文化部将古寺庙改建为高棉文物博物馆
| 分类 | 文化 |
| 事件时间 | 2026年4月13日至27日(临时开放) |
| 事件地点 | 干拉省,蓬亚勒县 |
| 发布时间 | 2026-04-09 17:03 |
新闻摘要
柬埔寨文化部将干拉省的一座古寺庙改建为博物馆,用于展示乌栋古城遗留的珍贵文物,并于新年期间临时开放。
ក្រសួងវប្បធម៌ ប្រែក្លាយព្រះវិហារជំនាន់មុន ទៅជាសារមន្ទីរតាំងបង្ហាញវត្ថុបុរាណខ្មែរ
ក្រោមកិច្ចសហការរវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសប្បុរសជននានា ក្រសួងបានបញ្ចប់ការជួសជុលព្រះវិហារ និងរូបព្រះពុទ្ធប្រតិមាអដ្ឋរស្ស ដែលស្ថិតនៅ ភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្ដាល កាលពីឆ្នាំ២០២៥កន្លងមកនេះ។ ក្នុងគោលបំណងពង្រឹងការអភិរក្ស ថែរក្សាព្រះវិហារបុរាណនិងព្រះពុទ្ធប្រតិមា ក៏ដូចជាពង្រីកការអប់រំផ្សព្វផ្សាយអំពីសម្បត្តិបេតិកភណ្ឌជាតិដ៏មានតម្លៃនេះឱ្យបានទូលំទូលាយ ក្រសួងបានរៀបចំប្រែក្លាយអតីតព្រះវិហារនេះទៅជាសារមន្ទីរសម្រាប់តាំងបង្ហាញវត្ថុបុរាណសំខាន់ៗមួយមួយចំនួន ដែលបានបន្សល់ទុកពីព្រះចេតិយ និងបរិវេណអតីតក្រុងឧដុង្គ ដើម្បីបើកជូនសាធារណជនចូលទស្សនា និងសិក្សាស្រាវជ្រាវ នាពេលខាងមុខ។ ចំពោះកាលបរិច្ឆេទនៃការបើកទ្វារជូនសារធារណជនអាចចូលទស្សនាជាអចិន្ត្រៃយ៍ ក្រសួងនឹងជូនដំណឹងនាពេលក្រោយ បន្ទាប់ពីការងាររៀបចំដាក់តាំងទាំងអស់ត្រូវបានបញ្ចប់រួចរាល់។
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ ក្រសួងបានសម្រេចបើកទ្វារជាបណ្តោះអាសន្នជូនសាធារណជនចូលទស្សនារយៈពេល២សប្តាហ៍ ពោលគឺចាប់ពីថ្ងៃទី១៣ ដល់២៧ ខែមេសា ឆ្នាំ២០២៦។