司法部审议律师法修正案 拟提交国会审批








分类法律
事件时间2026-09-11
地点金边
来源柬埔寨司法部
发布时间2026/09/11 18:02
详情描述
2026年9月11日上午,柬埔寨司法部部长高利顺率领由司法部、内阁办公厅及柬埔寨律师公会代表组成的代表团,前往国会大厦参加会议。
此次会议由国会法律与司法委员会主席昂翁瓦塔纳主持,国会法律与司法委员会副主席、委员及国会其他相关委员会代表出席。会议主要针对《律师章程法》修正案草案进行审议与讨论。
会议最终达成一致,全票通过该修正案草案的内容。该草案后续将被列入国会全会会议议程,以进行审议与表决。
📋 简要摘要 ▸
9月11日,司法部部长高利顺与国会法律委员会讨论律师法修正案,该草案将提交国会全会审议。
📋 完整原文 ▸
ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញចូលរួមកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាសេចក្តីព្រាងច្បាប់ជាមួយគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា
===================
វិមានរដ្ឋសភា៖ នៅព្រឹកថ្ងៃសុក្រ ១៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ នេះ, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញជាតំណាងរាជរដ្ឋាភិបាល ដឹកនាំគណៈប្រតិភូដែលមានសមាសភាពពីក្រសួងយុត្តិធម៌, ទីស្តីការគណៈរដ្ឋមន្ត្រី និងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមកិច្ចប្រជុំជាមួយនឹងគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ដើម្បីពិនិត្យ និងពិភាក្សាសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីលក្ខន្តិកៈមេធាវី។
កិច្ចប្រជុំនេះរៀបចំឡើងក្រោមការដឹកនាំរបស់ ឯកឧត្តម អង្គ វង្ស វឌ្ឍានា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ ឯកឧត្តម ដែលជាអនុប្រធាន និងសមាជិកនៃគណៈកម្មការគណៈកម្មការនីតិកម្ម និងយុត្តិធម៌ ព្រមទាំង ឯកឧត្តម និងលោកជំទាវ ដែលជាតំណាងគណៈកម្មការនានា នៃរដ្ឋសភា។
ជាលទ្ធផល, អង្គប្រជុំបានឯកភាពទាំងស្រុងចំពោះខ្លឹមសារនៃសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីលក្ខន្តិកៈមេធាវីនេះ ហើយសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មនេះ នឹងដាក់ចូលក្នុងរបៀបវារៈនៃសម័យប្រជុំពេញអង្គរដ្ឋសភា ដើម្បីពិនិត្យ និងអនុម័តនាពេលខាងមុខ។