柬埔寨勋爵协会代表团赴中国深圳参加投资论坛,在孙占托副总理见









分类经贸
事件时间2026-09-11
地点中国深圳
来源柬埔寨勋爵协会
发布时间2026/09/13 11:05
详情描述
2026年9月11日下午,柬埔寨勋爵协会代表团在副主席坤提达(Koun Thida)的带领下,赴中国广东省深圳市参加“柬中投资论坛”。本次论坛以“利用柬中生产能力,支持产业互联与供应链韧性”为主题,由柬埔寨副总理兼柬埔寨发展理事会第一副主席孙占托主持。
孙占托在论坛上发表主旨演讲,阐述了柬埔寨作为投资目的地的优势,包括政治稳定、宏观经济平衡、年轻劳动力、营商环境以及不断完善的物流与基础设施。他指出,柬埔寨通过柬中自由贸易协定(CCFTA)、区域全面经济伙伴关系协定(RCEP)等机制,能够有效扩大市场准入,促进区域及国际供应链的对接。此外,柬埔寨政府正致力于打击网络诈骗犯罪,以提升营商环境的安全与信任度。
孙占托强调,柬埔寨政府将私营部门视为经济增长的关键伙伴,并已建立包括政府-私营部门论坛(G-PSF)、政府-私营部门对话(P-PSD)及“副总理开放日”在内的多项沟通机制,旨在及时解决投资者的诉求与挑战。
论坛期间,孙占托呼吁深圳市及广东省的企业扩大在柬埔寨的生产布局,重点关注高科技、电动汽车零部件、电子产品及农工业领域。此次活动旨在通过加强两国私营部门的联系,推动产业链对接,吸引更多中国投资者赴柬投资,以实现柬埔寨经济的多元化发展。
📋 简要摘要 ▸
柬埔寨勋爵协会代表团赴中国深圳参加投资论坛,在孙占托副总理见证下,探讨加强中柬产业链对接,吸引中国投资者赴柬投资,推动经济多元化。
📋 完整原文 ▸
**សមាគមឧកញ៉ាកម្ពុជា ចូលរួមវេទិកាវិនិយោគ កម្ពុជា-ចិន ដើម្បីពង្រឹងការតភ្ជាប់ផលិតកម្ម និងទាក់ទាញវិនិយោគិនចិនមកកម្ពុជា**
**ស៊ិនជិន៖** នារសៀលថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២៦ អ្នកឧកញ៉ា គួន ធីតា អនុប្រធានសមាគមឧកញ៉ាកម្ពុជា បានដឹកនាំគណៈប្រតិភូសមាគម ចូលរួមវេទិកាវិនិយោគ កម្ពុជា-ចិន ក្រោមមូលបទ «ការទាញយកផលប្រយោជន៍ពីសមត្ថភាពផលិតកម្ម កម្ពុជា-ចិន ដើម្បីទ្រទ្រង់ភាពប្រទាក់ក្រឡានៃឧស្សាហកម្ម និងភាពធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់» ដែលប្រព្រឹត្តទៅនៅទីក្រុងស៊ិនជិន ខេត្តក្វាងទុង សាធារណរដ្ឋប្រជាមានិតចិន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ វេទិកានេះ គឺជាផ្នែកមួយនៃបេសកកម្មគោះទ្វារ ដើម្បីទាក់ទាញ និងជំរុញការវិនិយោគនៅលើទឹកដីខេត្តក្វាងទុង។
ក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងសុន្ទរកថាគន្លឹះ ដោយគូសបញ្ជាក់អំពីកត្តាសំខាន់ៗដែលធ្វើឱ្យកម្ពុជា ក្លាយជាគោលដៅវិនិយោគប្រកបដោយសក្តានុពល ស្របតាមនិន្នាការនៃការរៀបចំខ្សែច្រវាក់ផលិតកម្ម និងផ្គត់ផ្គង់ក្នុងតំបន់។ កត្តាទាំងនោះ រួមមាន សុខសន្តិភាព ស្ថិរភាពនយោបាយ និងលំនឹងម៉ាក្រូសេដ្ឋកិច្ច កម្លាំងពលកម្មវ័យក្មេង បរិយាកាសធុរកិច្ច និងវិនិយោគអំណោយផល ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងប្រព័ន្ធភស្តុភារកម្មដែលមានការតភ្ជាប់កាន់តែប្រសើរ។
ជាមួយគ្នានេះ កម្ពុជាក៏មានលទ្ធភាពទាញយកផលប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន (CCFTA) កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផ្សេងៗទៀត ដែលអាចជួយពង្រីកទីផ្សារ និងបង្កើនឱកាសសម្រាប់ការតភ្ជាប់ខ្សែច្រវាក់ផលិតកម្ម និងផ្គត់ផ្គង់ជាមួយតំបន់ និងទីផ្សារអន្តរជាតិ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការបោសសម្អាត និងលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីពង្រឹងសុវត្ថិភាព