金边市警察局长朱纳林下令严打网络诈骗及人口贩运










分类治安
事件时间2026-06-22
地点金边
来源CN123
发布时间2026/06/22 15:11
详情描述
2026年6月22日,金边市警察局长兼国家警察总署副署长朱纳林在金边市警察局主持召开工作会议,部署加强警务执行力及专业技能的相关任务。
会议明确要求,金边市各级警务单位需持续加大对网络诈骗犯罪的打击力度,在执法过程中严格遵守专业程序与法律原则。同时,警方需进一步强化预防与打击人口贩运犯罪的工作,并保持对各类刑事犯罪的高压态势,确保执法行动高效开展。
在内部管理方面,朱纳林要求各单位负责人明确掌握下属警员的动态,加强对基层警员的关怀,特别是要关注患病及生活困难警员的实际情况。
此次会议由金边市警察局主办,金边市警察局副局长、33个专业部门负责人、14个区警察局局长及相关警务人员出席会议。
📋 简要摘要 ▸
金边市警察局长朱纳林于6月22日主持会议,要求下属单位加强对网络诈骗、人口贩运及各类刑事犯罪的打击力度。同时强调需加强内部管理,关心基层警员生活,确保执法工作高效且符合法律程序。
📋 完整原文 ▸
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ណែនាំឲ្យមន្ត្រីក្រោមឱវាទបន្តស្រាវជ្រាវបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
ភ្នំពេញ ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំបន្តពង្រឹងលើការងារអនុវត្តតួនាទីភារកិច្ច និងការងារជំនាញឲ្យកាន់តែមានប្រសិទ្ធភាព។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ណែនាំឲ្យតាមបណ្តាអង្គភាព ត្រូវមានការគ្រប់គ្រងកម្លាំងក្រោមឱវាទ ឲ្យបានច្បាស់លាស់ និងយកចិត្តទុកដាក់សួរសុខទុក្ខចំពោះមន្រ្តីដែលសម្រាកព្យាបាលជំងឺនិងមន្រ្តីខ្វះខាតក្នុង ជីវភាព។
ឯកឧត្តមស្នងការក៏បានឲ្យបន្តស្រាវជ្រាវបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (online scams)ឲ្យបានម៉ឺងម៉ាត់ អនុវត្តតាមវិធានការណ៍ជំនាញនិងគោលការណ៍ច្បាប់ឲ្យបានត្រឹមត្រូវ និងណែនាំឲ្យមន្រ្តីជំនាញ ពង្រឹងការងារបង្ការទប់ស្កាត់ដ៏ម៉ឺងម៉ាត់ចំពោះបទល្មើសជួញដូរមនុស្ស និងបន្តបង្ការបង្រ្កាបបទល្មើសព្រហ្មទណ្ឌឲ្យមានប្រសិទ្ធភាព។
កិច្ចប្រជុំខាងលើ ធ្វើនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពី លោក-លោកស្រីស្នងការរង លោក-លោកស្រីនាយការិយាល័យជំនាញទាំង៣៣ លោកអធិការនគរបាលខណ្ឌទាំង១៤ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀតផងដែរ៕