柬埔寨社保基金局高层官员吉·普纳里不幸逝世
分类政务
事件时间2026-10-26 18:34
地点金边
来源柬埔寨社保
发布时间2026/10/26 18:34
详情描述
2026年10月26日下午,柬埔寨国家社会保障基金(NSSF)局长孟洪及该机构全体领导层,对投资管理部主任吉·普纳里(Keat Puthearith)的逝世表示深切哀悼。
孟洪代表柬埔寨国家社会保障基金,向吉·普纳里的家属表达了慰问。吉·普纳里生前在该机构担任投资管理部主任,被视为社保领域的一名杰出青年骨干。机构方面评价其在职期间工作负责,展现了高度的职业素养与忠诚度。
此次吉·普纳里的离世被视为该机构的一大损失。目前,柬埔寨国家社会保障基金运作正常,关于后续的人事调整,机构将通过官方渠道发布公告。
📋 简要摘要 ▸
柬埔寨国家社会保障基金(NSSF)局长孟洪及全体同仁,对该局投资管理部主任吉·普纳里(Keat Puthearith)的逝世表示深切哀悼。吉·普纳里作为社保领域的杰出青年骨干,其离世是该机构的一大损失。
📋 完整原文 ▸
ឯកឧត្តម ម៉េង ហុង សម្ដែងក្ដីសោកស្ដាយ និងចូលរួមរំលែកទុក្ខចំពោះការចាកចេញរបស់ លោក គាត ពុធណារិទ្ធិ សហការីរួមអាជីពដ៏ឆ្នើមក្នុងវិស័យសន្តិសុខសង្គម
----------------------
(ភ្នំពេញ)៖ នារសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦នេះ ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រមទាំងថ្នាក់ដឹកនាំ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារសព ចំពោះការបាត់បង់ លោក គាត ពុធណារិទ្ធិ ប្រធាននាយកដ្ឋានគ្រប់គ្រងការវិនិយោគមូលនិធិសន្តិសុខសង្គម នៃ ប.ស.ស. ដែលជាសហការី និងជាមិត្តរួមអាជីពដ៏ឆ្នើមវ័យក្មេងមួយរូប។
ក្នុងសេចក្ដីរំលែកទុក្ខដ៏សោកសង្រេងនេះ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល បានសម្ដែងនូវសមានទុក្ខដ៏ជ្រាលជ្រៅបំផុត ព្រមទាំងក្ដីសង្វេគ និងសេចក្ដីអាឡោះអាល័យជាទីបំផុត ដោយចាត់ទុកការបាត់បង់ លោក គាត ពុធណារិទ្ធិ គឺជាការបាត់បង់នូវមិត្តរួមអាជីពដ៏មានសមត្ថភាព និងជាថ្នាក់ដឹកនាំដ៏ស្មោះស្ម័គ្រមួយរូប ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ច បម្រើការងារជូនស្ថាប័ន ប.ស.ស. ដោយស្មារតីទទួលខុសត្រូវខ្ពស់នាពេលកន្លងមក។
ការបាត់បង់ លោក គាត ពុធណារិទ្ធិ មិនត្រឹមតែជាការបាត់បង់មិត្តរួមអាជីពក្នុងវិស័យសន្តិសុខសង្គមប៉ុណ្ណោះទេ ប៉ុន្តែជាការបាត់បង់ដ៏ធំធេងនូវកូនដ៏ល្អ ស្វាមីដ៏ល្អ និងឪពុកពោរពេញដោយព្រហ្មវិហារធម៌ ដែលកន្លងមកលោកបានបន្សល់ទុកនូវស្នាដៃ ព្រមទាំងស្នាមញញឹមនៅក្នុងបេះដូងពួកយើងគ្រប់ៗគ្នា។
តាងនាមថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិក នៃ ប.ស.ស. ទាំងអស់ យើងខ្ញុំសូមឧទ្ទិសបួងសួង សូមឱ្យដួងវិញ្ញាណក្ខន្ធ លោក គាត ពុធណារិទ្ធិ បានទៅសោយសុខក្នុងសុគតិភព និងសូមចែករំលែកនូវមរណទុក្ខដ៏ធំធេង និងសែនសោកសង្រេងនេះ ជូនចំពោះក្រុមគ្រួសារនៃសពផងដែរ៕