卫生部在磅湛举办妇女儿童健康研讨会 总结营养项目经验
分类政府新闻
事件时间2026-04-29 08:00
地点磅湛
来源柬埔寨卫生部
发布时间2026/04/30 07:53
详情描述
2026年4月29日上午,柬埔寨卫生部在磅湛省举办妇女儿童健康及医疗公平基金研讨会,旨在总结“柬埔寨营养项目”(CNP)的实施经验。此次会议由国家健康促进中心主办,并获得该项目资金支持,共有137名官员参会。
参会人员包括卫生部国务秘书兼柬埔寨营养项目主任布索潘纳里、世界银行代表Chiho Suziki、全球融资机制(GFF)代表索帕拉塔纳,以及来自9个省份的副省长、卫生局负责人、23个执行区办公室主任、国家健康促进中心官员及技术顾问。
会议重点探讨了项目结束后如何确保基层妇女儿童健康保障机制的持续性。布索潘纳里表示,尽管柬埔寨营养项目即将结束,但相关工作仍需继续。当前的核心任务是对项目成果进行评估,总结经验教训,并加强地方行政部门与基层执行人员的责任感,确保妇女儿童健康服务及医疗公平基金在项目结束后依然能够平稳运行。
研讨会期间,与会各方就项目实施过程中的优势、挑战及解决方案进行了交流,并强调了卫生部、地方政府与合作伙伴之间协作的重要性。此外,卫生部向9个省份的卫生局移交了9套宣传设备,用于支持社区内的健康教育及服务推广工作。
📋 简要摘要 ▸
卫生部在磅湛省举办妇女儿童健康及医疗公平基金研讨会,总结柬埔寨营养项目(CNP)实施经验。会议旨在探讨项目结束后如何确保基层妇女儿童健康保障机制的持续性,并向9个省份卫生局移交了宣传设备,共有137名官员参会。
📋 完整原文 ▸
សិក្ខាសាលាស្តីពី ការចែករំលែកបទពិសោធន៍ ក្នុងការអនុវត្តកម្មវិធីឃុំ សង្កាត់ សម្រាប់ស្ត្រី និងកុមារ និងមូលនិធិសមធម៌សុខាភិបាល នៅថ្នាក់ក្រោមជាតិ
——
ខេត្តកំពង់ចាម៖ ព្រឹកថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២៦ លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយកគម្រោងអាហារូបត្ថម្ភនៅកម្ពុជា បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី ការចែករំលែកបទពិសោធន៍ ក្នុងការអនុវត្តកម្មវិធីឃុំ សង្កាត់ សម្រាប់ស្ត្រី និងកុមារ និងមូលនិធិសមធម៌សុខាភិបាល នៅថ្នាក់ក្រោមជាតិ និងមានការប្រគល់ជូននូវ Speaker ចំនួន៩ គ្រឿង ដល់មន្ទីរសុខាភិបាល ទាំង៩ សម្រាប់បម្រើការងារចុះផ្សព្វផ្សាយពីការផ្ដល់សេវា និងការអប់រំសុខភាពផ្សេងៗ នៅក្នុងសហគមន៍ រៀបចំដោយមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព គាំទ្រថវិកាដោយគម្រោងអាហារូបត្ថម្ភនៅកម្ពុជា (CNP)។
សិក្ខាសាលានេះ មានគោលបំណងសំខាន់ៗ ដូចខាងក្រោម៖
១.ការផ្លាស់ប្តូរបទពិសោធន៍ បើកឱកាសឱ្យថ្នាក់ដឹកនាំ និងមន្ត្រីអនុវត្តផ្ទាល់នៅតាមបណ្តាខេត្ត-ក្រុង បានចែករំលែកនូវចំណុចខ្លាំង និងមេរៀន ដែលទទួលបានពីការអនុវត្តជាក់ស្តែង
២.ការកំណត់បញ្ហាប្រឈម ពិភាក្សាលើចំណុចខ្វះខាត និងឧបសគ្គនានា ដើម្បីស្វែងរកដំណោះស្រាយរួមគ្នា
