波罗勉省警方回应民众围堵警车事件
| 分类 | 社会新闻 |
| 事件时间 | 2026年4月4日 |
| 事件地点 | 柬埔寨波罗勉省 |
| 发布时间 | 2026-04-05 07:24 |
新闻摘要
波罗勉省警方在破获一起汽车盗窃案并抓捕嫌疑人时,遭到当地民众围堵。警方强调执法过程合法,并对民众阻碍公务的行为表示遗憾。
🚨**ករណីផ្ទុះការភ្ញាក់ផ្អេីលប្រជាពលរដ្ឋឃាត់រថយន្តសារ៉ែនមួយគ្រឿង….‼️
**
លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ៖ “នគរបាលព្រៃវែងប្រឹងប្រែង ដាច់បាយដាច់ទឹកជិត២សប្តាហ៍ ទំរាំបង្ក្រាបបាន មិនគួរណាប្រជាជនមិនយល់បែរជាធ្វើដាក់នគរបាលទាំងមិនយល់រឿងហេតុ ។ ផ្លូវច្បាប់គឺខុស សីលធម៌ក៏កាន់តែខុស ។”
កម្លាំងនគរបាលខេត្តព្រៃវែង បានបើកប្រតិបត្តិការស្រាវជ្រាវករណីចោរលួចរថយន្តមួយគ្រឿងនៅស្រុកពាមរក៏ រហូតតាមចាប់បានជនល្មើសនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦នេះ ប៉ុន្តែអ្វីដែលធ្វើឲ្យមានភ្ញាក់ផ្អើលនោះ គឺប្រជាពលរដ្ឋជាច្រើននាក់ បានឡោមព័ទ្ធ និងយករនាំងដែកមកព័ទ្ធរថយន្តរបស់កម្លាំងនគរបាល ដែលត្រៀមដឹកជនល្មើសចេញ។
សូមបញ្ជាក់ថា នៅវេលាម៉ោង ៤៖៣១នាទីទៀបភ្លឺថ្ងៃ២៥ ខែមីនា ឆ្នាំ២០២៦ មានករណីចោរលួចរថយន្តមួយគ្រឿងម៉ាក Hyundai ពាក់ស្លាកលេខភ្នំពេញ 3D-0908 ស្ថិតនៅភូមិពន្លៃ ឃុំព្រៃកណ្តៀង ស្រុកពាមរក៏ ខេត្តព្រៃវែង។
Source : សារព័ត៌មានហង្សតូច
#Livegorecreepy #cambodiannew