柬埔寨新闻部部长要求媒体规范报道 维护女性尊严

事件时间2026-08-19
地点金边
来源柬埔寨国家电视台
发布时间2026/08/19 17:53
详情描述
2026年8月19日,柬埔寨新闻部部长涅帕达在金边新闻部职业培训中心主持会议,与媒体从业者及视听领域工作者进行交流,旨在强化新闻职业道德与行业规范。
涅帕达在会上要求全体媒体从业者严格遵守法律法规及职业准则,在履行新闻报道职责时保持高度责任感。他特别强调,媒体在进行内容创作、叙事方式选择、词汇使用及图片选取时,必须确保报道内容不会损害女性的荣誉、尊严及合法权益。
部长指出,遵守职业道德是建立公众对媒体信任的基础。新闻报道应基于事实,保持平衡与谨慎,并尊重个人权利。在涉及女性与儿童的相关议题时,媒体应避免负面炒作,通过负责任的传播方式,提升女性在社会中的地位与尊严。
📋 简要摘要 ▸
柬埔寨新闻部部长涅帕达要求媒体从业者遵守职业道德,在报道中尊重女性与儿童权益,避免负面炒作。
📋 完整原文 ▸
[来源: 柬埔寨国家电视台] [分类提示: NEWS]
标题: ឯកឧត្តម នេត្រ ភក្ត្រា ជំរុញអ្នកសារព័ត៌មានប្រកាន់ខ្ជាប់ច្បាប់ ក្រមសីលធម៌ និងវិជ្ជាជីវៈ ក្នុងការផ្សព្វផ្សាយព័ត៌មាន ដើម្បីលើកកម្ពស់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី
ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានជំរុញដល់អ្នកសារព័ត៌មាន និងអ្នកប្រកបវិជ្ជាជីវៈសារព័ត៌មានទាំងអស់ ឱ្យប្រកាន់ខ្ជាប់ច្បាប់ ក្រមសីលធម៌ និងគោលការណ៍វិជ្ជាជីវៈ ក្នុងការបំពេញតួនាទី និងផ្សព្វផ្សាយព័ត៌មានដោយការទទួលខុសត្រូវ ដើម្បីចូលរួមលើកកម្ពស់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រីនៅក្នុងសង្គម។
ការជំរុញនេះធ្វើឡើងក្នុងឱកាសដែល ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញជួបសំណេះសំណាល និងតម្រង់ទិសការងារផ្សព្វផ្សាយជាមួយអង្គភាពសារព័ត៌មាន និងអ្នកអនុវត្តសកម្មភាពការងារក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ដើម្បីពង្រឹងការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈ និងលើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានប្រកបដោយការទទួលខុសត្រូវ នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ នៅសាលមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន នៃទីស្តីការក្រសួង។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានជំរុញដល់អ្នកសារព័ត៌មានឱ្យយកចិត្តទុកដាក់លើខ្លឹមសារព័ត៌មាន របៀបរៀបរាប់ ការប្រើប្រាស់ពាក្យពេចន៍ និងរូបភាព ដើម្បីធានាថា ការផ្សព្វផ្សាយព័ត៌មានមិនប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងសិទ្ធិស្របច្បាប់របស់ស្ត្រី។
ឯកឧត្តម នេត្រ ភក្ត្រា បានសង្កត់ធ្ងន់ថា ការប្រកាន់ខ្ជាប់ក្រមសីលធម៌ និងវិជ្ជាជីវៈ គឺជាមូលដ្ឋានដ៏សំខាន់សម្រាប់ការកសាងទំនុកចិត្តរបស់សាធារណជនចំពោះសារព័ត៌មាន។ អ្នកសារព័ត៌មានត្រូវផ្សព្វផ្សាយព័ត៌មានដោយផ្អែកលើការពិត មានតុល្យភាព ប្រកបដោយការប្រុងប្រយ័ត្ន និងគោរពសិទ្ធិរបស់បុគ្គល ជាពិសេសក្នុងការរាយការណ៍អំពីបញ្ហាដែលពាក់ព័ន្ធនឹងស្ត្រី និងកុមារ។
ក្នុងន័យនេះ អ្នកសារព័ត៌មានត្រូវជៀសវាង