៣.ការពង្រឹងកិច្ចសហការ បន្តពង្រឹងចំណងសាមគ្គីភាព រវាងក្រសួងសុខាភិបាល រដ្ឋបាលថ្នាក់ក្រោមជាតិ និងអង្គការដៃគូ ដើម្បីធានានិរន្តរភាពនៃកម្មវិធី។
ឆ្លៀតក្នុងឱកាសនោះ លោកជំទាវនាយកគម្រោង បានមានប្រសាសន៍ថា គម្រោងអាហារូបត្ថម្ភនៅកម្ពុជា របស់យើងនឹងត្រូវឈានដល់ការបិទបញ្ចប់នាពេលខាងមុខនេះ។ ទោះជាយ៉ាងណាក៏ដោយ ការបញ្ចប់នៃគម្រោងមិនមែនមានន័យថា ជាការបញ្ចប់នៃសកម្មភាពរបស់យើងនោះទេ។ ផ្ទុយទៅវិញ វាគឺជាពេលវេលាដ៏សំខាន់បំផុតសម្រាប់យើងក្នុងការ៖
-បូកសរុប និងវាយតម្លៃ យើងត្រូវពិនិត្យមើលឱ្យបានច្បាស់លាស់នូវសមិទ្ធផលដែលសម្រេចបាន និងចំណុចខ្វះខាត ដែលត្រូវបំពេញបន្ថែម ដើម្បីទុកជាមេរៀនដ៏មានតម្លៃសម្រាប់កម្មវិធីជាតិទៅថ្ងៃអនាគត
-ធានានូវនិរន្តរភាព អ្វីដែលសំខាន់បំផុតនៅពេលនេះ គឺធ្វើយ៉ាងណាឱ្យយន្តការនៃការគាំទ្រដល់ស្រ្តី និងកុមារនៅតាមឃុំ-សង្កាត់ និងការប្រើប្រាស់មូលនិធិសមធម៌សុខាភិបាល នៅតែអាចដំណើរការទៅមុខបានយ៉ាងរលូន ទោះបីជាគ្មានការគាំទ្រផ្ទាល់ពីគម្រោងក៏ដោយ
-ការផ្ទេរ និងការទទួលខុសត្រូវ យើងត្រូវពង្រឹងសមត្ថភាព ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ និងមន្ត្រីអនុវត្តផ្ទាល់ ឱ្យមានម្ចាស់ការពេញលេញក្នុងការបន្តបេសកកម្មនេះ ដើម្បីធានាថាប្រជាពលរដ្ឋ ជាពិសេសស្រ្តី និងកុមារ នៅតែទទួលបានសេវាសុខាភិបាលប្រកបដោយគុណភាព និងសមធម៌។
សូមជម្រាបផងដែរថា សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីលោកស្រី Chiho Suziki តំណាងធនាគាពិភពលោក លោក សុផា រតនា តំណាង GFF លោក លោកស្រីអភិបាលរង នៃគណៈអភិបាលខេត្តទាំង៩ ឯកឧត្តមប្រធាន និងអនុប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តទាំង៩ និងលោក លោកស្រី ប្រធានការិយាល័យស្រុកប្រតិបត្តិទាំង២៣ ថ្នាក់ដឹកនាំ និងមន្ត្រី មជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព ជាអ្នកសម្របសម្រួលបច្ចេកទេស និងទីប្រឹក្សាសម្របសម្រួលខេត្ត សរុបចំនួន ១៣៧នាក់។
**🌐** [Website](https://moh.gov.kh/kh/home)
📱 [Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL)
📱 [Telegram](https://t.me/MOHCambodia)
📱 [X (twitter)](https://x.com/MohCambodia)
📱 [Tiktok](https://www.tiktok.com/@mohcambodia)
📱 [YouTube](https://www.youtube.com/@MOHCambodia)