孙占托率团考察韩国Harim集团 拟引入先进冷链加工技术










分类经济
事件时间2026-06-17
地点韩国
来源柬埔寨勋爵协会
发布时间2026/06/17 15:09
详情描述
2026年6月17日上午,柬埔寨副总理兼柬埔寨发展理事会第一副主席孙占托率领高级代表团,在韩国访问期间前往Hangang Food公司进行考察。柬埔寨勋爵协会代表团成员亦随行参与。
Hangang Food是韩国Harim集团旗下的核心子公司,主要运营现代化禽肉供应工厂。此次考察重点在于深入了解该企业的自动化冷链物流系统及生产运营模式。Harim集团作为韩国农食与畜牧业的领军企业,其核心竞争力在于“从农场到餐桌”的集成化生产模式,涵盖了从育种、养殖、加工到市场分销的全产业链管理。
考察中,代表团详细了解了该工厂的先进技术应用,包括利用冷空气替代冷水进行肉类降温,以保持肉质与蛋白质含量;采用气体致昏技术替代传统电击;以及通过高速冷冻技术防止冰晶形成,从而确保产品在长途运输中维持品质。此外,该工厂在生产过程中严格执行环保标准,并配备了高效的自动化冷链物流系统。
此次访问旨在通过学习韩国先进的农工业技术与管理经验,探讨将相关生产模式引入柬埔寨的可能性。通过引进此类技术,柬埔寨计划提升国内畜牧业的加工标准与产业链价值,以增强相关产品在本地及未来出口市场中的竞争力。
📋 简要摘要 ▸
柬埔寨副总理孙占托率团访问韩国Hangang Food公司,考察Harim集团的自动化冷链物流及畜牧加工技术。双方探讨了将先进的“从农场到餐桌”生产模式引入柬埔寨的可能性,旨在提升柬埔寨畜牧业的加工标准与国际竞争力。
📋 完整原文 ▸
វ៉ាស៊ុង៖ នាព្រឹកថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២៦ (ម៉ោងក្នុងតំបន់) ក្នុងឱកាសបន្តបេសកកម្មគោះទ្វារទាក់ទាញនិងជំរុញការវិនិយោគ នៅក្នុងសាធារណរដ្ឋកូរ៉េ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីវឌ្ឍនភាពការងារ និងខ្សែសង្វាក់ផលិតកម្មរបស់ក្រុមហ៊ុន Hangang Food ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធឈានមុខ និងជាប្រតិបត្តិកររោងចក្រផ្គត់ផ្គង់សាច់បសុបក្សីដ៏ទំនើបបំផុតរបស់សម្ព័ន្ធ Harim Group។ ក្នុងដំណើរទស្សនកិច្ចនេះ អ្នកឧកញ៉ា គួន ធីតា ក៏បានបន្តដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជាចូលរួមផងដែរ។
សកម្មភាពទស្សនកិច្ចសិក្សានាឱកាសនេះបានផ្តោតការយកចិត្តទុកដាក់ខ្ពស់ទៅលើការស្វែងយល់ស៊ីជម្រៅអំពីប្រព័ន្ធប្រតិបត្តិការរបស់ក្រុមហ៊ុន Hangang Food ដែលជាអ្នកគ្រប់គ្រងរោងចក្រផ្គត់ផ្គង់សាច់បសុបក្សីដ៏ទំនើបចុងក្រោយបង្អស់។
រោងចក្រនេះត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយលើការអនុវត្តស្តង់ដារបរិស្ថានមេត្រី(Environmental Friendly) និងការប្រើប្រាស់ប្រព័ន្ធភស្តុភារកម្មខ្សែច្រវាក់ត្រជាក់ស្វ័យប្រវត្តិ (Automated Cold-Chain Logistics) ដ៏មានប្រសិទ្ធភាពខ្ពស់ក្នុងការរក្សាគុណភាព សុវត្ថិភាព និងភាពស្រស់ជានិច្ចនៃផលិតផល។
សូមជម្រាបជូនផងដែរថា ក្រុមហ៊ុន Harim Co., Ltd. គឺជាក្រុមហ៊ុនលំដាប់កំពូលមួយរបស់ប្រទេសកូរ៉េខាងត្បូង នៅក្នុងវិស័យឧស្សាហកម្មកសិ-ចំណីអាហារ និងការចិញ្ចឹមបសុសត្វ។
ក្រុមហ៊ុនសម្រេចបាននូវភាពជោគជ័យយ៉ាងខ្លាំងក្លា តាមរយៈការដាក់ឱ្យដំណើរការប្រព័ន្ធផលិតកម្មចំណីអាហារបែបសមាហរណកម្មកម្រិតខ្ពស់ ក្រោមទស្សនាទាន «ពីកសិដ្ឋានរហូតដល់តុអាហារ» (Farm-to-Table) ដែលធានាបាននូវការគ្រប់គ្រងខ្សែច្រវាក់តម្លៃ (Value Chain) ទាំងស្រុង ចាប់តាំងពីដំណាក់កាលបង្កាត់ពូជ ការចិញ្ចឹម ការកែច្នៃ រហូតដល់ការចែកចាយលើទីផ្សារ។
ជាមួយគ្នានេះ ក្រុមហ៊ុនក៏បានប្រើប្រាស់នូវបច្ចេកវិទ្យាទំនើបក្នុងការផ្គត់ផ្គង់សាច់បសុបក្សីដោយប្រើប្រាស់ខ្យល់ត្រជាក់ជំនួសឱ្យការប្រើប្រាស់ទឹកត្រជាក់ដើម្បីបន្ថយកំដៅសាច់មាន់បន្ទាប់ពីកែច្នៃ ដែលជាលទ្ធផលសាច់មិនស្រូបទឹក រក្សាជាតិប្រូតេអ៊ីន និងរសជាតិបានល្អ, ការធ្វើឱ្យបសុសត្វសន្លប់ដោយឧស្ម័នជំនួសឱ្យការប្រើអគ្គិសនី និងបង្កក់សាច់ក្នុងល្បឿនលឿនដើម្បីការពារស្ថានភាពក្រឡោបតូច (ice crystals) មិនឱ្យបំផ្លាញកោសិកាសាច់ ហើយផលិតផលអាចដឹកជញ្ជូនដល់ទីផ្សារឆ្ងាយដោយរក្សាគុណភាពដើម។
តាមរយៈទស្សនកិច្ចសិក្សានេះ គឺជាឱកាសដ៏វិសេសវិសាលសម្រាប់គណៈប្រតិភូកម្ពុជា ទាំងផ្នែករដ្ឋ និងឯកជន ក្នុងការស្រូបយកនូវចំណេះដឹង បទពិសោធន៍ល្អៗ និងបច្ចេកវិទ្យាកសិ-ឧស្សាហកម្មជឿនលឿនរបស់សាធារណរដ្ឋកូរ៉េ និងជំរុញឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពទៅបណ្តាក់ទុនវិនិយោគនៅកម្ពុជាដើម្បីលើកកម្ពស់ស្តង់ដារខ្សែច្រវាក់ផលិតកម្ម ក៏ដូចជាការកែច្នៃម្ហូបអាហារ និងបសុសត្វនៅកម្ពុជាឱ្យកាន់តែមានភាពប្រកួតប្រជែងខ្ពស់ ឆ្លើយតបទៅនឹងតម្រូវការទីផ្សារក្នុងស្រុក និងការនាំចេញនាពេលអនាគត។