柬埔寨司法部:不知情载运网诈或毒贩的司机不负法律责任
| 分类 | 法律法规 |
|---|---|
| 事件时间 | 2026年4月3日 |
| 事件地点 | 柬埔寨司法部 |
| 发布时间 | 2026-04-03 13:25 |
新闻摘要
柬埔寨副总理兼司法部长高乐在新闻发布会上明确,出租车或网约车司机若在不知情的情况下运送网诈或毒贩,不构成犯罪;但若明知嫌疑人被通缉仍协助其逃跑,则将承担法律责任。
📄 完整原文 ▶ 查看原文 →
**ភ្នំពេញ)៖** លោកឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានគូសបញ្ជាក់ថា ចំពោះអ្នករត់ឡានឈ្នួល ឬតាក់ស៊ីដែលដឹកជនល្មើស ដែលប្រព្រឹត្តិអំពើ Scam Online ឬឧក្រិដ្ឋជនគ្រឿងញៀននឹងមិនមានទោសនោះទេ ក្នុងករណីដែលគាត់មិនបានដឹង ប៉ុន្តែក្នុងករណីដែលអ្នករត់តាក់ស៊ីនោះដឹងថា ឧក្រិដ្ឋជននោះសមត្ថកិច្ចកំពុងតាមចាប់ខ្លួនហើយនៅតែសម្រួលដល់ការដឹកជននោះរត់គេចខ្លួន នោះពួកគេនឹងជាប់ពាក់ព័ន្ធនឹងបទល្មើស។ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី «ច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ដែលរៀបចំឡើងនៅទីស្ដីការក្រសួង នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦នេះ លោកឧបនាយករដ្ឋមន្រ្តីបានលើកឡើងថា ជាការពិត ក្រុមដែលប្រព្រឹត្តិបទល្មើស Scam Online នេះ តែងតែផ្លាស់ទីពីកន្លែងមួយទៅកន្លែងមួយ ដោយប្រើប្រាស់មធ្យោបាយធ្វើដំណើរតាមរថយន្តឈ្នួល ឬតាក់ស៊ី និងទាមទារឱ្យមានការត្រួតពិនិត្យ ពីសមត្ថកិច្ច។ ។តែយ៉ាងនេះក្តីសម្រាប់អ្នករត់តាក់ស៊ីដែលដឹកជនល្មើសទាំងនោះ ហើយមិនដឹងថាជននោះជាជនល្មើស ពួកគេនឹងមិនទទួលខុសត្រូវមុខច្បាប់នោះទេ លើកលែងគាត់ស៊ុំគ្រលំ ឬជាប់ពាក់ព័ន្ធជានឹងScam Online។ លោកបានបញ្ជាក់ថា ក្នុងករណីខ្លះដែលសមត្ថកិច្ចចាប់អ្នករត់តាក់ស៊ីទាំងនោះ គឺមិនមែនជាប់ចោទពីបទបើកឡានដឹកជនល្មើសទេ គឺជាប់ចោទពីបទ សមគំនិតក្នុងអំពើ Scam Online។ លោកឧបនាយករដ្ឋមន្រ្តីបានគូសបញ្ជាក់យ៉ាងដូច្នេះថា **«ប៉ុន្តែបើគាត់មិនពាក់ព័ន្ធទេ ខ្ញុំគិតថាគាត់អត់ត្រូវមានទោសដោយសាររឿងដឹកជញ្ជូនទេ ព្រោះគាត់ដឹកជញ្ជូន គាត់មានដឹងថា ពួកហ្នឹងជាScam Online ឬមិនមែនឯណា ប៉ុន្តែដូចឯកឧត្តម ឆៃ ស៊ីណារិទ្ធ លើកឡើងអ៊ីចឹងជួនកាលអ្នកបើកបរឡានហ្នឹង គាត់មិនមែនជាអ្នកបើកបរឡានទេ ពេលខ្លះក្លែងសមត្ថកិច្ច ឬពេលខ្លះគេចាប់គាត់ដែរ រឿងគាត់មានកាំភ្លើងមានអីហ្នឹង ឬថាជាផ្នែកមួយនៃក្រុមរបស់គាត់ ប៉ុន្តែបើគាត់អត់ដឹងទេ គេហៅតាក់ស៊ីជិះ ដឹកគេទៅ គេថាអ្នកហ្នឹង Scam Online ហើយកុំថាឡើយគេថាអ្នកហ្នឹងជា Scam Online បើដឹកអ្នកណាមួយជាមេគ្រឿងញៀន តែគាត់អត់ដឹងជាមេគ្រឿងញៀនផង គាត់ក៏អត់មានទោសដែរ»**។ យ៉ាងមិញលោកបញ្ជាក់ថា ក្នុងករណីនេះ ប្រសិនបុគ្គលនោះជាបុគ្គលល្បី គេគ្រប់គ្នាថា គាត់ជាឧក្រិដ្ឋជនហើយសមត្ថកិច្ចតាមចាប់ខ្លួន បើអ្នករត់ស៊ីនៅតែដឹកជួយសម្រួលដល់ការរត់គេខ្លួន នោះគាត់នឹងអាចមានទោស។ ទោះបីជាយ៉ាងនេះ ក៏ដោយ លោកឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ សង្កត់ធ្ងន់ថា ការអនុវត្តជាក់ស្តែង អង្គហេតុខ្លះអាចនឹងត្រូវធ្វើការស្រាវជ្រាវបន្ថែម៕ 金邊訊):司法部長兼副首相剋特·里特強調,計程車司機或運送網路詐騙犯或毒品犯罪分子的司機,如果對此不知情,則不承擔法律責任。但是,如果計程車司機明知犯罪分子正在被警方追捕,卻仍然協助運送逃犯,將被視為犯罪。 在2026年4月3日於司法部辦公室舉行的「打擊網路詐騙法」記者會上,副首相表示,事實上,網路詐騙集團經常利用計程車或計程車四處活動,因此需要警方的監管。 但是,對於運送犯罪分子且不知情的計程車司機,除非他們參與了網路詐騙或毒品犯罪活動,否則不承擔法律責任。 他指出,在一些計程車司機被警方逮捕的案例中,他們並非被指控駕駛車輛運送犯罪分子,而是被指控為網路詐騙的同謀。 副總理強調:「但如果他沒有參與其中,我認為他無罪,因為他運送乘客時,應該知道他們是否是網路詐騙犯。但正如蔡思納裡閣下所提到的,有時司機並非真正的司機,有時他冒充警察,有時他被捕後,警方會編造他持有槍支或屬於某個團伙的故事。 但如果他不知情,警方會叫出租車送他,並謊稱他是網絡詐騙犯,或者不直接說明。 然而,他指出,如果被運送者是名人,那麼所有人都會認為他是罪犯,警方也會追捕他。如果司機仍繼續運送乘客以協助其逃跑,則構成犯罪。 然而,副總理克特·里特強調,在實踐中,某些事實可能需要進一步調查。 ព័ត៌មានរហ័សថ្មីៗ HOTNEWS ទទួលព័ត៌មានពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន https://t.me/cambodianews12 https://t.me/Cambodainew123 https://www.facebook.com/share/19G4XsyY5o/ ទំនាក់ទំនងផ្សេងៗ 0717095001 @NGINSOKHUN 最新消息 HOTNEWS 获取来自各行各业公民的信息 https://t.me/cambodianews12 https://t.me/Cambodainew123 https://www.facebook.com/share/19G4XsyY5o/ 其他联系方式:0717095001 @NGINSOKHUN