内政部长苏速卡公开表彰金边交警,因其协助孕妇及时送医,展现了



分类社会
事件时间2026-09-04
地点金边
来源CN123
发布时间2026/09/04 20:40
详情描述
2026年9月4日,柬埔寨内政部发布消息,副总理兼内政部长苏速卡对金边市警察局交通警察的近期表现予以公开表彰。
此次表彰源于金边交警在执勤期间,主动协助一辆载有孕妇的车辆及时赶往医院分娩。苏速卡对交警展现出的职业素养与人道主义精神给予高度评价,并指出该行为在社交媒体上获得了公众的广泛支持。
苏速卡表示,此类救助行为并非个例。在日常工作中,无论是公务员还是执法人员,在遇到民众面临紧急情况时,如孕妇就医、救护车通行、老人及残疾人过马路、车辆故障或载货车辆上坡受阻等,交警均会第一时间提供干预与协助。
苏速卡强调,这些举动并非为了作秀,而是基于执法人员对服务民众的责任感。即便部分救助事项并非其核心职责,交警依然选择主动承担。他代表政府对各级官员及执法人员表达了感谢,并鼓励全体人员在履行法律职责、遵守纪律的同时,继续保持积极的服务态度,在与民众的日常接触中持续践行此类善举。
📋 简要摘要 ▸
内政部长苏速卡公开表彰金边交警,因其协助孕妇及时送医,展现了良好的职业素养与人道主义精神。
📋 完整原文 ▸
**ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា កោតសរសើរស្មារតីមនុស្សធម៌របស់មន្ត្រីនគរបាលចរាចរណ៍រាជធានីភ្នំពេញ ដែលបានជួយសង្គ្រោះប្រជាពលរដ្ឋ!**
**ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសកម្មភាពប្រកបដោយវិជ្ជាជីវៈ និងស្មារតីមនុស្សធម៌របស់មន្ត្រីនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបានជួយអន្តរាគមន៍បើកផ្លូវសម្រួលដល់រថយន្តដឹកស្ត្រីមានផ្ទៃពោះទៅសម្រាលបុត្រនៅមន្ទីរពេទ្យបានទាន់ពេលវេលា។**
**ឯកឧត្តម អភិសន្តិបណ្ឌិត បានគូសបញ្ជាក់ថា សកម្មភាពដ៏ប្រពៃនេះបានធ្វើឱ្យសាធារណជន ជាពិសេសអ្នកប្រើប្រាស់បណ្តាញសង្គម បញ្ចេញមតិគាំទ្រយ៉ាងច្រើន ហើយថែមទាំងបានដាស់ស្មារតីយើងគ្រប់គ្នាឱ្យឃើញថា អំពើល្អមិនចាំបាច់ត្រូវការពេលវេលា ទីកន្លែង តួនាទី ឬឋានៈបុគ្គលជាក់លាក់ណាមួយដើម្បីស្តែងឡើងនោះឡើយ។**
**ឯកឧត្តម បានបន្ថែមថា សកម្មភាពប្រកបដោយវិជ្ជាជីវៈមនុស្សធម៌បែបនេះមិនមែនទើបតែកើតមាននោះទេ ពោលគឺទាំងមន្ត្រីរាជការស៊ីវិល កងកម្លាំង និងមន្ត្រីចរាចរណ៍ តែងតែបានចេញមុខអន្តរាគមន៍ភ្លាមៗជានិច្ច នៅពេលជួបប្រទះករណីប្រជាពលរដ្ឋត្រូវការជំនួយបន្ទាន់។ ជាក់ស្តែង នៅពេលស្ត្រីមានផ្ទៃពោះត្រូវប្រញាប់ទៅពេទ្យ ពេលរថយន្តសង្គ្រោះបន្ទាន់ដឹកអ្នកជំងឺ ពេលមនុស្សចាស់ ជនមានពិការភាព និងសិស្សតូចៗឆ្លងថ្នល់ ឬពេលរថយន្តខូច និងរ៉ឺម៉កដឹកទំនិញឡើងស្ពានមិនរួច គឺតែងតែមានវត្តមានមន្ត្រីនគរបាលចរាចរណ៍ចុះជួយអន្តរាគមន៍ជានិច្ច។**
**ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា សកម្មភាពទាំងអស់នេះមិនមែនជាការសម្តែងដើម្បីគ្រាន់តែបង្ហាញទៅកាន់ក្រសែភ្នែកអ្នកបើកបរ ឬសាធារណជនតាមដងផ្លូវនោះទេ ប៉ុន្តែវាជាកាតព្វកិច្ចខាងស្មារតីដ៏ជ្រាលជ្រៅប្រកបដោយសេចក្តីថ្លៃថ្នូរ និងគួរឱ្យគោរពបំផុត ក្នុងការជួយដោះស្រាយការលំបាកជូនប្រជាពលរដ្ឋ ទោះបីជាករណីខ្លះមិនមែនជាភារកិច្ចស្នូលរបស់ខ្លួនក៏ដោយ។**
**ក្នុងនាមរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងក្នុងនាមសេនាធិការលើការងាររដ្ឋបាលដែនដី សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងលើកទឹកចិត្តយ៉ាងខ្ពង់ខ្ពស់ដល់មន្ត្រីគ្រប់ថ្នាក់ និងគ្រប់ទីកន្លែង ឱ្យបន្តប្រកាន់ខ្ជាប់នូវស្មារតីជាវិជ្ជមាន និងអំពើល្អបែបនេះបន្ថែមទៀត ទាំងក្នុងការបំពេញតួនាទីភារកិច្ចតាមច្បាប់ ការគោរពបទវិន័យ និងក្នុងការទំនាក់ទំនងជាមួយប្រជាពលរដ្ឋ៕**