劳工部第三届劳工经济会议金边开幕 聚焦AI与技能转型

分类经济/劳工
事件时间2026-11-11
地点金边
来源柬埔寨国家电视台
发布时间2026/11/11 14:30
详情描述
柬埔寨劳工部与财经部等合作方于11月11日在金边举办第三届劳工经济全国会议,为期两天,由副总理兼财经部长翁本莫尼洛主持开幕。会议主题为“劳动力市场转型与柬埔寨经济转轨:技能、技术与不确定性下的韧性”,议题涵盖数字经济、人工智能、人口结构变化、气候变化、全球供应链重组,以及柬埔寨脱离最不发达国家行列前的准备。
📋 完整原文 ▸
[来源: 柬埔寨国家电视台] [分类提示: NEWS]
标题: ក្រសួងការងារ និងដៃគូសហការរៀបចំសន្និសីទថ្នាក់ជាតិស្តីពីសេដ្ឋកិច្ចការងារ លើកទី៣ រយៈពេល២ថ្ងៃ ក្រោមប្រធានបទ “បរិវត្តកម្មទីផ្សារការងារ និងអន្តរកាលសេដ្ឋកិច្ចកម្ពុជាក្នុងបរិបទអាស៊ាន
”(ភ្នំពេញ)៖ សន្និសីទថ្នាក់ជាតិស្តីពីសេដ្ឋកិច្ចការងារ លើកទី៣ ឆ្នាំ២០២៦ ក្រោមប្រធានបទ “បរិវត្តកម្មទីផ្សារការងារ និងអន្តរកាលសេដ្ឋកិច្ចកម្ពុជាក្នុងបរិបទអាស៊ាន៖ ជំនាញ បច្ចេកវិទ្យា និងភាពធន់ ក្នុងស្ថានភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល” ត្រូវបានបើកជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារ Shangri-La។ កម្មវិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ លោកជំទាវ Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជាលោកស្រី Xiaoyan Qian នាយិកាក្រុមការងារនៃកម្មវិធីការងារសមរម្យ និងជានាយិកាការិយាល័យអង្គការ ILO ប្រចាំកម្ពុជា ឡាវ និងថៃ ដៃគូអភិវឌ្ឍន៍ តំណាងនិយោជក តំណាងកម្មករនិយោជិត ព្រមទាំងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិសរុបជាង៣៣០នាក់។
ថ្លែងក្នុងពិធីបើក ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា សន្និសីទថ្នាក់ជាតិនេះជាវេទិកាសម្រាប់ការពិភាក្សាទៅលើបញ្ហាទីផ្សារការងារ ផលិតភាពការងារ ជំនាញ និងអនាគតនៃការងារដោយផ្អែកលើភស្តុតាង។ ប្រធានបទដ៏សំខាន់នាឆ្នាំនេះ ឆ្លើយតបនឹងបច្ចុប្បន្នភាពកម្ពុជា និងតំបន់ ដែលកំពុងឈានចូលរបត់ថ្មីតាមរយៈការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ច ឌីជីថលូបនីយកម្ម បញ្ញាសិប្បនិម្មិត (AI) បម្រែបម្រួលប្រជាសាស្ត្រ ការប្រែប្រួលអាកាសធាតុ ការវិភាជឡើងវិញនៃខ្សែច្រវាក់ផ្គត់ផ្គង់សកល និងការត្រៀមខ្លួនរបស់កម្ពុជា ដើម្បីចាកចេញព