锅煎饼活动 免费供民众游客品尝

分类文化
事件时间2026-06-07
地点磅湛省哥苏丁县
来源柬埔寨国家电视台
发布时间2026/06/08 09:36
详情描述
2026年6月7日,磅湛省哥苏丁县新村举办了“百锅煎饼”活动,现场向当地民众及游客免费提供传统煎饼供品尝。
磅湛省省长翁占达、省议会主席坤蓬,以及当地政府官员、公务员、民众和游客出席了此次活动。
省长翁占达在活动中表示,此次活动展现了社区内部的团结与和谐。他鼓励新村村民继续传承并保护这一传统习俗。
📋 简要摘要 ▸
磅湛省哥苏丁县新村于6月7日举办“百锅煎饼”活动,省长翁占达出席并对当地社区展现的团结精神表示赞赏。活动旨在促进社区和谐,并向民众及游客免费提供传统美食。
📋 完整原文 ▸
[来源: 柬埔寨国家电视台] [分类提示: NEWS]
标题: «ចាក់បាញ់ឆែវ ១០០ខ្ទះ» ក្នុងពេលតែមួយ របស់អ្នកភូមិថ្មី ស្រុកកោះសូទិន ចែកជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរពិសារដោយឥតគិតថ្លៃ
ខេត្តកំពង់ចាម ៖ អ្នកភូមិថ្មី ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម បានរៀបចំកម្មវិធី «ចាក់បាញ់ឆែវ ១០០ខ្ទះ» ចែកជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរបានភ្លក់ និងពិសារដោយឥតគិតថ្លៃ កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦។
កម្មវិធីនេះ បានប្រព្រឹត្តទៅក្រោមវត្តមាន ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លួន ផន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ និងភ្ញៀវទេសចរយ៉ាងច្រើនកុះករ ក្នុងបរិយាកាសសប្បាយរីករាយ និងពោរពេញដោយភាពស្និទ្ធស្នាល។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបង្ហាញនូវក្តីរំភើប និងការកោតសរសើរ ចំពោះពុកម៉ែ បងប្អូន អ្នកភូមិថ្មី ឃុំកោះសូទិន ទាំងអស់ដែល ដែលបានបង្កើតកម្មវិធីដ៏ពិសេសនេះឡើង ដែលបញ្ជាក់អំពីសាមគ្គីភាព និងភាពសុខដុមរមនានៅក្នុងសហគមន៍មួយ ប្រប្រកបដោយសុភមង្គល ក្រោមដំបូលនៃម្លប់សុខសន្តិភាព សម័យតេជោ-ធិបតី។
ទន្ទឹមនឹងការកោតសរសើរ លោកអភិបាលខេត្ត ក៏បានស្នើដល់អ្នកភូមិថ្មី ឃុំកោះសូទិន បន្តថែរក្សានូវទំនៀមទម្លាប់ដ៏មួយនេះឲ្យបានគង់វង្សយូរអង្វែង៕
作者: វិចិត្រ
分类: ព័ត៌មានជាតិ