波罗勉省举行僧侣戒律考试 122名僧侣参加考核

分类社会
事件时间2026-06-07 08:00
地点波罗勉省波罗勉县
来源柬埔寨国家电视台
发布时间2026/06/08 06:08
详情描述
2026年6月7日上午8时,波罗勉省波罗勉县举行了2025-2026学年度僧侣戒律考试。此次考试在波罗勉县克鲁尔特迈寺(Wat Kruel Thmei)考点进行,共有122名僧侣参加考核。
波罗勉省官员楚索班亚(Chhuor Sopanha)出席了此次考试的试卷分发仪式。本次考试涵盖初级、中级及高级戒律等级,旨在评估僧侣在经过一年的学习后,对佛法戒律的掌握程度。
楚索班亚在现场表示,此次考试不仅是对僧侣佛学知识的检验,更是培养高质量僧才的重要途径。考试过程要求僧侣严格遵守考场纪律,保持诚实与正直,体现佛教教育中智慧与道德并重的原则。
在考试期间,楚索班亚鼓励参赛僧侣保持冷静,仔细阅读题目并基于真实知识进行作答。此外,他还向参加考试的122名僧侣提供了四项必需品,并向考务工作捐赠了部分资金。此次考试在安静且有序的环境下进行。
📋 简要摘要 ▸
波罗勉省波罗勉县近日举行了2025-2026学年度僧侣戒律考试,共有122名僧侣参加。考试旨在评估僧侣对佛法戒律的掌握程度,强调纪律与道德修养,是培养高质量僧才的重要途径。
📋 完整原文 ▸
[来源: 柬埔寨国家电视台] [分类提示: NEWS]
标题: ឯកឧត្តម ឈួរ សុបញ្ញា : ការប្រឡងធម្មវិន័យ គឺមិនមែនជាការប្រឡងធម្មតា ប៉ុន្តែជាគ្រឹះសម្រាប់ការក្លាយជាសមណៈមានគុណភាព និងជាប្រភពពន្លឺផ្លូវធម៌ សម្រាប់សង្គមជាតិ
ខេត្តព្រៃវែង៖ នៅព្រឹកថ្ងៃអាទិត្យ ៧រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឈួរ សុបញ្ញា បានអញ្ជើញចូលរួមក្នុងពិធីកាត់វិញ្ញាសារ ប្រឡងវិញ្ញាបនបត្រធម្មវិន័យ ថ្នាក់ត្រី ទោ ឯក ឆ្នាំសិក្សា២០២៥–២០២៦ ទូទាំងស្រុកកំពង់ត្របែក នៅមណ្ឌលប្រឡងវត្តគ្រើលថ្មី ស្ថិតនៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង ក្នុងបរិយាកាសស្ងប់ស្ងាត់ សណ្តាប់ធ្នាប់ និងពោរពេញដោយស្មារតីខិតខំប្រឹងប្រែងរបស់សមណសិស្ស។
ឯកឧត្តមបានប្រសាសន៍ថា ការប្រឡងវិញ្ញាបនបត្រធម្មវិន័យនេះ គឺជាដំណាក់កាលដ៏សំខាន់មួយក្នុងការវាស់វែងចំណេះដឹងផ្នែកព្រះធម៌វិន័យសង្ឃ បន្ទាប់ពីការសិក្សាខិតខំប្រឹងប្រែងរយៈពេលមួយឆ្នាំពេញ។ លើសពីនេះ វាក៏ជាវេទិកាបណ្តុះការយល់ដឹងជ្រាលជ្រៅអំពីព្រះត្រៃបិដក ដើម្បីបង្កើតសមណសិស្សដែលមានគុណភាព សមស្របក្នុងការបន្តបម្រើព្រះពុទ្ធសាសនា និងសង្គមជាតិ។ ការរៀបចំប្រឡងនេះ មិនត្រឹមតែផ្តោតលើលទ្ធផលប៉ុណ្ណោះទេ ប៉ុន្តែផ្តោតសំខាន់លើការអនុវត្តវិន័យសង្ឃ ដោយទាមទារឱ្យសមណសិស្សគោរពតាមបទបញ្ជាប្រឡងយ៉ាងតឹងរឹង រក្សាសុចរិតភាព និងភាពស្មោះត្រង់ក្នុងការធ្វើវិញ្ញាសា។ នេះជាការបង្ហាញថា ព្រះពុទ្ធសាសនាអប់រំមនុស្សឱ្យមានទាំងបញ្ញា និងគុណធម៌ដំណាលគ្នា។
ក្នុងឱកាសនេះផងដែរ ឯកឧត្តមបានសំណូមពរសូមឱ្យសមណសិស្សត្រូវប្រឹងប្រែងដោយភាពជឿជាក់លើខ្លួនឯង អានសំណួរឱ្យបានច្បាស់ គិតឱ្យម៉ត់ចត់ និងឆ្លើយដោយផ្អែកលើចំណេះដឹងពិតប្រាកដ។ ការរក្សាអារម្មណ៍ស្ងប់ សុខភាពល្អ និងវិន័យខ្ជាប់ខ្ជួន គឺជាគន្លឹះសំខាន់នាំទៅរកជោគជ័យក្នុងការប្រឡង។
ឯកឧត្តមក៏បានបវរណាបច្ច័យបួនបេក្ខសមណៈទាំង ១២២អង្គ និងប្រគេនបច្ច័យមួយចំនួនដល់ការប្រឡងផង