金边初级法院下令羁押18名涉嫌网络诈骗的嫌疑人
分类社会/治安
事件时间2026年4月1日
地点金边市森速区
来源柬埔寨快讯
发布时间2026/04/03 09:16
详情描述
金边初级法院预审法官下令将18名涉嫌网络诈骗的嫌疑人羁押候审,其中包括14名中国籍、2名马来西亚籍、1名缅甸籍和1名柬埔寨籍人员。
📋 完整原文 ▸
សាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនមនុស្ស ១៨នាក់ ដាក់ពន្ធនាគារ ពាក់ព័ន្ធករណី Online Scams
លោក ហុក ពៅ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាចំនួន១៨ផ្សេងគ្នាបង្គាប់ឱ្យឃុំខ្លួនក្រុមជនត្រូវចោទចំនួន១៨នាក់ ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ប្រព្រឹត្តនៅរាជធានីភ្នំពេញ។ យោងតាមដីកាចុះថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ ក្រុមជនត្រូវចោទត្រូវបានដាក់ឱ្យស្ថិតក្រោមការពិនិត្យពីបទ ឆបោកមានស្ថានទម្ងន់ទោស ជាក្រុមមានការចាត់តាំង តាមបញ្ញត្តិមាត្រា ៣៧៧ និងមាត្រា ៣៨០ ចំណុច ៥ នៃក្រមព្រហ្មទណ្ឌ។ តាមបញ្ញត្តិជនត្រូវចោទអាចត្រូវផ្ដន្ទាទោស ដាក់ពន្ធនាគារពី ២ ឆ្នាំ ទៅ ៥ ឆ្នាំ។
ក្នុងចំណោមជនត្រូវចោទទាំង ១៨នាក់ មានជនជាតិ ចិនចំនួន ១៤នាក់ ម៉ាឡេស៊ី ០២ នាក់ មីយ៉ាន់ម៉ា ០១នាក់ និងខ្មែរ ០១នាក់ ដែលភាគច្រើនស្នាក់នៅ និងធ្វើការក្នុងសណ្ឋាគារជីនបៀនមេនឌូ ស្ថិតនៅ ផ្លូវលេខ ១០១៩ ភូមិទ្រុងមាន់ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាទីដែលសមត្ថកិច្ចបើកប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានាពេលកន្លងមក។
ប្រភព៖ លេខាធិការដ្ឋាន គ.ប.ឆ.ប.
[Facebook](https://www.facebook.com/rumlech9/) | [Facebook](https://www.facebook.com/share/1C7Fatvbeb/?mibextid=wwXIfr) | [Facebook](https://www.facebook.com/profile.php?id=61582633534888) | [Telegram](https://t.me/rumlech9) | [ TikTok](https://www.tiktok.com/@rom.lech) | [YouTube](https://www.youtube.com/@rumlech) | [Instagram](https://www.instagram.com/rumlech/) | [X](https://x.com/RumLech_News) | [Website](https://s-romlechnews.com.kh/)