肺科医师协会第七届年会金边召开 卫生部出席
分类医疗
事件时间2026-10-31
地点金边
来源柬埔寨卫生部
发布时间2026/10/31 18:47
详情描述
10月31日上午,柬埔寨肺科医师协会第七届年度学术会议在金边酒店举行,卫生部国务秘书郭万尼出席并主持开幕。会议为期一天,主题为“呼吸系统疾病与癌症的诊疗进展”。
郭万尼在开幕致辞中肯定了该协会在呼吸系统疾病专科建设上的持续投入,包括医师培训、临床科研、知识与经验交流,以及推动国内和国际合作。他指出,肺部及呼吸系统疾病直接影响患者的健康、工作能力和生活质量,因此提升专科医师能力、改善检查治疗和护理服务质量是回应公众健康需求的必要环节。
围绕会议主题,郭万尼提到,医学进步不仅依赖技术和设备更新,还需要诊断与治疗方法的持续改进、循证医学的临床落实,以及多学科专家之间的协作,从而在患者照护中兼顾质量、安全、有效性和人文关怀。他同时要求年轻专科医师、在读医生和研究人员继续通过研究、实践和持续学习提升专业能力,恪守职业伦理,对患者保持高度责任感。
协会方面表示,本届会议安排了经验丰富的讲者参与交流,内容涉及呼吸系统疾病和癌症诊疗的最新进展。这类学术会议主要面向专业人员,普通患者如需就诊,应前往公立或私立医院的呼吸科。
📋 简要摘要 ▸
10月31日上午,柬埔寨肺科医师协会第七届年度学术会议在金边酒店举行,卫生部国务秘书郭万尼出席并主持开幕。会议肯定该协会在呼吸系统疾病专科建设上的投入,通过培训、科研、知识与经验交流提升诊疗水平,并强调加强区域合作。
📋 完整原文 ▸
ពិធីបើកសន្និសីទប្រចាំឆ្នាំ លើកទី៧ របស់សមាគមគ្រូពេទ្យសួតកម្ពុជា។
—
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើក «សន្និសីទប្រចាំឆ្នាំលើកទី៧ របស់សមាគមគ្រូពេទ្យសួតកម្ពុជា» ដែលបានប្រព្រឹត្តទៅនៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ។
ក្នុងឱកាសនេះ ឯកឧត្តមសាស្ត្រាចារ្យបានសម្តែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះសមាគមគ្រូពេទ្យសួតកម្ពុជា ដែលបានខិតខំប្រឹងប្រែង និងបន្តរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យឯកទេស ជំងឺផ្លូវដង្ហើម តាមរយៈការបណ្តុះបណ្តាល ការស្រាវជ្រាវ ការផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ ព្រមទាំងការពង្រឹងកិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិ។
ឯកឧត្តមសាស្ត្រាចារ្យ បានគូសបញ្ជាក់ថា វិស័យឯកទេសជំងឺសួត និងផ្លូវដង្ហើម គឺជាផ្នែកដ៏សំខាន់មួយនៃប្រព័ន្ធសុខាភិបាល ដោយសារជំងឺទាំងនេះ អាចបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាព សមត្ថភាពការងារ ជីវភាពរស់នៅ និងគុណភាពជីវិតរបស់ប្រជាពលរដ្ឋ។ ហេតុដូច្នេះ ការពង្រឹងសមត្ថភាពអ្នកជំនាញ និងការអភិវឌ្ឍសេវាពិនិត្យ ព្យាបាល និងថែទាំអ្នកជំងឺប្រកបដោយគុណភាព គឺជាកត្តាចាំបាច់ក្នុងការឆ្លើយតបទៅនឹងតម្រូវការសុខភាពរបស់ប្រជាជន។
ពាក់ព័ន្ធនឹងប្រធានបទសំខាន់នៃសន្និសីទ គឺ «វឌ្ឍនភាពនៃការគ្រប់គ្រង និងព្យាបាលជំងឺផ្លូវដង្ហើម និងជំងឺមហារីក» ឯកឧត្តមសាស្ត្រាចារ្យបានលើកឡើងថា ការរីកចម្រើនក្នុងវិស័យវេជ្ជសាស្ត្រ មិនមែនពឹងផ្អែកតែលើបច្ចេកវិទ្យា និងឧបករណ៍ទំនើបប៉ុណ្ណោះទេ ប៉ុន្តែត្រូវការការអភិវឌ្ឍវិធីសាស្ត្រធ្វើរោគវិនិច្ឆ័យ និងព្យាបាលថ្មីៗ ការអនុវត្តវេជ្ជសាស្ត្រផ្អែកលើភស្តុតាងវិទ្យាសាស្ត្រ (Evidence-Based Medicine) ព្រមទាំងកិច្ចសហការរវាងអ្នកជំនាញពហុឯកទេស (Multidisciplinary Collaboration) ដើម្បីធានាបាននូវគុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងមនុស្សធម៌ក្នុងការថែទាំអ្នកជំងឺ។
