CMAC

分类安全
事件时间2026-09-14
地点柬泰边境
来源CN123
发布时间2026/09/14 12:39

详情描述

2026年9月14日,柬埔寨排雷行动中心(CMAC)总干事恒拉塔纳表示,泰军在柬泰边境地区投掷了600万至700万枚集束炸弹。这些炸弹覆盖面积约3000平方公里,涉及多个民用区域。 恒拉塔纳指出,泰军此举旨在制造长期社会问题,严重违反了国际禁止使用集束炸弹的相关公约,并对柬埔寨的经济安全构成威胁。据介绍,泰军使用的武器包括155毫米口径炮弹,每枚炮弹内含49至58枚子炸弹,可通过火炮、战机或无人机投放。此类炸弹在空中散布后,单枚大弹可覆盖1.8至3公顷土地,其杀伤范围远超普通炮弹。 针对现场情况,CMAC方面强调,集束炸弹比地雷更具危险性。地雷通常埋于地下,而集束炸弹可能挂在树上或散落在其他位置。调查显示,现场发现的M42、M46及M85型子炸弹,一旦爆炸会产生260至300枚碎片,极易造成人员伤亡。实地勘测发现,这些集束炸弹的未爆率高达30%至40%。 目前,CMAC正在边境受影响地区进行排雷及风险评估工作。
📋 简要摘要 ▸
CMAC总干事Heng Ratana表示,泰军在边境地区投掷数百万枚集束炸弹,旨在制造长期社会问题,此举严重违反国际公约并威胁柬埔寨经济安全。
📋 完整原文 ▸
យោធាថៃ បាញ់ស្រោចគ្រាប់បែកចង្កោមចន្លោះ៦ ទៅ៧ លានគ្រាប់ លើទីតាំងស៊ីវិលកម្ពុជា ក្នុងចេតនាបង្កើតបញ្ហាសង្គមរយៈពេលវែង និងជាទំហំដ៏ធំធេងមួយក្នុងប្រវត្តិសាស្ត្រពិភពលោក (សៀមរាប)៖ លោក ហេង រតនា អគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានលើកឡើងថា យោធាថៃបានប្រើប្រាស់គ្រាប់បែកចង្កោមចន្លោះពី៦ ទៅ ៧លានគ្រាប់ បាញ់ស្រោចលើទីតាំងស៊ីវិលកម្ពុជា ក្នុងចេតនាបង្កើតឱ្យមានបញ្ហាសង្គមរយៈពេលវែង គឺជាការគិតគូរខាងយុទ្ធសាស្ត្រយ៉ាងល្អិតល្អន់របស់នាយទាហានសៀម ក្នុងការបង្កវិបត្តិមនុស្សធម៌ និងគំរាមកំហែងសេដ្ឋកិច្ចសង្គមយ៉ាងធ្ងន់ធ្ងរចំពោះកម្ពុជា។ ទង្វើនេះជាការរំលោភបំពានលើអនុសញ្ញាអន្តរជាតិហាមឃាត់ការប្រើប្រាស់គ្រាប់បែកចង្កោម។ នៅ​ក្នុង​សន្និសីទសារព័ត៌មានមួយ​​កាល​ពី​ថ្ងៃ​ទី១១ ខែ​កញ្ញា ឆ្នាំ២០២៦ថ្មីៗនេះ នៅសារមន្ទីរតេជោសន្តិភាព ខេត្តសៀមរាប, អគ្គនាយកស៉ីម៉ាក់កម្ពុជា បានសង្កត់ធ្ងន់ថា ការប្រើប្រាស់គ្រាប់បែកចង្កោមដ៏ច្រើនសន្ធឹកសន្ធាប់នេះ ត្រូវបានបាញ់ស្រោចនៅលើផ្ទៃដីប្រមាណជិត ៣០០០គីឡូម៉ែត្រក្រឡា ដែលមិនមែនជារឿងសាមញ្ញនោះទេ និងជាទំហំដ៏ធំធេងមួយក្នុងប្រវត្តិសាស្ត្រពិភពលោក។ លោក ហេង រតនា បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «អ្វីដែលខ្ញុំអាចយល់បាននៅកន្លែងនេះ ដូចជាគ្រាប់បែកចង្កោមដែលយើងមើលឃើញ គឺការបង្កើតឱ្យមានការបញ្ហាសេដ្ឋកិច្ចសង្គមរយៈពេលវែង ព្រោះគ្រាប់បែកចង្កោម ៦ ទៅ៧លានគ្រាប់ មិនមែនជារឿងសាមញ្ញដែលត្រូវយកមកប្រើលើផ្ទៃដីប្រមាណជិត ៣០០០គីឡូម៉ែត្រក្រឡា»។ ត្រង់ចំណុចនេះ ត្រូវបានអគ្គនាយកស៉ីម៉ាក់ សង្កត់ធ្ងន់ថា ប្រសិនបើគ្រាប់បែកចង្កោមនេះនៅរាយរប៉ាតរប៉ាយ គឺមានស្ថានភាពគ្រោះថ្នាក់ជាងគ្រាប់មីនទៅទៀត ព្រោះគ្រាប់បែកចង្កោមបង្កគ្រោះថ្នាក់ជាងគ្រាប់មីន ដោយសារតែគ្រាប់មីនត្រូវបានកប់នៅក្នុងដី ខណៈគ្រាប់បែកចង្កោមអាចទើលនៅលើដើមឈើ និងទីតាំងផ្សេងៗទៀតជាដើម។ លោកបានគូសបញ្ជាក់ថា ចំពោះប្រភេទគ្រាប់បែកចង្កោមតូចៗប្រភេទ M42, M46 និង M85 មួយកូនគ្រាប់នេះ​គឺមានកូនអំបែងគ្រាប់ចន្លោះ ២៦០ ទៅ៣០០ កូនអំបែងគ្រាប់តូចៗទៀត ប្រសិនបើវាផ្ទុះ។ ដូច្នេះ ករណីកូនគ្រាប់បែកចង្កោមប្រភេទនេះផ្ទុះ វាអាចនឹងបង្កគ្រោះថ្នាក់ដល់ជីវិតប្រជាពលរដ្ឋដែលនៅជិតកូនគ្រាប់បែកចង្កោមទាំងនេះ។ ជាក់ស្តែងកុមារដែលរងគ្រោះដោយសារតែផ្ទុះកូនគ្រាប់បែកចង្កោមនេះ ស្ថានភាពសាកសពរបស់គាត់គឺពិបាកពណ៌នាខ្លាំងណាស់ ដោយឡែកឪពុក ដែលនៅចម្ងាយពីកូនប្រមាណ ៣ ទៅ៤ម៉ែត្រ បានរងរបួសយ៉ាងធ្ងន់ធ្ងរ។ អគ្គនាយកស៉ីម៉ាក់កម្ពុជា បានឱ្យដឹងថា គ្រាប់ផ្លោង​ធំមួយ ដែល​មានផ្ទុកកូនគ្រាប់នៅខាងក្នុង ហើយ​មាន​ទម្ងន់​លើស​ពី ២០ គីឡូក្រាម ត្រូវ​បាន​ចាត់​ទុក​ជា​ប្រភេទ​គ្រាប់​បែក​ចង្កោម។ ប្រភេទ​គ្រាប់ ១៥៥ មីលីម៉ែត្រ ដែល​យោធា​ថៃ​ប្រើប្រាស់​មាន​ទម្ងន់​ប្រហែល ៤៦.៥ គីឡូក្រាម ដែល​ក្នុង​មួយ​គ្រាប់​ធំ​នេះ អាចផ្ទុកកូនគ្រាប់តូចៗចាប់ពី ៤៩ ទៅ ៥៨គ្រាប់។​ ចំពោះមធ្យោបាយវាយប្រហារ គ្រាប់​បែក​ចង្កោម​អាច​បាញ់​ចេញ​តាមរយៈ​កាំភ្លើងធំ ឬ​ទម្លាក់​ពីលើ​យន្តហោះ​ចម្បាំង និង​យន្តហោះ​ដ្រូន​។ លោកថា​គ្រាប់បែកនេះ មានប្រព័ន្ធ​រុញ​កម្លាំងខ្យល់​ពី​ខាងក្រោយ និង​បែក​ខ្ចាត់​ខ្ចាយ​កូន​គ្រាប់​ពេល​ប៉ះ​ខ្យល់​ពី​មុខ ដែល​គ្រប​ដណ្តប់​លើ​ផ្ទៃដី​ប្រមាណ ១.៨ ទៅ ៣ហិកតា ក្នុង​មួយ​គ្រាប់​ធំ។ ផ្ទុយ​ពី​គ្រាប់​កាណុង​ធម្មតា ​ដែល​បង្ក​ការ​ខូចខាត​ជា​កម្ទេច​ត្រឹម​តែ ១៥ ទៅ ២០ម៉ែត្រ​ប៉ុណ្ណោះ។ ក្នុង​ជម្លោះ​រយៈពេល ២៦ថ្ងៃ យោធាថៃ​បានប្រើប្រាស់បាញ់បន្តគ្នា​ទាំងយប់​ទាំងថ្ងៃ។ ​គ្រាប់បែក​ចង្កោម​មាន​ប្រព័ន្ធ Self-destruction (កម្ទេច​ខ្លួនឯង) ឬ Time censor ដែល​កំណត់​ឱ្យ​ផ្ទុះ​ក្រោយ​ធ្លាក់​ដល់​ដី៣ ទៅ ៤នាទី។ ការ​ចុះ​ប្រមូល និង​ពិនិត្យ​ជាក់ស្តែង​នៅ​លើ​ដី អត្រា​គ្រាប់​មិនទាន់​ផ្ទុះ​នៅ​លើ​គោក​មាន​ប្រមាណ​ពី ៣០% ទៅ ៤០% ហើយ​បើ​កប់​ក្នុង​ដី អាច​លើស​ពី ៥០% ដែល​នៅ​សេស​សល់ និង​បន្ត​បង្ក​គ្រោះ​ថ្នាក់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ពលរដ្ឋ។ គួរ​បញ្ជាក់​ថា យោង​តាម​ទិន្នន័យ​ស្រាវជ្រាវ​របស់​អាជ្ញាធរ​ស៊ីម៉ាក់ គ្រាប់បែក​ចង្កោម​បាន​ធ្លាក់​លើ​ភូមិ​ចំនួន ៣៣៥ ក្នុង​ចំណោម៣៤៩ ភូមិ​ដែល​រង​ផល​ប៉ះពាល់ ដោយ​គ្របដណ្តប់​លើផ្ទៃដីប្រមាណ ២៩៥ ០០០ហិកតា ស្មើនឹង ២ ៩៥០គីឡូម៉ែត្រ​ការ៉េ។ ផ្អែក​លើ​ទំហំផ្ទៃដី ការ​គណនា​បង្ហាញថា អាច​មានការ​បាញ់​គ្រាប់​ធំ​ចន្លោះ​ពី ១២០ ០០០ ទៅ ១៣០ ០០០គ្រាប់ ឬ​ដល់ ១៥០,០០០គ្រាប់។ បើ​គុណ​នឹង​កូន​គ្រាប់​ប្រមាណ ៥០គ្រាប់​ក្នុង​មួយ​មេ​គ្រាប់ នោះ​ចំនួន​កូន​គ្រាប់​មាន​រាប់​លាន​គ្រាប់៕