洪玛奈总理访问阿塞拜疆 推动双边经贸与外交合作

洪玛奈总理访问阿塞拜疆 推动双边经贸与外交合作
分类外交
事件时间2026-10-14
地点阿塞拜疆巴库
来源洪玛奈首相
发布时间2026/10/14 23:11

详情描述

2026年10月14日下午,柬埔寨首相洪玛奈在阿塞拜疆首都巴库与阿塞拜疆总理阿里·阿萨多夫举行双边会谈。此次访问是洪玛奈于10月11日至15日赴阿塞拜疆出席亚洲相互协作与信任措施会议(CICA)第七次峰会行程的一部分。 阿里·阿萨多夫对洪玛奈的到访表示欢迎,并感谢柬埔寨在联合国等多边框架下对阿塞拜疆的支持。双方一致认为,此次访问将进一步深化两国在各领域的双边合作关系。 在会谈中,双方就多个重点合作领域达成共识,包括加强经济、贸易与投资往来,保障能源安全,以及提升交通与物流领域的互联互通。双方还同意在安全与国防领域开展合作,并继续通过奖学金项目促进教育交流与民间往来。此外,针对地雷与未爆弹药清理工作,双方将开展经验交流与人员培训。 在数字政府建设方面,双方同意加强公共服务领域的合作,通过分享知识与技术,共同推动柬埔寨数字系统的开发,以提升公共服务的效率与质量。
📋 简要摘要 ▸
洪玛奈总理于2026年10月14日与阿塞拜疆总理Ali Asadov举行双边会谈。双方旨在加强两国在经贸、外交及多边框架下的合作关系。此次访问是洪玛奈出席在巴库举行的CICA第七次峰会行程的一部分。
📋 完整原文 ▸
កម្ពុជា-អាស៊ែបៃហ្សង់​ នឹងជំរុញសន្ទុះនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី នារសៀលថ្ងៃទី១៤​ ខែតុលា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Ali Asadov នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូល នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) លើកទី៧ នៅរដ្ឋធានីបាគូ នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ពីថ្ងៃទី១១ ដល់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦។ ក្នុងឱកាសនៃជំនួប, ឯកឧត្តមនាយករដ្ឋមន្ត្រីអាស៊ែបៃហ្សង់ បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចធិបតី ដែលបានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូល CICA លើកទី៧ នាឱកាសនេះ។ ឯកឧត្តមបានបន្តថា ដំណើរទស្សនកិច្ច និងវត្តមានរបស់សម្តេចធិបតី គឺជាការបើកផ្លូវបន្ថែមទៀតដើម្បីជំរុញការពង្រឹង និងការពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែស៊ីជម្រៅថែមទៀត។ ជាមួយគ្នានេះ, ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះការគាំទ្ររបស់កម្ពុជាដល់ប្រទេសអាស៊ែបៃហ្សង់ លើវេទិកាតំបន់ និងអន្តរជាតិ ជាពិសេសការបន្តគាំទ្រគ្នាទៅវិញទៅមកក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ។ ជាការឆ្លើយតប, សម្តេចធិបតីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនអាស៊ែបៃហ្សង់ ដែលបានផ្ដល់បដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅជូនគណៈប្រតិភូកម្ពុជាក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនាពេលនេះ។ សម្ដេចធិបតីបានវាយតម្លៃខ្ពស់លើកិច្ចសហប្រតិបត្តិការទ្វេភាគីកន្លងមក ព្រមទាំងប្ដេជ្ញាបន្តពង្រឹងទំនាក់ទំនងនេះ ឱ្យកាន់តែរីកចម្រើន ដើម្បីផលប្រយោជន៍នៃប្រជាជាតិទាំងពីរ។ សម្តេចធិបតី​ និង​ឯកឧត្តម​នាយករដ្ឋមន្ត្រី​ ក៏បានបន្តពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នា ដើម្បីពង្រឹង​និងពង្រីក​កិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ, ការផ្លាស់ប្តូរបទពិសោធន៍ និងពង្រឹងការបណ្តុះបណ្តាល​លើសកម្មភាពបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ, ការធានាឱ្យបាននូវសន្តិសុខថាមពល, ការពង្រឹងការតភ្ជាប់ក្នុងវិស័យដឹកជញ្ជូន និងភស្តុភារកម្ម, និងកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ និងការពារជាតិ​ ព្រមទាំងការបន្តប្រពៃណីនៃការផ្លាស់ប្ដូរអាហារូបករណ៍ក្នុងគោលដៅលើកកម្ពស់វិស័យអប់រំ និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ដែលជាគ្រឹះយ៉ាងសំខាន់ក្នុងការបង្កើនការយល់ដឹងពីគ្នា និងរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។ ក្នុងវិស័យរដ្ឋាភិបាលឌីជីថល, សម្តេច​ធិបតី​ និង​ឯកឧត្តម​នាយករដ្ឋមន្ត្រី​ បានឯកភាពគ្នាក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុង​វិស័យសេវាសាធារណៈជូនប្រជាពលរដ្ឋ​ តាមរយៈ​ការចែករំលែកចំណេះដឹង និងការចូលរួមអភិវឌ្ឍប្រព័ន្ធឌីជីថលនៅកម្ពុជា ដើម្បីធានាថាការផ្តល់សេវាជូនប្រជាពលរដ្ឋកាន់តែមានភាពពេញលេញ និងទាន់ពេល៕ 🌐 [Hun Manet](https://www.facebook.com/profile.php?id=100069511484329) 🌐 [Samdech Thipadei Hun Manet, Prime Minister ](https://www.facebook.com/Dr.Hunmanetofcambodia)[of Cambodia](https://www.facebook.com/Dr.Hunmanetofcambodia/posts/pfbid0LmbQiD5QcHYoUaa5j3CwGJa1w5cEYS1hdo8DNogvvBjAqxzRvVj5tovmbGWzX75ol) 🌐[ Telegram ](https://t.me/Dr_Hunmanetofcambodia) 🌐 [Tiktok](https://www.tiktok.com/@dr.hunmanetofcambodia?is_from_webapp=1&sender_device=pc) 🌐 [YouTube](https://www.youtube.com/@Dr.Hunmanetofcambodia) 🌐 [Instagram](https://www.instagram.com/dr.hunmanetofcambodia) 😃 [X](https://twitter.com/dr_hunmanet_pm) 😍 [CoolApp](https://channel.coolapp.com.kh/@dr.hunmanetofcambodia) #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia