卫生部要求加强传染病监测 提升基层医院急救能力
分类医疗
事件时间2026-05-25 14:00
地点金边
来源柬埔寨卫生部
发布时间2026/05/25 20:28
详情描述
2026年5月25日下午,柬埔寨卫生部在金边召开5月份第二次月度工作会议。卫生部部长秦拉主持会议,卫生部领导、中央单位负责人、金边市及各省卫生局局长通过线下及线上方式参会,旨在评估工作进展并部署后续任务。
秦拉部长在会上强调,各级医疗机构必须加强对传染病的监测工作。针对当前部分国家出现的传染病疫情,卫生部要求相关部门密切关注全球动态,在陆路、水路及航空口岸严格执行卫生防疫措施,确保能够及时响应并应对潜在的公共卫生风险。
在提升基层医疗服务方面,秦拉部长要求各省市卫生局重点改善县级转诊医院的建设。各单位需通过配备必要的医疗设备、加强医护人员技术培训以及优化转诊系统,切实提升县级医院的急救能力,确保医疗服务具备高质量、高效率与安全性,使医疗资源更贴近民众需求。
此外,部长要求各医院负责人加强日常巡查,实时掌握患者病情变化,特别是针对交通事故伤者,应加强跨部门技术协作,确保及时完成诊断与救治。
会议期间,秦拉部长还通报了5月18日至23日在瑞士日内瓦举行的第79届世界卫生大会相关成果。本次大会共有185个国家参与,主题为“全球卫生改革:共享责任”,重点讨论了医疗服务提供、健康保护及全民健康水平提升等议题。
📋 简要摘要 ▸
卫生部部长秦拉在月度会议上要求各级医疗机构加强传染病监测,提升县级医院急救设备与技术,确保医疗服务质量。同时分享了第79届世界卫生大会关于全球卫生改革的成果,强调共享责任与提升全民健康水平。
📋 完整原文 ▸
រដ្ឋមន្រ្តីសុខាភិបាល៖ «ត្រូវមានស្មារតីបុរេសកម្ម នវានុវត្តន៍ ដោយរក្សានិរន្តរភាពការងារចាស់ និងបង្កើនថ្មី ផ្ដោតលើការងារអាទិភាព»__
____
__
រាជធានីភ្នំពេញ៖ រសៀលថ្ងៃចន្ទ ៩កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ លើកទី២ ប្រចាំខែឧសភា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅបន្ត ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំក្រសួង និងអង្គភាពថ្នាក់កណ្តាល មន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងតាមប្រព័ន្ធ Zoom ប្រធានមន្ទីរសុខាភិបាលខេត្ត។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់ថ្នាក់ដឹកនាំទទួលបន្ទុក និងមន្រ្តីជំនាញ ត្រូវបន្តតាមដាន និងយកចិត្តទុកដាក់ខ្ពស់ពីជំងឺឆ្លង ដែលជាបញ្ហាសុខភាពសាធារណៈ ដែលកំពុងមានការចម្លងនៅបណ្តាប្រទេសមួយចំនួន។ ឯកឧត្តមសាស្រ្តាចារ្យ បានណែនាំបន្ថែម ដោយត្រូវបង្កើនការតាមដានសភាពការណ៍ ក្នុងការត្រៀមលក្ខណៈ ឆ្លើយតបឱ្យបានទាន់ពេលវេលា និងអនុវត្តវិធានការសុខាភិបាល នៅតាមច្រកចេញចូលទាំងផ្លូវគោក ទឹក និងផ្លូវអាកាស ស្របតាមស្ថានភាពពិភពលោក។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ទីរសុខាភិបាលរាជធានី ខេត្ត ត្រូវខិតខំយកចិត្តទុកដាក់ ពិនិត្យវឌ្ឍនភាពការកែលម្អមន្ទីរពេទ្យបង្អែកស្រុក ដើម្បីពង្រឹងសមត្ថភាពបន្ថែមផ្នែកសង្រ្គោះបន្ទាន់ ការបំពាក់សម្ភារបរិក្ខារវេជ្ជសាស្រ្ត និងការបណ្តុះបណ្តាលបច្ចេកទេស ព្រមទាំងប្រព័ន្ធបញ្ជូន ដើម្បីធានាការបម្រើសេវាជូនប្រជាពលរដ្ឋឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាព សុវត្ថិភាព ហើយនៅកៀកជិតប្រជាពលរដ្ឋ។
ឯកឧត្តមសាស្រ្តាចារ្យ បានគូសរំលឹកដល់ថ្នាក់ដឹកនាំគ្រប់មន្ទីរពេទ្យទាំងអស់ ត្រូវមានការចុះឱ្យបានជាប់ជាប្រចាំ ក្នុងការដឹងពីស្ថានភាព និងការវិវត្តជំងឺឱ្យកាន់តែច្បាស់លាស់ ជាពិសេសអ្នកជំងឺគ្រោះថ្នាក់ចរាចរណ៍ ដោយត្រូវដឹកនាំ ពិភាក្សា សហការគ្នាជាមួយផ្នែកបច្ចេកទេស ដើម្បីធ្វើរោគវិនិច្ឆ័យបានទាន់ពេលវេលា។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមសាស្រ្តាចារ្យ បានជម្រាបដល់អង្គប្រជុំពីលទ្ធផលនៃការចូលរួម ក្នុងមហាសន្និបាតអង្គការសុខភាពពិភពលោក លើកទី៧៩ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ ដែលមានសមាជិក ១៨៥ប្រទេសចូលរួម បានប្រព្រឹត្តទៅក្រោមប្រធានបទ «**ការកែទម្រង់សុខភាពសកល៖ ចែករំលែកការទទួលខុសត្រូវ **(Reshaping Global Health: A Shared Responsibility) បានផ្តោតសំខាន់លើ៖ ការបម្រើសេវាសុខភាព ការពារសុខភាព និងការលើកកម្ពស់សុខភាព។
**🌐** [Website](https://moh.gov.kh/kh/home)
📱 [Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL)
📱 [Telegram](https://t.me/MOHCambodia)
📱 [X (twitter)](https://x.com/MohCambodia)
📱 [Tiktok](https://www.tiktok.com/@mohcambodia)
📱 [YouTube](https://www.youtube.com/@MOHCambodia)