និងទំនុកចិត្តក្នុងបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជា តែងចាត់ទុកវិស័យឯកជនជាដៃគូមិនអាចខ្វះបាន ក្នុងការចូលរួមជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេស។ ក្នុងន័យនេះ រាជរដ្ឋាភិបាលបានបង្កើត និងដាក់ឱ្យដំណើរការនូវយន្តការសន្ទនារវាងរដ្ឋ និងវិស័យឯកជនដោយផ្ទាល់ តម្លាភាព និងជាប្រចាំ រួមមាន វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (G-PSF) កិច្ចសន្ទនារវាងរដ្ឋ និងវិស័យឯកជន (P-PSD) រៀងរាល់៦ខែម្តង ជំនួបទទួលទានអាហារពេលព្រឹកធុរកិច្ចរវាងរដ្ឋ និងវិស័យឯកជន (P-PSBB) រៀងរាល់២ខែម្តង និងគំនិតផ្តួចផ្តើមថ្មី «Open Day with DPM»។ យន្តការទាំងនេះ មានតួនាទីជាស្ពានសម្រាប់ទទួលយក និងដោះស្រាយបញ្ហាប្រឈម សំណូមពរ និងកង្វល់របស់វិនិយោគិន និងវិស័យឯកជនបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព ដើម្បីបង្កើតបរិយាកាសធុរកិច្ចដែលមានទំនុកចិត្ត និងភាពអំណោយផល។
ក្នុងវេទិកានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអំពាវនាវ និងលើកទឹកចិត្តដល់ក្រុមហ៊ុនធំៗ និងវិនិយោគិននៅទីក្រុងស៊ិនជិន ព្រមទាំងនៅទូទាំងខេត្តក្វាងទុង ឱ្យពិចារណាពង្រីកមូលដ្ឋានផលិតកម្មមកកាន់កម្ពុជា ជាពិសេសក្នុងវិស័យបច្ចេកវិទ្យាជាន់ខ្ពស់ គ្រឿងបង្គុំយានយន្តអគ្គិសនី អេឡិចត្រូនិក និងកសិ-ឧស្សាហកម្ម។ ការពង្រីកមូលដ្ឋានផលិតកម្មទាំងនេះ នឹងរួមចំណែកបង្កើនការតភ្ជាប់ឧស្សាហកម្ម បង្កើតតម្លៃបន្ថែម និងពង្រឹងភាពជឿជាក់ និងភាពធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់រួមរវាងកម្ពុជា និងចិន។
ការចូលរួមរបស់សមាគមឧកញ៉ាកម្ពុជា ក្នុងវេទិកាវិនិយោគកម្ពុជា-ចិននេះ គឺជាឱកាសសំខាន់សម្រាប់ពង្រឹងការតភ្ជាប់រវាងវិស័យឯកជននៃប្រទេសទាំងពីរ ស្វែងរកកាលានុវត្តភាពធុរកិច្ច និងបង្កើតភាពជាដៃគូជាមួយវិនិយោគិន និងក្រុមហ៊ុនចិន ដែលមានសក្តានុពលក្នុងការពង្រីកប្រតិបត្តិការមកកាន់កម្ពុជា។
ក្នុងនាមជាតំណាងវិស័យឯកជន សមាគមបានបន្តដើរតួនាទីជាស្ពានតភ្ជាប់រវាងវិស័យឯកជនកម្ពុជា និងដៃគូធុរកិច្ចអន្តរជាតិ ដោយផ្តោតលើការផ្សព្វផ្សាយឱកាសវិនិយោគនៅកម្ពុជា ការជំរុញការតភ្ជាប់ខ្សែច្រវាក់ផលិតកម្ម និងផ្គត់ផ្គង់ ការស្វែងរកដៃគូយុទ្ធសាស្ត្រ និងការទាក់ទាញលំហូរទុនវិនិយោគផ្ទាល់ពីបរទេស (FDI) ដែលមានគុណភាព និងផ្តល់តម្លៃបន្ថែមដល់សេដ្ឋកិច្ចកម្ពុជា។
ការចូលរួមក្នុងវេទិកានេះ ក៏បានបន្តបង្ហាញពីការប្តេជ្ញាចិត្តរបស់សមាគមឧកញ៉ាកម្ពុជា ក្នុងការគាំទ្រយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល តាមរយៈការចូលរួមជាក់ស្តែងក្នុងការទាក់ទាញវិនិយោគ ពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចកម្ពុជា-ចិន និងបង្កើតបណ្តាញភាពជាដៃគូថ្មីៗ ដែលអាចរួមចំណែកដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ច ការពង្រឹងសមត្ថភាពប្រកួតប្រជែង និងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាព និងបរិយាបន្ន។