中国驻柬使馆经贸官员更迭 聚焦绿色农产品加工合作

中国驻柬使馆经贸官员更迭 聚焦绿色农产品加工合作
中国驻柬使馆经贸官员更迭 聚焦绿色农产品加工合作
中国驻柬使馆经贸官员更迭 聚焦绿色农产品加工合作
中国驻柬使馆经贸官员更迭 聚焦绿色农产品加工合作
中国驻柬使馆经贸官员更迭 聚焦绿色农产品加工合作
中国驻柬使馆经贸官员更迭 聚焦绿色农产品加工合作
中国驻柬使馆经贸官员更迭 聚焦绿色农产品加工合作
中国驻柬使馆经贸官员更迭 聚焦绿色农产品加工合作
中国驻柬使馆经贸官员更迭 聚焦绿色农产品加工合作
1/9
分类经济
事件时间2026-06-08 08:00
地点金边
来源柬埔寨发展合作委员会
发布时间2026/06/08 12:28

详情描述

2026年6月8日上午,柬埔寨发展理事会秘书长谢武提在金边会见中国驻柬埔寨大使馆经贸处官员钟洁。钟洁此次到访旨在辞行,并正式介绍新任经贸处官员薛东接任相关工作。 谢武提对钟洁在任期间推动中国投资者赴柬投资所作的贡献表示感谢,并对薛东的履新表示欢迎,期待双方继续深化两国经贸与投资合作。 在会谈中,谢武提提出加强中柬绿色农产品加工合作的建议,重点聚焦腰果、橡胶及木材加工领域,并强调需推动从原材料到成品的全产业链投资。此外,谢武提建议薛东协助吸引服装、鞋类及旅行用品产业的上游供应链企业赴柬投资,以完善本地产业配套。 薛东对谢武提的建议表示认可,并表示将在任期内推动相关合作事项落地,进一步巩固双边经贸关系。 双方还就2026年在中国举行的西哈努克港经济特区协调委员会第五次会议,以及中柬投资经贸合作工作组第二次会议的筹备工作进行了讨论。
📋 简要摘要 ▸
中国驻柬埔寨大使馆经贸处官员钟洁离任,新任官员薛东接任。柬埔寨发展理事会秘书长谢武提建议双方加强在腰果、橡胶及木材加工领域的绿色农产品合作,并推动服装鞋类上游产业投资,以完善本地供应链。
📋 完整原文 ▸
ជំនួបសម្តែងការគួរសម និងជម្រាបលាពីសំណាក់លោកស្រីទីប្រឹក្សាទទួលបន្ទុកការងារសេដ្ឋកិច្ច និងទំនាក់ទំនងពាណិជ្ជកម្មនៃស្ថានទូតចិនប្រចាំកម្ពុជានិងការណែនាំសមាសភាពថ្មី ៚៚៚ ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នាព្រឹកថ្ងៃចន្ទ ៨រោច ខែជេដ្ឋ ឆ្នាំមីមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យលោកស្រី ចុង ជៀ (Zhong Jei) ទីប្រឹក្សាទទួលបន្ទុកការងារសេដ្ឋកិច្ច និងទំនាក់ទំនងពាណិជ្ជកម្មនៃស្ថានទូតចិនប្រចាំកម្ពុជាចូលជួបសម្តែងការគួរសម និងជម្រាបលា។ ទន្ទឹមនឹងនេះ លោកស្រី ចុង ជៀ (Zhong Jei) ក៏បានណែនាំសមាសភាពថ្មីគឺលោក សៀ តុង (Xue Dong) ដែលជាសមាសភាពទីប្រឹក្សាទទួលបន្ទុកការងារសេដ្ឋកិច្ច និងទំនាក់ទំនងពាណិជ្ជកម្មថ្មីនៃស្ថានទូតចិនប្រចាំកម្ពុជាដើម្បីបន្តវេនការងារ។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមអគ្គលេខាធិការបានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលការងាររបស់លោកស្រី Zhong Jei និងថ្លែងអំណរគុណដល់លោកស្រីចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរក្នុងការជំរុញទាក់ទាញវិនិយោគិនចិនមកកម្ពុជា។ ទន្ទឹមនេះ ឯកឧត្តមអគ្គលេខាធិការបានអបអរសារទរចំពោះលោក Xue Dong ដែលត្រូវបានតែងតាំងជាទីប្រឹក្សាទទួលបន្ទុកការងារសេដ្ឋកិច្ច និងទំនាក់ទំនងពាណិជ្ជកម្មនៃស្ថានទូតចិនប្រចាំកម្ពុជា ហើយសង្ឃឹមថានឹងបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នាដើម្បីជំរុញសកម្មភាពធុរកិច្ច និងវិនិយោគរវាងប្រទេសទាំងពីរ កម្ពុជា-ចិន ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។ នៅក្នុងឱកាសនេះដែរ ឯកឧត្តមអគ្គលេខាធិការក៏បានផ្តួចផ្តើមឱ្យមានការគិតគូរពីការបង្កើតតំបន់កែច្នៃកសិ-ឧស្សាហកម្មបៃតង កម្ពុជា-ចិន ដោយផ្តោតលើវិស័យចម្បង៣ គឺការកែច្នៃស្វាយចន្ទី, ការកែច្នៃជ័រកៅស៊ូ និងឧស្សហកម្មឈើដាំ ដែលទាមទារឱ្យមានការវិនិយោគតាំងពីដើមទីរហូតដល់ចុងទី។ មួយវិញទៀត ឯកឧត្តមអគ្គលេខាធិការបានស្នើឱ្យលោក សៀ តុង ជួយជំរុញ និងទាក់ទាញឧស្សាហកម្មខ្សែទឹកខាងលើ (upstream industry) ដែលបម្រើដល់ខ្សែច្រវាក់ផ្គត់ផ្គង់ដល់ឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ (GFT) មកវិនិយោគនៅកម្ពុជាដើម្បីធានាដល់ខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក។ លោក សៀ តុង (Xue Dong) បានថ្លែងអំណរគុណដល់ឯកឧត្តមអគ្គលេខាធិការដែលបានចំណាយពេលវេលាដ៏មានតម្លៃដើម្បីទទួលជួបលោក និងសហការីនាពេលនេះ។ លោកសង្ឃឹមថាភាគីទាំងពីរនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំបន្ថែមទៀត និងបានទទួលយកនូវគំនិតផ្តួចផ្តើម ក៏ដូចជាសំណូមពររបស់ឯកឧត្តមអគ្គលេខាធិការ ដើម្បីធ្វើការគិតគូររៀបចំក្នុងអាណត្តិការងាររបស់លោកនៅកម្ពុជាឱ្យចេញជារូបរាង។ មុននឹងបញ្ចប់ ភាគីទាំងពីរក៏បានពិភាក្សាអំពីការត្រៀមរៀបចំកិច្ចប្រជុំកិច្ចប្រជុំលើកទី៥ នៃគណៈកម្មាធិការសម្របសម្រួលតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងកិច្ចប្រជុំលើកទី២ នៃក្រុមការងារកិច្ចសហប្រតិបត្តិការវិនិយោគ និងសេដ្ឋកិច្ចកម្ពុជា-ចិន ដែលគ្រោងធ្វើនៅប្រទេសចិន នៅឆ្នាំ២០២៦នេះ។ 🌐 Follow Us 🧭  [Website (CIB](https://cib-cdc.gov.kh/en)) | 👨‍💻 [Facebook](https://www.facebook.com/cib.cdc.cambodia/)| 💳 [Telegram](https://t.me/cib_cdc_cambodia)