ជាមួយគ្នានេះ ឯកឧត្តមសាស្ត្រាចារ្យបានលើកទឹកចិត្តឱ្យសន្និសីទវិទ្យាសាស្ត្រនេះ ក្លាយជាវេទិកាដ៏មានសារៈសំខាន់សម្រាប់ការពិភាក្សា ការផ្លាស់ប្តូរបទពិសោធន៍ ការចែករំលែកលទ្ធផលស្រាវជ្រាវ និងការផ្សព្វផ្សាយនូវចំណេះដឹងថ្មីៗ ដែលអាចយកទៅអនុវត្តជាក់ស្តែង ដើម្បីលើកកម្ពស់ប្រសិទ្ធភាព នៃការធ្វើរោគវិនិច្ឆ័យ ការព្យាបាល និងការថែទាំអ្នកជំងឺឱ្យកាន់តែប្រសើរឡើង។
ទន្ទឹមនឹងនេះ ឯកឧត្តមសាស្ត្រាចារ្យក៏បានផ្តាំផ្ញើដល់គ្រូពេទ្យឯកទេសវ័យក្មេង វេជ្ជបណ្ឌិតដែលកំពុងបន្តការសិក្សា និងអ្នកស្រាវជ្រាវទាំងអស់ ឱ្យបន្តខិតខំអភិវឌ្ឍចំណេះដឹង និងជំនាញវិជ្ជាជីវៈ តាមរយៈការសិក្សាស្រាវជ្រាវ ការអនុវត្តជាក់ស្តែង និងការរៀនសូត្រជាបន្តបន្ទាប់ ព្រមទាំងប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់ចំពោះអ្នកជំងឺ។ បន្ថែមពីនេះ ការអភិវឌ្ឍវិស័យឯកទេសជំងឺសួត និងផ្លូវដង្ហើម ទាមទារឱ្យមានកិច្ចសហការយ៉ាងជិតស្និទ្ធ រវាងសមាគមវិជ្ជាជីវៈ ស្ថាប័នបណ្តុះបណ្តាល មន្ទីរពេទ្យ អ្នកជំនាញ និងដៃគូជាតិ និងអន្តរជាតិ ដើម្បីពង្រឹងគុណភាពនៃការបណ្តុះបណ្តាល ការស្រាវជ្រាវ និងការផ្តល់សេវាសុខាភិបាលឱ្យកាន់តែមានប្រសិទ្ធភាព និងចីរភាព។
ជាទីបញ្ចប់ ឯកឧត្តមសាស្ត្រាចារ្យបានអំពាវនាវដល់សមាជិកសមាគម និងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលទាំងអស់ ឱ្យបន្តសាមគ្គីភាព និងកិច្ចសហការក្នុងការលើកកម្ពស់ចំណេះដឹង ជំនាញ សីលធម៌វិជ្ជាជីវៈ គុណភាព និងសុវត្ថិភាពអ្នកជំងឺ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍវិស័យសុខាភិបាល និងការលើកកម្ពស់សុខុមាលភាព និងគុណភាពជីវិតរបស់ប្រជាពលរដ្ឋកម្ពុជា។
គួរបញ្ជាក់ផងដែរថា សន្និសីទប្រចាំឆ្នាំលើកទី៧ របស់សមាគមគ្រូពេទ្យសួតកម្ពុជា បានប្រព្រឹត្តទៅដោយមានការចូលរួមពីវាគ្មិនដែលមានបទពិសោធន៍ និងជំនាញខ្ពស់ ព្រមទាំងសាស្ត្រាចារ្យ វេជ្ជបណ្ឌិត អ្នកជំនាញ និងអ្នកចូលរួមសរុបប្រមាណ ១៩៣នាក់ ដើម្បីរួមគ្នាផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ ព្រមទាំងចែករំលែកនូវវឌ្ឍនភាពថ្មីៗក្នុងការគ្រប់គ្រង និងព្យាបាលជំងឺផ្លូវដង្ហើម និងជំងឺមហារីក។
**🌐**[Website](https://moh.gov.kh/kh/home)
📱[Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL)
📱[Telegram](https://t.me/MOHCambodia)
📱[X (twitter)](https://x.com/MohCambodia)
📱[Tiktok](https://www.tiktok.com/@mohcambodia)
📱[YouTube](https://www.youtube.com/@MOHCambodia)