柬埔寨体育法草案启动跨部门讨论 旨在规范体育产业发展







分类政策
事件时间2026-07-08
地点金边奥林匹克体育场
来源柬埔寨司法部
发布时间2026/07/08 18:39
详情描述
2026年7月8日上午,柬埔寨司法部国务秘书隆金坤(Long Kimkhon)出席了在金边奥林匹克体育场国家体育训练中心会议室举行的《体育法》草案讨论会。会议由柬埔寨教育、青年和体育部国务秘书瓦占伦(Vath Chamroeun)主持。
出席此次会议的还包括来自柬埔寨教育、青年和体育部体育总局、司法部、经济与财政部以及反腐败机构等相关部门的领导、顾问及工作组成员。
会议旨在就《体育法》草案的原则及各部门的意见反馈进行深入交流,并收集各方对法案内容的建议。与会各方重点讨论了如何确保法律条文的全面性,使其既符合柬埔寨国内法律框架,又能与国际标准接轨,从而提升未来体育产业的管理效率。
该法案被定位为规范、促进及发展柬埔寨体育事业的核心法律工具。通过此次跨部门讨论,相关部门致力于为体育产业的规范化管理与可持续发展奠定法律基础,以确保法案在未来实施时具备高度的执行力,并能有效应对社会发展需求及区域性与国际性体育标准。
📋 简要摘要 ▸
柬埔寨司法部与教育部等部门在金边奥林匹克体育场举行会议,就《体育法》草案进行深入讨论。会议旨在汇集各方意见,确保法律条文符合国家及国际标准,为未来体育产业的规范化管理与可持续发展奠定法律基础。
📋 完整原文 ▸
ឯកឧត្តម ឡុង គឹមឃន រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួម " កិច្ចប្រជុំពិភាក្សាលើសេចក្ដីព្រាងច្បាប់ស្ដីពីអប់រំកាយ និងកីឡា "
====================
រាជធានីភ្នំពេញ៖ កាលពីព្រឹក ថ្ងៃពុធ ៩ រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឡុង គឹមឃន រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួម " កិច្ចប្រជុំពិភាក្សាលើសេចក្ដីព្រាងច្បាប់ស្ដីពីអប់រំកាយ និងកីឡា " ដែលបានប្រព្រឹត្តទៅនៅសាលប្រជុំនៃមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា (ស្ថិតក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក) រាជធានីភ្នំពេញ ក្រោមការដឹកនាំដោយ ឯកឧត្ដម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ ទីប្រឹក្សា ក្រុមការងារ តំណាងមកពី ក្រសួង-ស្ថាប័ន និងអង្គភាពពាក់ព័ន្ធផ្សេងៗ ដែលមាន អគ្គនាយកដ្ឋានកីឡា នៃក្រសួងអប់រំយុវជន និងកីឡា ក្រសួងយុត្តិធម៌ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងអង្គភាពប្រឆាំងអំពើពុករលួយ ផងដែរ។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពិភាក្សា ផ្លាស់ប្តូរមតិយោបល់ពីក្រសួង-ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ទៅលើគោលការណ៍ទូទៅ ព្រមទាំងការផ្តល់នូវធាតុចូលសំខាន់ៗ លើខ្លឹមសារនៃសេចក្តីព្រាងច្បាប់នេះ ក្នុងទិសដៅធ្វើយ៉ាងណាឱ្យសេចក្តីព្រាងច្បាប់នេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ ស្របតាមបរិបទគតិយុត្តជាតិ និងអន្តរជាតិ ព្រមទាំងធានាបាននូវប្រសិទ្ធភាពខ្ពស់ក្នុងការអនុវត្តនាពេលខាងមុខ។ សេចក្តីព្រាងច្បាប់នេះ នឹងក្លាយជាឧបករណ៍គតិយុត្តដ៏សំខាន់មួយ ក្នុងការគ្រប់គ្រង លើកកម្ពស់ និងអភិវឌ្ឍវិស័យកីឡាជាតិ ឱ្យកាន់តែមានភាពរីកចម្រើនប្រកបដោយនិរន្តរភាព ឆ្លើយតបទៅនឹងបរិបទរបស់សង្គមជាតិ ព្រមទាំងស្តង់ដារតំបន់ និងអន្តរជាតិ។