洪玛奈重申柬埔寨领土主权立场 坚持外交途径解决

洪玛奈重申柬埔寨领土主权立场 坚持外交途径解决
分类政治
事件时间2026-10-08 20:31
地点柬埔寨
来源1分钟新闻
发布时间2026/10/08 20:31

详情描述

2026年10月8日,柬埔寨总理洪玛奈就领土主权问题发表立场,明确表示柬埔寨不接受任何通过武力手段占领领土的行为。政府将持续通过外交机制及国际法途径,寻求收回被泰方暂时占领的领土。 洪玛奈回顾了历史背景,指出过去解决领土问题主要依赖国际法与外交压力。他强调,保护国家领土完整是政府及国民的义务,无数先辈与战士曾为捍卫国土付出生命。尽管近期部分地区因冲突导致柬方失去控制权,但柬埔寨政府不承认任何通过武力改变现状的行为。 目前,柬埔寨政府正致力于通过法律文书与国际法框架寻求解决方案,并希望局势尽快恢复正常,以确保超过2万名流离失所的柬埔寨民众能够返回家园。 自2025年12月27日停火协议签署后,柬方指控泰方军队持续在柬埔寨境内多地进行非法活动。涉及区域包括奥多棉芷省的本特拉昆(Boeung Trakuon)地区与奥德查(Ou Teuk Choul)地区、班迭棉吉省的朱赛(Chok Chey)村,以及菩萨省的特莫达(Thmor Da)地区。据柬方统计,泰方在上述地区进行了土地平整、道路与混凝土建筑施工、土地测量与分配,并设置了集装箱、铁丝网及悬挂泰国国旗。
📋 简要摘要 ▸
洪玛奈总理明确表示柬埔寨不接受武力占领,将继续通过外交和国际法机制维护领土完整,并回顾了历史背景,强调保护国家领土是政府的职责。
📋 完整原文 ▸
សម្ដេច ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កម្ពុជាមិនទទួលស្គាល់ការប្រើប្រាស់កម្លាំងប្រដាប់អាវុធដើម្បីកាន់កាប់ទឹកដីឡើយ ហើយនឹងបន្តប្រើប្រាស់យន្តការការទូត និងច្បាប់អន្តរជាតិ ដើម្បីទាមទារទឹកដីដែលកម្ពុជាចាត់ទុកថា ត្រូវបានភាគីថៃកាន់កាប់បណ្ដោះអាសន្ន ឱ្យត្រឡប់មកវិញ។ លោកបានរំលឹកពីប្រវត្តិនៃការកាន់កាប់ទឹកដីខេត្តបាត់ដំបងដោយសៀម និងការគ្រប់គ្រងក្រោមទាហានជប៉ុន ដោយបញ្ជាក់ថា ការដោះស្រាយបញ្ហាក្នុងអតីតកាលបានពឹងផ្អែកលើច្បាប់អន្តរជាតិ និងសម្ពាធការទូត។ សម្ដេចបានបញ្ជាក់ថា ការការពារទឹកដីជាកាតព្វកិច្ចរបស់កម្ពុជា ហើយប្រជាជននិងវីរយុទ្ធជនបានលះបង់ជីវិតនៅគ្រប់សមរភូមិ ដើម្បីការពារបូរណភាពទឹកដី។ ទោះជាកម្ពុជាមានការសោកស្ដាយចំពោះការបាត់បង់ការគ្រប់គ្រងតំបន់មួយចំនួនក្នុងការប៉ះទង្គិចនាពេលថ្មីៗនេះក៏ដោយ ក៏កម្ពុជាមិនទទួលស្គាល់ការផ្លាស់ប្ដូរស្ថានភាពទាំងនេះតាមរយៈការប្រើកម្លាំងឡើយ។ សម្ដេចធិបតីបានសង្កត់ធ្ងន់ថា កម្ពុជានៅតែបន្តតស៊ូតាមផ្លូវការទូត ដោយប្រើប្រាស់លិខិតបទដ្ឋានគតិយុត្ត និងច្បាប់អន្តរជាតិ ដើម្បីស្វែងរកដំណោះស្រាយ និងទាមទារទឹកដីត្រឡប់មកវិញ។ សម្ដេចក៏បានបង្ហាញក្ដីសង្ឃឹមថា ស្ថានការណ៍នឹងវិលត្រឡប់ទៅរកប្រក្រតីភាព ដើម្បីឱ្យប្រជាជនភៀសសឹកកម្ពុជាជាង ២ម៉ឺននាក់ អាចវិលត្រឡប់ទៅកាន់លំនៅឋានវិញ។ សូមជម្រាបថា ក្រោយបទឈប់បាញ់ថ្ងៃទី២៧ ធ្នូ ២០២៥ កម្ពុជាបានចោទប្រកាន់ថា កងកម្លាំងថៃបានបន្តកាន់កាប់ និងធ្វើសកម្មភាពនៅតាមទីតាំងមួយចំនួនក្នុងទឹកដីកម្ពុជា។ ទីតាំងទាំងនោះរួមមាន តំបន់បឹងត្រកួន តំបន់អូរទឹកចោល ក្នុងខេត្តឧត្តរមានជ័យ ភូមិជោគជ័យ ក្នុងខេត្តបន្ទាយមានជ័យ និងតំបន់ថ្មដា ក្នុងខេត្តពោធិ៍សាត់។ សកម្មភាពនៅតំបន់ទាំងនេះរួមមាន ការឈូសឆាយដី សាងសង់ផ្លូវនិងសំណង់បេតុង ការវាស់វែងនិងបែងចែកដី ព្រមទាំងការដាក់ទូកុងតឺន័រ រាយបន្លាលួស និងលើកទង់ជាតិថៃ។ [**Join AMS One-minute**](https://t.me/ams1minute)