劳工部召开柬埔寨工程师委员会年度会议 重点提升工程师注册率










分类政策
事件时间2026-05-06
地点金边劳工部
来源柬埔寨勋爵协会
发布时间2026/05/07 15:51
详情描述
2026年5月6日下午,柬埔寨工程师委员会在金边劳工部召开年度会议,总结2025年工作成果并部署2026年规划。会议由劳工部部长兼柬埔寨工程师委员会主席兴索主持,柬埔寨勋爵协会代表李烈博士及委员会相关成员出席。
会议回顾了2025年的工作进展,肯定了工程师委员会在职业能力培训、工程师注册管理以及相关法律法规宣传方面的成效。与会人员针对2025年执行过程中遇到的挑战进行了讨论,旨在通过优化工作流程,提升2026年的管理效能。
针对未来工作,兴索提出多项具体要求。重点包括深入调研工程师在完成首次注册后未继续申请专业工程师资格的原因,并加强对已注册工程师的后续培训。此外,委员会将进一步优化工程师注册条件,简化流程,以吸引更多专业人士加入注册体系,提升工程行业的规范化水平。
📋 简要摘要 ▸
劳工部部长兴索主持柬埔寨工程师委员会2025年工作总结及2026年规划会议。会议强调提升工程师职业能力、优化注册流程及吸引更多专业人士注册,旨在通过规范化管理提升工程行业整体效能。
📋 完整原文 ▸
នារសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ អ្នកឧកញ៉ាបណ្ឌិត លី រិទ្ធ សមាជិកក្រុមប្រឹក្សាភិបាល និងជាតំណាងសមាគមឧកញ៉ាកម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំបូកសរុបសកម្មភាពការងាររបស់គណៈវិស្វករកម្ពុជា ឆ្នាំ២០២៥ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា និងមានការអញ្ជើញចូលរួមពីសំណាក់អនុប្រធាន សមាជិក សមាជិកា នៃក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា មកពីក្រសួង ស្ថាប័នពាក់ព័ន្ធ នៅទីស្ដីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ដល់អគ្គលេខាធិការដ្ឋានគណៈវិស្វករកម្ពុជា ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងាររបស់ខ្លួនក្នុងរយៈពេលពេញមួយឆ្នាំកន្លង រហូតសម្រេចបានសមិទ្ធផលតាមផែនការដែលបានគ្រោងទុកប្រកបដោយប្រសិទ្ធភាព ពិសេសក្នុងការបណ្តុះបណ្តាលបង្កើនសមត្ថភាពប្រតិបត្តិវិជ្ជាជីវៈ ការចុះបញ្ជីវិស្វករ និងការបន្តផ្សព្វផ្សាយស្តីពី សារៈប្រយោជន៍នៃការចុះបញ្ជីវិស្វករ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យវិស្វកម្ម នៅតាមក្រសួង-ស្ថាប័ន និងរាជធានី-ខេត្ត។
អង្គប្រជុំក៏បានលើកឡើងពីបញ្ហាប្រឈម បញ្ចេញមតិយោបល់ ប្រមូលធាតុចូលលើការអនុវត្ត និងសកម្មភាពការងាររបស់អគ្គលេខាធិការដ្ឋានគណៈវិស្វករកម្ពុជានាឆ្នាំ២០២៥ ដើម្បីរួមគ្នាពិភាក្សា ពង្រឹង និងកែសម្រួលចំណុចខ្វះខាត ដោយធ្វើយ៉ាងណាជួយឱ្យអគ្គលេខាធិការដ្ឋានគណៈវិស្វករកម្ពុជា បំពេញបេសកកម្មរបស់ខ្លួនកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ជាងមុនសម្រាប់ឆ្នាំ២០២៦នេះ។
ដើម្បីបង្កើនប្រសិទ្ធភាពការងារ ឯកឧត្តម ហេង សួរ ប្រធានក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា បានផ្ដល់នូវអនុសាសន៍ដ៏មានតម្លៃសម្រាប់យកទៅអនុវត្ត ជាពិសេសគឺសិក្សាពីមូលហេតុដែលវិស្វករចុះបញ្ជីដំបូងមិនបន្តចុះបញ្ជីជាវិស្វករអាជីព, យកចិត្តទុកដាក់ខ្ពស់ចំពោះវិស្វករដែលបានចុះបញ្ជីរួចហើយដូចជាការផ្តល់ការបណ្តុះបណ្តាលបន្ថែម និងខិតខំបញ្ចុះបញ្ចូលទាក់ទាញឱ្យមានការចុះបញ្ជីវិស្វករកាន់តែច្រើន ព្រមទាំងពិនិត្យមើលលក្ខខណ្ឌនៃការចុះបញ្ជីសម្រាប់វិស្វករដំបូង និងអាជីព។