洪玛奈总理访问阿塞拜疆 双方深化双边合作关系
分类外交
事件时间2026-10-12
地点阿塞拜疆
来源柬埔寨外交国际合作部
发布时间2026/10/12 19:40
详情描述
2026年10月12日上午,柬埔寨总理洪玛奈在对阿塞拜疆进行正式访问期间,与阿塞拜疆总统伊利哈姆·阿利耶夫举行双边会谈。柬埔寨外交与国际合作部常务国务秘书欧索菲亚作为外交大臣普拉索昆的代表,随同柬埔寨官方代表团出席会议。
双方领导人就加强双边关系及拓展多领域合作进行了深入探讨,合作范畴涵盖经济贸易、能源、安全与国防、技术与创新、物流、航空互联互通、旅游、教育以及人文交流。此外,双方还就共同关心的地区及国际问题交换了意见,重申对多边主义的承诺,并强调通过区域和国际平台加强协作,以促进地区及全球的和平、稳定与可持续发展。
访问期间,在洪玛奈与阿利耶夫的共同见证下,双方签署了三份合作文件,包括:柬埔寨与阿塞拜疆关于消除对所得税的双重征税及防止偷漏税的协定;柬埔寨政府与阿塞拜疆政府关于贸易与经济合作的框架协议;以及柬埔寨外交与国际合作部下属国家外交与国际关系学院与阿塞拜疆外交部下属ADA大学之间的合作谅解备忘录。
📋 简要摘要 ▸
2026年10月12日,柬埔寨总理洪玛奈在阿塞拜疆进行正式访问,并与阿塞拜疆总统伊利哈姆·阿利耶夫举行双边会谈。双方就加强两国在外交、教育及多领域合作进行了深入探讨,并签署了相关合作协议,旨在提升两国友好关系。
📋 完整原文 ▸
នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ **សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា **បានអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ **ឯកឧត្តម Ilham Aliyev** ប្រធានាធិបតី នៃសាធារណរដ្ឋអាស៊ែបៃហ្សង់** **ក្នុងឱកាសទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋអាស៊ែបៃហ្សង់។ លោកជំទាវ អ៊ាត សោភា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏បានអញ្ជើញចូលរួមជាមួយគណៈប្រតិភូផ្លូវការកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាគ្នាយ៉ាងស៊ីជម្រៅអំពីវិធីសាស្ត្រនានា ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងប្រទេសទាំងពីរលើវិស័យនានាជាច្រើន រួមមាន សេដ្ឋកិច្ច និងពាណិជ្ជកម្ម ថាមពល សន្តិសុខ និងការពារជាតិ បច្ចេកវិទ្យា និងនវានុវត្តន៍ ភស្តុភារកម្ម ការតភ្ជាប់ផ្លូវអាកាស ទេសចរណ៍ ការអប់រំ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។
ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងក្តីកង្វល់រួមផងដែរ។ ថ្នាក់ដឹកនាំទាំងពីរបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមចំពោះពហុភាគីនិយម និងបានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការតាមរយៈវេទិកាតំបន់ និងអន្តរជាតិនានា ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពយូរអង្វែង នៅក្នុងតំបន់ និងសកលលោក។
**សម្តេចធិបតីនាយករដ្ឋមន្ត្រី** **ហ៊ុន ម៉ាណែត** និង **ឯកឧត្តមប្រធានាធិបតី Ilham Aliyev** ក៏បានអញ្ជើញជាសាក្សី ក្នុងពិធីផ្លាស់ប្តូរសារលើឯកសារចំនួន៣ ដែលបានចុះហត្ថលេខា ក្នុងឱកាសទស្សនកិច្ចផ្លូវការខាងលើ ដូចតទៅ៖ (១) កិច្ចព្រមព្រៀងរវាងកម្ពុជា និងអាស៊ែបៃហ្សង់ ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាលើពន្ធលើប្រាក់ចំណូល និងការបង្កាការគេចវេះពន្ធ និងការចៀសវាងពន្ធ (២) កិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្ម និងសេដ្ឋកិច្ច រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអាស៊ែបៃហ្សង់ និង (៣) អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងសាកលវិទ្យាល័យ ADA នៃក្រសួងការបរទេស នៃសាធារណរដ្ឋអាស៊ែបៃហ្សង់។
On the morning of 12 October 2026, **Samdech Moha BorvorThipadei HUN Manet**, Prime Minister of the Kingdom of Cambodia, had a bilateral meeting with H.E. Mr. Ilham Aliyev, President of the Republic of Azerbaijan, on the occasion of his official visit to the country**. **Her Excellency EAT Sophea,Permanent Secretary of State of the Ministry of Foreign Affairs and International Cooperation is part of the Cambodian official delegation on behalf of His Excellency Deputy Prime Minister PRAK Sokhonn, Minister of Foreign Affairs and International Cooperation.
Both leaders engaged in in-depth discussions on ways to further strengthen bilateral relations and expand cooperation between the two countries in several areas, including economy and trade, energy, security and defence, technology and innovation, logistics, air connectivity, tourism, education, and people-to-people exchanges.
Both sides also exchanged views on regional and international issues of mutual interest and concern. They reaffirmed their shared commitment to multilateralism and underscored the importance of strengthening cooperation on regional and international platforms to promote lasting peace, stability, and sustainable development in their respective regions and beyond.
Samdech Thipadei Prime Minister HUN Manet and His Excellency President Ilham Aliyev also witnessed the exchange of three agreements signed during the visit: (1) Agreement between Cambodia and Azerbaijan for Elimination of Double Taxation with Respect to Taxes on Income and the Prevention of Tax Evasion and Avoidance, (2) Framework Agreement on Trade and Economic Cooperation between the Government of Cambodia and the Government of Azerbaijan and (3) MoU on Cooperation between the National Institute of Diplomacy and International Relations of the Ministry of Foreign Affairs and International Cooperation the Kingdom of Cambodia and the Ada University of the Ministry of Foreign Affairs of the Republic of Azerbaijan.